» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5143 នាក់

ម្សិលមិញ 24358 នាក់

សរុប 21100910 នាក់

សាលាឧទ្ធរណ៍ភ្នំពេញតម្កល់ទុកសេចក្ដីសម្រេចផ្ដន្ទាទោសលោកស៊្រុន ស៊្រន ពីបទញុះញង់ដោយសាសួរពីការតែងតាំងប្រធានតុលាការកំពូល២ឆ្នាំដដែល!

 

ភ្នំពេញ៖សាលាឧទ្ធរណ៍ភ្នំពេញ កាលពីរសៀលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ បានប្រកាសចាត់ទុកសាលដីកាលើសំណុំរឿង “ញុះញង់់” របស់លោក ស៊្រុន ស៊្រន សកម្មជនកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស(២៣តុលា) របស់សលាដំបូងបានការដដែល។ សាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមកំបាំងមុខផ្ដន្ទាទោសលោក ស៊្រុន ស៊្រន កាលពីឆ្នាំ២០២៤ ឱ្យជាប់ពន្ធនាគារ២ឆ្នាំ និងពិន័យជាប្រាក់៤លានរៀល ពីបទ “ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម”។a srun 

ការផ្ដន្ទាទោសសកម្មជន២៣តុលាក្នុងករណីខាងលើនេះ ពាក់ព័ន្ធនឹងវីដេអូមួយបង្ហោះលើបណ្តាញសង្គម ដែលលោកបានចោទសួរទៅកាន់ក្រសួងយុត្តិធម៌ ឱ្យបំភ្លឺពីការតែងតាំងប្រធានស្តីទីតុលាការកំពូល ដែលធ្វើឡើងដោយរដ្ឋមន្ត្រីក្រសួងយុត្តិធម៌។ចំពោះសាលដីការបស់សាលាឧទ្ធរណ៍ភ្នំពេញដែលប្រកាសនាថ្ងៃនេះ លោក សឺន ជុំជួន មេធាវីការពារក្ដីឱ្យលោក ស្រ៊ុន ស្រ៊ន បានសម្ដែងនូវការសោកស្ដាយនិងមិនអាចទទួលយកបាន ហើយលោកថាកូនក្ដីរបស់លោកក៏ខកចិត្ដចំពោះសាលដីកានេះដែរ ដូច្នេះនឹងប្ដឹងសារទុក្ខទៅកាន់តុលាការកំពូលបន្ដទៀត។

សូមជម្រាបថា ក្រៅពីសំណុំរឿងខាងលើនេះ លោក ស៊្រុន ស៊្រន ក៏ត្រូវបានចោទប្រកាន់ពីបទ “ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម” ក្នុងសំណុំរឿងដាច់ដោយឡែកមួយទៀត គឺពាក់ព័ន្ធទៅនឹង “គម្រោងតំបន់ត្រីកោណអភិវឌ្ឍន៍រវាងរដ្ឋាភិបាលកម្ពុជា ឡាវ វៀតណាម(CLV-DTA)” ។ ជាបទល្មើសប្រព្រឹត្តនៅប្រទេសកម្ពុជា កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ បន្ទាប់ពីបានផ្សាយផ្ទាល់(LIVE) វីដេអូនៅក្នុងបណ្តាញសង្គមហ្វេសប៊ុកឈ្មោះ Srun Srorn រួចបានរងការចោទថា បានអត្ថាធិប្បាយមានចរិតមួលបង្កាច់ ប្រឌិតព័ត៌មានមិនពិត និងញុះញង់។ សំណុំរឿងនេះត្រូវបានសាលាដំបូងរាជធានីភ្នំពេញ បើកសវនាការជំនុំជម្រះកាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ ដោយសម្រេចផ្ដន្ទាទោសលោកដាក់ពន្ធនាគាររយៈពេល២ឆ្នាំ និងពិន័យជាប្រាក់៤លានរៀលផងដែរ៕​a srun1