» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7199 នាក់

ម្សិលមិញ 24358 នាក់

សរុប 21102966 នាក់

ឧកញ៉ាឈាងរត្ន័ប្តីស្រីអូនថៅកែក្រុមហ៊ុន សម្រស់ធម្មជាតិធ្វើអត្តឃាតចោលកូននិងប្រពន្ធដោយមិនទាន់ដឹងមូលហេតុ

ភ្នំពេញ៖ មរណៈភាពឧកញ៉ា ឈាង រ័ត្ន ស្វាមីអ្នកស្រី នួន ស៊ុន្ទរី ដែលគេ​ស្គាល់​​ជាទូទៅថា ស្រីអូនថៅកែក្រុមហ៊ុន សម្រស់ធម្មជាតិនិងម្ចាស់សំណង់បុរីបុស្សបានោះ កំពុងតែបង្កឲ្យមានការចាប់អារម្មណ៍ពីមហាជន។a srey aun1 

សមត្ថកិច្ចបានបានឲ្យដឹងថា៖ ឧកញ៉ា ឈាង រ័ត្ន អាយុ ៤០ឆ្នាំ បានបញ្ចប់ជីវិតដោយ​ការ​ចងក​​ធ្វើ​អត្តឃាត នៅវេលាម៉ោង១៤៖៥០នាទី ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ នៅផ្ទះ​លេខ​​១៤២ ផ្លូវR12 គម្រោងរ៉ូសវីល បុរីប៉េងហួត ភូមិវាលស្បូវ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

ប្អូនថ្លៃឧកញ៉ា ឈាង រ័ត្នឈ្មោះឈ្មោះ ម៉ៅ ស៊ីវន បានឱ្យសមត្តកិច្ចដឹងថា មុនពេលកើតហេតុ​ពោលនៅវេលាម៉ោង ៨៖១០នាទីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ រូបខ្លួន និងគ្រួសារបានទៅ​ធ្វើបុណ្យនៅខេត្តព្រៃវែង។ចំណែកបងថ្លៃ គឺឧកញ៉ា ឈាង រ័ត្ន មិនបានទៅជាមួយឡើយ ដោយអះអាងថា ជាប់រវល់ទៅខេត្តកំពង់ចាម ដើម្បីមើលគ្រូចិនសែ។លុះរហូតដល់ម៉ោង ១៤៖៥០នាទីថ្ងៃដដែល ពេលខ្លួនត្រឡប់​មក​ផ្ទះវិញ ក៏ឃើញរថយន្តឧកញ៉ា ឈាង រ័ត្ន ចតនៅខាងមុខផ្ទះ ពេលនោះរូបគេបានចាក់សោរចូលក្នុងផ្ទះរួចក៏ដើរទៅក្រោយផ្ទះ ហើយប្រទះឃើញបងថ្លៃ គឺឧកញ៉ា ឈាង រ័ត្ន ចងកនឹងខ្សែអង្រឹងជាប់ជណ្ដើរទ្វារក្រោយផ្ទះ។តាមលោក ម៉ៅ ស៊ីវន កន្លងមកឧកញ៉ា ឈាង រ័ត្ន ធ្លាប់មានវិបត្តិផ្លូវចិត្តលែង​លះ​​គ្រួសារថ្មីៗមិនទាន់ដាច់ស្រាច់។សូមបញ្ជាក់ថា ឧកញ៉ា ឈាង រ័ត្ន និងអ្នកស្រី នួន សុន្ទរី ទើបបានរៀបអាពាហ៍ពិពាហ៍​ជាមួយគ្នាកាលពីឆ្នាំ២០១៧ និងមានកូនស្រីម្នាក់ជាចំណងដៃ៕a srey aun a srey aun2 a srey aun3