» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3057 នាក់

ម្សិលមិញ 24358 នាក់

សរុប 21098824 នាក់

ភរិយា​និង​កូន​ចាំ​លោក​សុវណ្ណ​រិទ្ធី​អគ្គនាយក​TVFB​ត្រឡប់មកផ្ទះ​វិញ​!?


​ភ្នំពេញ​៖​នៅ​រសៀល​ថ្ងៃទី ៨ មេសា ២០២០ នេះ​លោក សុវណ្ណ រិទ្ធី ត្រូវបាន​សមត្ថកិច្ច​នាំ​ខ្លួន​ទៅកាន់​តុលាការ​ហើយ ដើម្បី​ចាត់ការ​ទៅតាម​នីតិ​ច្បាប់​ក្រោម​បទ​ចោទថា​ផ្សាយ​ពត៍​មាន​ញុះញង់​? ។ ក្នុង​វីដេអូ​មួយ​បង្ហាញ​ពី​សកម្មភាព​សមត្ថកិច្ច​កំពុង​នាំខ្លួន​ទៅ​តុលាការ​នោះ អគ្គនាយក TVFB លោក​សុវណ្ណ​រិទ្ធី​បាន​ស្រែក​ផ្ដាំ​អ្នកសារព័ត៌មាន និង​ប្អូន​ឲ្យ​ជួយ​មើលថែ​ប្រពន្ធ​លោក​ផង ។​a rithy tv 

​នៅ​ថ្ងៃ​ដដែល​នេះ​ភរិយា​របស់លោក សុវណ្ណ រិទ្ធី ដែលមាន​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Meas Socheata បាន​សរសេរ​សារ​មួយ​ផ្ដាំ​ទៅ​ស្វាមី​ថា៖ អូន និង​កូន​រឹងមាំ​ទេ សូម​បង​ថែរក្សា​ខ្លួន​ផង អូន​ជឿជាក់ថា​ថ្នាក់ដឹកនាំ​លោក​តែង​ប្រោសប្រណី​ចំពោះ​កូនចៅ​ជានិច្ច អូន​និង​កូនៗ​យើង​នឹង​រង់ចាំ​បង​ត្រលប់មក​ផ្ទះ​វិញ ។​

​លោក សុវណ្ណ រិទ្ធី អគ្គនាយក​ព័ត៌មាន TVFB ត្រូវបាន​កម្លាំង​នគរបាល​ផែន​សន្តិសុខ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បានសម្រេច​ឃាត់ខ្លួន​នៅ​យប់​ថ្ងៃទី​៧ ខែមេសា ឆ្នាំ​២០២០​ក្រោយពី​បាន​ផ្សាយ​ព​តី​មាន​ដកស្រង់​ប្រសាសន៍​នាយករដ្ឋមន្ត្រី​។ រឿងនេះ​បើតាម​ការបញ្ជាក់​ពី​សមត្ថកិច្ច ការឃាត់ខ្លួន​លោក សុវណ្ណ រិទ្ធី បានធ្វើ​ឡើង ក្រោយពី​បុគ្គល​រូបនេះ​(​សុវណ្ណ​រិទ្ធី​)​បាន​ផ្សព្វផ្សាយ​ព័ត៌មាន​បែប​ញុះញង់ មាន​ទាំង​ខ្លឹមសារ​ផង និង LIVE វីដេអូ​ផង​តាម​បណ្តាញ​ស​សង្គម ពី​វិធានការ​របស់​រាជរដ្ឋាភិបាល​ក្នុងការ​ទប់ស្កាត់ និង​ការពារ​ជំងឺ COVID-19 ។​

បន្ទាប់​គី​ការចាប់ខ្លួន​នេះ​នៅ​ថ្ងៃទី​៨​មេសា​លោក​ខៀវ​កា​ញ៉ា​រិ​ទ្ធ​រដ្ឋមន្ត្រីក្រសួង​ពត៍​មានបាន​ចេញប្រកាស​មួយ​លុបចោល​អាជ្ញា​ប​ណ្ណ័​គេហ​ទំ​ព​រ័​៣​របស់លោក​សុវណ្ណ​រិទ្ធី​ទាំងអស់​ចោល​ភ្លាម​ដែរ​ដោយ​មិន​ទុក​ឱកាស​ឲ្យ​មានការ​សុំទោស​ឬ​កែប្រែ​អ្វី​ឡើយ​។​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​បញ្ជាក់​ក្នុង​លិខិត​ថា «​លុប​ប្រកាស​របស់​ក្រសួង​ព័ត៌មាន ដែល​អនុញ្ញាត​ឲ្យ​លោក សុវណ្ណ សុខា បើក​ដំណើរ​ការផ្សាយ​គេហទំព័រ​ឈ្មោះ www.tvfb.com.kh គេហទំព័រ www.fbtv.news និង​មជ្ឈមណ្ឌល​ផ្សព្វផ្សាយ TVFB ដោយ​ម្ចាស់​អាជ្ញាប័ណ្ណ បាន​ផ្សព្វផ្សាយ​ព័ត៌មាន​ដែលមាន​ចរិត​ញុះញង់ បង្ក​ឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ សណ្តាប់ធ្នាប់ និង​សុវត្ថិភាព​សង្គម​»​។​

នៅ​ល្ងាច​ថ្ងៃ​ដដែល​លោក​សុវណ្ណ​សុខា​ដែលជា​ចាងហ្វាង​និង​ជា​ឳ​ពុក​លោក​សុវណ្ណ​រិទ្ធី​បាន​អន​ឡាញ​វីដេអូរ​សុំទោស​រាល់កំហុស​ឆ្ក​ងរ​បស​កូន​និង​សុំ​ការលើកលែងទោស​ពី​សមម្តេច​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​ផងដែរ ។​ខ្ញុំបាទ​សុវណ្ណ សុខា ពិតជា​សោកស្តាយ​ណាស់​ចំពោះ​កំហុសឆ្គង​របស់​កូនប្រុស​របស់ខ្ញុំ​សុវណ្ណ រិទ្ធី ដោយ​ភាព​ក្មេងខ្ចី​ចំពោះ​សំណេរ ធ្វេ​ី​អោយ​មហាជន​មានការ​ភ័​ណ្ឌ​ច្រឡំ​ចំពោះ​ប្រមុខ​រដ្ឋាភិបាល ។

ខ្ញុំ​ក្នុងនាម​ជា​ឪពុក​ពិត​ជាមាន​កំហុស​ឆ្គង​ដែល​មិនបាន​ប្រដៅ​កូន​អោយ​គ្រប់​ជ្រុងជ្រោយ ។ ខ្ញុំ​ដឹងថា ចំពោះ​ការអនុវត្ត​ត្រឹមត្រូវ​តាមផ្លូវ​ច្បាប់ តែ​ក្នុងនាម​ជា​ឪពុក​ខ្ញុំបាទ​សុំ​កា​រស​ណ្តោះ​ប្រណី​ពីស​ម្តេច​តេ​ជោ​ហ៊ុន សែន​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ទុក​ឱកាស​អោយ​កូនប្រុស​ខ្ញុំបាទ​ធ្វេ​ី​ការកែខ្លួន ខ្ញុំ​និង​អប់រំ​កូន​មិនអោយ​មានកំ​ហុង​ឆ្គង​ជា​លេ​ី​ក​ទី​២​ទេ ។ ដោយ​ភាពល្ងង់ឃ្លៅ​ក្មេងខ្ចី​ទើប​បណ្តាលអោយមាន​កំហុស ដ៏​ធ្ងន់ធ្ងរ​នេះ ។​
​​គេ​មិនដឹងថា​បាន​លទ្ធផល​យ៉ាងណាទេ​បើទោះជា​មាន​អ្នកគាំទ្រ​លោក​សុវណ្ណ​រិទ្ធី​ផ្សេងទៀត​បាន​ប្រតិកម្ម​គាំទ្រ​លោក​ជាច្រើន​តាម​បណ្តាញ​សង្គម​ក៏ដោយ៕a rithy tv3 a rithy tv4 a rithy tv5 a rithy tv7 a rithy tv2 a rithy tv6 a rithy tv kha

​