» ប្រជាពលរដ្ឋសម្រុកទៅ បន្តសុពលភាពបណ្ណបើកបរ របស់ក្រសួងសាធារណការ តែមិនមានបញ្ហារអ៊ូ » លោកវង្សី វិស្សុតរដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី ជំរុញឱ្យបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ » លោក រតនៈ វិសិដ្ឋ តារាចម្រៀងនិងជាអ្នកសម្តែងស្លាប់តែម្នាក់ក្នុងនបន្ទប់ជួលនៅអាមេរិកដោយគ្មានអ្នកណាដឹង! » សិស្សស្រីអាយុ១៦ឆ្នាំម្នាក់បានស្លាប់ដោយសារជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដួលបោកក្បាល » មេបង្ក្រាបបង្ហើបពីការធ្វើកិច្ចសហការជាមួយ FBI និង Interpolដើម្បីបង្ក្រាបscam! » ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយហ្វ្ាសស៊ីង តវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11334 នាក់

ម្សិលមិញ 11560 នាក់

សរុប 21117616 នាក់

រាជរដ្ឋាភិបាលជំរុញគំរូអភិវឌ្ឍន៍ថ្មីនៅខ្នងផ្សារនិងតេទឹកពុះដឹកនាំដោយសហគមន៍នៅតំបន់ទេសចរណ៍ធម្មជាតិ

 

 

ខេត្តកំពង់ស្ពឺ៖ បណ្ឌិត អ៊ាង សុផល្លែតរដ្ឋមន្ត្រីក្រសួងបរិស្ថាន បានបញ្ជាក់ថា តំបន់អភិវឌ្ឍន៍គម្រោងលម្ហែបៃតងនៅតំបន់រមណីយដ្ឋានធម្មជាតិភ្នំខ្នងផ្សារនិងទេទឹកពុះ នឹងត្រូវគ្រប់គ្រងដោយសហគមន៍មូលដ្ឋានផ្ទាល់ មិនអនុញ្ញាតឱ្យអង្គការ ដៃគូអភិវឌ្ឍន៍ ឬស្ថាប័នណាមួយចូលរួមការគ្រប់គ្រងជំនួសឡើយ។a manet hill market 

ការបញ្ជាក់របស់ឯកឧត្តមធ្វើឡើង បន្ទាប់ពីសម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានចុះពិនិត្យដោយផ្ទាល់នូវការអនុវត្តគម្រោងអភិវឌ្ឍន៍តំបន់រមណីយដ្ឋានធម្មជាតិភ្នំខ្នងផ្សារនិងទេទឹកពុះកាលពីថ្ងៃអាទិត្យទី៣១ឧសភា ដើម្បីវាយតម្លៃលទ្ធផលជាក់ស្តែង និងធានាថា គោលការណ៍ឬអនុសាសន៍ដែលលោកបានដាក់ចេញនោះបានអនុវត្តដល់គោលដៅនៅមូលដ្ឋាន។

 

តាមលោករដ្ឋមន្ត្រីក្រសួងបរិស្ថានឲ្យដឹងថា គោលការណ៍អភិវឌ្ឍន៍ក្រោមការដឹកនាំរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែតគឺ ផ្តោតលើការពង្រឹងសិទ្ធិ និងតួនាទីរបស់ប្រជាសហគមន៍ ដើម្បីឱ្យក្លាយជាម្ចាស់ពិតប្រាកដនៃសហគមន៍របស់ខ្លួន មានសិទ្ធិពេញលេញក្នុងការដឹកនាំ គ្រប់គ្រង ថែរក្សា និងប្រើប្រាស់ធនធានធម្មជាតិក្នុងមូលដ្ឋានដោយខ្លួនឯង។

 

លោករដ្ឋមន្ត្រីបានមានប្រសាសន៍ថា៖ «ការអភិវឌ្ឍរបស់សម្ដេចធិបតី គឺពង្រឹងប្រជាសហគមន៍ កែប្រែប្រជាសហគមន៍ ទៅជាម្ចាស់ដឹកនាំ គ្រប់គ្រង និងថែរក្សាសហគមន៍របស់ពួកគាត់ដោយខ្លួនគាត់។ គឺមិនឱ្យក្រសួង អាជ្ញាធរដែនដី ក្រុមហ៊ុន ឬអង្គការទៅគ្រប់គ្រងទេ»។

 

សម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានលើកឡើងក្នុងពិធីសម្ពោធអគារនិងប្រគល់សញ្ញាបត្រនៅវិទ្យាស្ថានជាតិអប់រំកាយនិងកីឡានាព្រឹកថ្ងៃទី២មិថុនាថា រដ្ឋាភិបាលកំពុងជំរុញការអភិវឌ្ឍតំបន់រមណីយដ្ឋានធម្មជាតិភ្នំខ្នងផ្សារនិងតំបន់ទេទឹកពុះ ដោយផ្តោតលើរូបមន្តអភិវឌ្ឍន៍ដែលដឹកនាំដោយសហគមន៍ ដើម្បីបង្កើនចំណូលជូនប្រជាពលរដ្ឋ ព្រមទាំងធានាការអភិរក្សធនធានធម្មជាតិឱ្យបានគង់វង្ស។

សម្តេចធិបតី បានបញ្ជាក់ថា ការចុះពិនិត្យដោយផ្ទាល់នៅតំបន់ខ្នងផ្សារនិងទេទឹកពុះ ដើម្បីវាយតម្លៃវឌ្ឍនភាពគម្រោងអភិវឌ្ឍន៍ជាក់ស្តែង ពោលគឺមិនពឹងផ្អែកតែលើរបាយការណ៍របស់មន្ត្រីនោះទេ។ សម្តេចធិបតីបានអះអាងថា ការតាមដានផ្ទាល់នេះមានគោលបំណងធានាថា អនុសាសន៍និងគោលនយោបាយដែលលោកដាក់ចេញ បានអនុវត្តដល់គោលដៅនៅមូលដ្ឋាន។ សម្តេចធិបតីបានកោតសរសើរដល់ក្រសួង និងអាជ្ញាធរពាក់ព័ន្ធ ដែលបានសហការគ្នាអភិវឌ្ឍតំបន់នេះ ដោយចាត់ទុកថាវឌ្ឍនភាពដែលបានសម្រេចលទ្ធផលល្អប្រសើរ និងសមស្របនឹងទិសដៅអភិវឌ្ឍន៍ទេសចរណ៍ធម្មជាតិរបស់ប្រទេស។

 

សម្តេចធិបតី ហ៊ុន ម៉ាណែត បានអំពាវនាវដល់ប្រជាពលរដ្ឋ និងទេសចរចូលរួមថែរក្សាបរិស្ថាន ពេលធ្វើដំណើរកម្សាន្តនៅតំបន់ភ្នំខ្នងផ្សារ និងតំបន់ទេសចរណ៍ធម្មជាតិផ្សេងៗ ដោយមិនត្រូវបោះចោលសំរាម ប្លាស្ទិក ឬសំណល់ផ្សេងៗផ្ដេសផ្ដាស ដើម្បីរក្សាសោភណភាពធម្មជាតិ និងទាក់ទាញភ្ញៀវទេសចរបន្ថែម។ សម្តេចធិបតី បានរំលឹកពីបទពិសោធចុះទៅតំបន់ខ្នងផ្សារកាលពីឆ្នាំ២០២៥ និងការចុះពិនិត្យជាបន្តបន្ទាប់ ដោយអះអាងថា ការអភិវឌ្ឍត្រូវផ្តោតលើការផ្តល់អំណាចដល់សហគមន៍មូលដ្ឋានក្លាយជាម្ចាស់ពិតប្រាកដនៅតំបន់របស់ខ្លួន។ សម្តេចធិបតីបានបន្ថែមថា រូបមន្តនេះបានជួយប្រជាពលរដ្ឋប្តូរពីការពឹងផ្អែកលើការកាប់ឈើនិងធនធានព្រៃឈើមកជាការបង្កើតចំណូលពីវិស័យទេសចរណ៍ ដូចជាការលក់ដូរ និងសេវាបដិសណ្ឋារកិច្ចជាដើម។

សម្តេចធិបតី បានណែនាំដល់ក្រសួងជំនាញនិងអាជ្ញាធរពាក់ព័ន្ធបន្តអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដូចជាផ្លូវ កន្លែងសម្រាក កន្លែងងូតទឹក និងតំបន់សេវាកម្មសហគមន៍ ដើម្បីបង្កើនភាពទាក់ទាញទេសចរណ៍។

 

សម្តេចធិបតី៖ «យើងបានដកអាជ្ញាប័ណ្ណវិនិយោគឯកជនគម្រោងតូចៗនៅទីនោះ ព្រោះប្រជាសហគមន៍គាត់បារម្ភ គាត់ខ្លាចការវិនិយោគមិនស្រួលប៉ះដល់អាជីពរបស់គាត់។ អ៊ីចឹងយើងកែសម្រួលការវិនិយោគឯកជន ដោយផ្ដល់ទីតាំងណាដែលជួយគាំទ្រគ្នាទៅវិញទៅមក»។ សម្តេចធិបតីបានបន្ថែមថា ការអភិវឌ្ឍតំបន់ទេសចរណ៍ធម្មជាតិមិនត្រឹមតែជួយលើកកម្ពស់សេដ្ឋកិច្ចមូលដ្ឋានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយពង្រឹងការការពារព្រៃឈើ និងធនធានធម្មជាតិ ដោយសារប្រជាពលរដ្ឋមានជម្រើសអាជីពថ្មី និងកាត់បន្ថយសកម្មភាពប៉ះពាល់ដល់បរិស្ថាន។

 

សម្តេចធិបតី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា ការអភិវឌ្ឍតំបន់ខ្នងផ្សារនិងទេទឹកពុះ គឺជាគំរូសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានដែលភ្ជាប់ជាមួយការអភិរក្សធម្មជាតិ ដោយរដ្ឋាភិបាលនឹងបន្តអនុវត្តគម្រោងស្រដៀងគ្នានៅតំបន់សក្តានុពលផ្សេងៗទៀតនៅទូទាំងប្រទេស។ ភ្នំ​ខ្នង​ផ្សារជាតំបន់ទេសចរណ៍ធម្មជាតិដ៏ធំមួយដែលមានទីតាំងនៅភូមិតាំងបំពង ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ វាជាតំបន់​ទេសចរណ៍ធម្មជាតិដ៏ពេញនិយមសម្រាប់ទេសចរដែលចូលចិត្តដើរកម្សាន្តតាមព្រៃភ្នំនិងតំបន់ធម្មជាតិដ៏ស្រស់ត្រកាល។ ចំណែកទេទឹកពុះ ជាតំបន់ទេសចរណ៍ធម្មជាតិដ៏កម្រមួយ ដែលមានបាតុភូតធម្មជាតិចម្លែក ដោយទឹកមានសីតុណ្ហភាពខ្ពស់រហូតដល់៧០អង្សារសេ និងជាតំបន់ពោរពេញដោយស្មៅខ្ពស់ៗដ៏ស្រស់ស្អាត៕a hill market a hill market1