
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 975 នាក់
ម្សិលមិញ 11753 នាក់
សរុប 21095890 នាក់
ភ្នំពេញ៖ នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦នេះ សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ (ក.ជ.ប.ព.) បានបើកកិច្ចលើកទី១០ អាណត្តិទី៤ ដើម្បីឆ្លងកំណត់ហេតុកិច្ចប្រជុំលើកទី៩ អាណត្តិទី៤, របាយការណ៍របស់អង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព.) និងបញ្ហាផ្សេងៗ.។
យោងតាមកិច្ចប្រជុំអង្គភាពប្រចាំអំពើពុករលួយ (ACU) បានឲ្យដឹងថា អ្នកស្រី ឡេង ចាន់ណា, ចាន់ ឃិន, ផុន សាមាន ទទួលស្គាល់ថាបានទទួលប្រាក់ពី ៩៣ ទៅ ៩៨លានដុល្លារ អាម៉េរិក ពីមេ ២៥ ហើយបានយកលុយទាំងនោះ ទិញដីអភិវឌ្ឍគម្រោង ផ្តល់ការប្រាក់ទៅឱ្យមេ ២៥ និងផ្តល់ការប្រាក់ទៅឱ្យអ្នកដែលបាន ចំណាយ ប្រាក់វិនិយោគ។
ជាមួយគ្នានោះដែររបាយការណ៍របស់ កិតិ្តនីតិកោសលបណ្ឌិត ទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង ប្រធាន អ.ប.ព. បានឱ្យដឹងដែរថា តាមរយៈលទ្ធផលសវនាការសាលាឧទ្ធរណ៍ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ និងប្រកាសសាលដីកាថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ ករណី កន សុខកាយ, ដួង តារា, លី សាម៉េត, ឡាច សំរោង ពីបទប៉ុនប៉ងសូកប៉ាន់។
ACU បានឱ្យដឹងថា អំពីករណីឈ្មោះ តាំង សុវ័ន្ត ជនត្រូវចោទ ពីបទប៉ុនប៉ងសូកប៉ាន់ និងបរិហារកេរ្តិ៍មកលើមន្រ្តី និងស្ថាប័ន អ.ប.ព. និងលោក សែម បូរ៉ា អគ្គនាយកTNM TV Online និងករណី អ្នកស្រី ភី គិមសុង ភរិយា ជនត្រូវចោទ យ៉ាត កុសល បរិហារមួលបង្កាច់លើ អ.ប.ព.។ សូមជម្រាបថា ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តសៀមរាប បានសម្រេចឃុំខ្លួនអ្នកស្រី ឡេង ចាន់ណា និងបក្ខពួក ២នាក់ទៀត នៅពន្ធនាគារជាបណ្តោះអាសន្ន ពាក់ព័ន្ធនឹងបទល្មើស ឆបោកមានស្ថានទម្ងន់ទោស ចេញមូលប្បទានប័ត្រគ្មានសាច់ប្រាក់ និងសម្អាតប្រាក់។
សូមបញ្ជាក់ថាអ្នកស្រី ឡេង ចាន់ណា និងបក្ខពួក ២នាក់ទៀត ត្រូវបានសមត្ថកិច្ចខេត្តសៀមរាប ចាប់ខ្លួនកាលពីរសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ នៅខេត្តសៀមរាប ទៅតាមដីកាបញ្ជាឱ្យចូលខ្លួនរបស់តំណាងអយ្យការអមសាលាដំបូងខេត្ត ដោយផ្អែកតាមបណ្តឹងរបស់ប្រជាពលរដ្ឋ។
សាលាដំបូងខេត្តសៀមរាប ចុះថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ បានឱ្យដឹងថា ចៅក្រមស៊ើបសួរបានសម្រេចឃុំខ្លួនជនត្រូវចោទទាំង៣រូប ដាក់ពន្ធនាគារខេត្តសៀមរាបជាបណ្តោះអាសន្ន ដើម្បីបន្តការស៊ើបសួរតាមនីតិវិធីច្បាប់។
ជនត្រូវចោទទាំង៣នោះ រួមមាន អ្នកស្រី ឡេង ចាន់ណា អាយុ ៣៦ឆ្នាំ មានងារជាឧកញ៉ា(លុបចោលហើយ) និងជាអគ្គនាយិកាក្រុមហ៊ុនប្រ៊ីលានស៊ីធីវើលដ៍ ឯ.ក, លោក ចាន់ ឃីន អាយុ ៣០ឆ្នាំ និងលោក ផិន សាមាន អាយុ ៣១ឆ្នាំ ត្រូវបានចោទប្រកាន់ពីបទ «ឆបោកមានស្ថានទម្ងន់ទោស (ជាក្រុមមានការចាត់តាំង)» តាមមាត្រា ៣៧៧ និង៣៨០ នៃក្រមព្រហ្មទណ្ឌ, បទ «សម្អាតប្រាក់» តាមមាត្រា ៣៨នៃច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងបទ «មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន» តាមមាត្រា ២៣១ នៃច្បាប់ស្តីពីឧបករណ៍អាចជួញដូរបាន និងប្រតិបត្តិការទូទាត់សងប្រាក់។ នេះបើតាមសេចក្តីថ្លែងការណ៍របស់សាលាដំបូងខេត្ត។
៕