» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 733 នាក់

ម្សិលមិញ 11753 នាក់

សរុប 21095648 នាក់

លេច​ធ្លាយ​រឿង​តុលាការ​ខេត្តកណ្តាល ចេញ​ដីកា​សម្រេច​ផ្អឹប​ទុកជា​បណ្ដោះអាសន្ន​ផ្ទះ​វីឡា​ភ្លោះ​ចំនួន ២ និង​ដី ១០ ហិកតា របស់លោក​ថន​វីរៈ​ទីប្រឹក្សា​សម្តេច​ក្រឡាហោម​សខេង​!


​ភ្នំពេញ​៖ លោក ថន វីរ​: ត្រូវបាន​អង្គភាព​បញ្ជាការដ្ឋាន​អង្គរក្ស របស់​នាយ​ឧ​ត្ត​ម​សេនីយ៍ ហ៊ីង ប៊ុន​ហៀ​ង អគ្គ​មេបញ្ជាការរង កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ កង​បញ្ជាការដ្ឋាន​អង្គរក្ស បណ្ដេញ​ចេញពី​អង្គភាព​ដោយសារ​មានរឿង​ច្រើន​។ ចុងក្រោយ​លេចមុខ ក្លាយជា​ទីប្រឹក្សា សម្ដេច​ក្រឡាហោម ស ខេង ក៏មាន​គេ​ទម្លាយ​នូវ រឿងអាស្រូវ បុគ្គល​រូបនេះ​ជាប់​បណ្ដឹង​តុលាការ ដ៏​ច្រើន​សន្ធឹកសន្ធាប់ ដែល​អាច​ប្រឈម នឹង​ការដកតំណែង​វិញ​។a kheng virak 

ក្រៅពី​រឿង​ខាងលើ​ក៏​លេចចេញ​រឿង​ចៅក្រម​សាលាដំបូង​ខេត្តកណ្តាល​លោក ថោង ផល្លា​រង្សី ចេញ​ដីកា​លេ​ខៈ ១៥៨ | ២០ ចុះ​ថ្ងៃទី​២៥ ខែឧសភា ឆ្នាំ​២០២​សម្រេច​រឹបអូស​ជា​បណ្ដោះអាសន្ន នូវផ្ទះ​វីឡា​ភ្លោះ​ចំនួន ២ របស់លោក ថន វីរៈ នៅក្នុង បុរី គ្រី​ស្តា​ល់ ភូមិ ព្រែក​សំរោង សង្កាត់ តាខ្មៅ ក្រុង តាខ្មៅ ខេត្ត កណ្ដាល និង អចលនវត្ថុ​ស្ថិតនៅ​គី​រី​ថ្មដា​រី​សត ភូមិ ថ្ម​ធំ ឃុំ រាម ស្រុក ព្រៃនប់ ខេត្ត ព្រះសីហនុ ទំហំ ១០ ហិកតា ដោយ​ហាមឃាត់​មិន​អោយឈ្មោះ ថន វីរៈ និង ប្រពន្ធ លក់ដូរ ជួល បញ្ចាំ ដាក់​ហ៉ី​ប៉ូ​តែ​ត ផ្ទេរកម្មសិទ្ធិ អំណោយទាន ឬ ធ្វើ​ប្រទានកម្ម ដើម្បី រង់ចាំ​តុលាការ​សម្រេច​ដល់​អង្គ​សេចក្ដី​។

១.​យល់ឃើញថា ពាក្យសុំ​ដីកា​សម្រេច​រឹបអូស​ជា​បណ្តោះអាសន្ន ចុះ​ថ្ងៃទី ២៧ ខែមេសា ឆ្នាំ​២០២០ របស់​ឈ្មោះ ចាន់ ឡឹ​ក​សីហ៍ មាន​លក្ខណៈ​ត្រឹមត្រូវ​តាម​មាត្រា ៥៤៨ នៃ​ក្រមនីតិវិធី​រដ្ឋប្បវេណី​។​២.​យល់ឃើញថា តាម​សេចក្តីបញ្ជាក់​ដំបូង ចុះ​ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​២០២០ របស់​ម្ចាស់បំណុល​ឈ្មោះ លឹម ភ័​ណ្ឌ ដែលមាន​លោក ចាន់ ឡឹ​ក​សីហ៍ ជា​មេធាវី​តំណាង​ដោយ​អាណត្តិ​ថា​ស្នើសុំ​ឲ្យ​តុលា​ការចេញ​ដីកា​សម្រេច​រឹបអូស​ជា បណ្តោះអាសន្ន ហាមឃាត់​សហ​កូនបំណុល​ឈ្មោះ ថន វីរៈ និង​ប្រពន្ធ​ឈ្មោះ ឈុន ម៉ី​លីង មិន​ឲ្យ​លក់​,​ជួល បញ្ចាំ​,​ដាក់​ហ៊ី​ប៉ូ​តែ​ក​,​ផ្នែក​កម្មសិទ្ធិ អំណោយទាន ធ្វើ​ប្រទានកម្ម លើ​អាស័យដ្ឋាន , ផ្ទះ​លេខ ៤៦​នឹង ៤៨​វីឡា​ភ្លោះ បុរី​គ្រី ស្តា​ល់ ភូមិ​ព្រែក​សំរោង សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ខេត្តកណ្តាល និង​អចលវត្ថុ​ស្ថិតនៅ​គី​រី​ថ្មដា​រី​សត ភូមិ​ថ្ម​ធំ ឃុំ​រាម ស្រុក​ព្រៃនប់ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ ដែលមាន​ទំហំ ១០​ហិកតា ជា​បណ្តោះអាសន្ន​។ ដូច​មាន​ក្នុង​លិខិត ប្រគល់​សិទ្ធិ ចុះ​ថ្ងៃទី​២៧ ខែមេសា ឆ្នាំ​២០២០ របស់​ឈ្មោះ លឹម ភ័​ណ្ឌ​។​

​ដោយ​មូលហេតុ កាល​អំឡុង​ឆ្នាំ​២០១៧ សហ​កូនបំណុល​ឈ្មោះ ថន វីរៈ និង​ប្រពន្ធ​ឈ្មោះ ឈុន ម៉ី​លីង បានមក​ទំនាក់ទំនង​ជាមួយ​កូនក្តី​ខ្លួន ឲ្យ​ជួយ​ទិញ​ដី ៦ កន្លែង ដែលមាន​ទីតាំងនៅ​ភូមិ​គគីរ​, ភូមិ​ថ្ម​ធំ , ភូមិ​ស្មាច់​ដែក​.​ភូមិ​រាម ,​ភូមិរ​រុង ឃុំ​រាម ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ដោយ​ការជឿទុកចិត្ត របស់​សហ​កូនបំណុល​ធ្វើ​ឲ្យ​កូនក្តី​ខ្លួន ជឿជាក់​ក្នុង​ការទិញ​ដី និង​កក់​ប្រាក់ ឲ្យ​ទៅ​សហ​កូន បំណុល​ឈ្មោះ ថន វីវៈ និង​ប្រពន្ធ​ឈ្មោះ ឈុន ម៉ី​លីង ក្នុងអំឡុង​ខែកញ្ញា ឆ្នាំ​២០១៨​។ ហើយ​ក្នុងការ​បង់ប្រាក់​ទិញ ដី​០៦​កន្លែង​ខាងលើ​សរុប​ទឹកប្រាក់​ទាំងអស់​ចំនួន ៩២៣,៤៥៤USD (​ប្រាំបួន​រយ​ម្ភៃ​បី​ពាន់​បួន​រយ​ហាសិប​បួន ដុល្លារ​អាមេរិក ) ដែល​ត្រូវ​ឈ្មោះ ថន វីវៈ និង​ប្រពន្ធ​ឈ្មោះ ឈុន ម៉ី​លីង បានទទួល​ប្រាក់​ពី​កូនក្តី​ខ្លួន ក្នុង​ការទិញ​ដី មាន​ទីតាំង​ដូចខាងក្រោម​៖

​ទី​១ -​ដី​ដែលមាន​ទីតាំង​ស្ថិតនៅ​ភូមិ​គគីរ ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ មាន​ទំហំ​ដី​៤,៥​ហិកតា (​អូរត្រេះ​) ។​​ទី​២-​ដី​ដែលមាន​ទីតាំង ស្ថិតនៅ​ភូមិ​ថ្ម​ធំ ឃុំ​រាម ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ទំហំ​ដី ១០៦ ហិកតា​។​​ទី​៣-​ដី ដែលមាន​ទីតាំង​ស្ថិតនៅ​ភូមិ​ស្មាច់​ដែង ឃុំ​រាម ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ទំហំ​ដី ៨០៦៦៥៨ ហិកតា​។​a thon virak1 a thon virak2 

​