» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1067 នាក់

ម្សិលមិញ 11753 នាក់

សរុប 21095982 នាក់

សមត្ថកិច្ច​ត្បូងឃ្មុំ​ចុះបង្ក្រាប​សង្វៀន​ប្រជល់មាន់​ក្នុង​កាស៊ីណូ​ឃ្លោ​ប៊​ល​៦៩ នៅក្នុង​តំបន់​សេដ្ឋកិច្ច ពិសេស​ថា​រី  ច្រកទ្វារ​ទ្វេភាគី​ដារ​តែ​ដោះលែង​អ្នកលេង​ទាំងអស់​!!

​ត្បូងឃ្មុំ​៖​ផ្អែក​តាម​facebook ស្នងការដ្ឋាន​នគរបាល​ខេត្ត ត្បូងឃ្មុំ​បាន​ឲ្យ​ដឹងថា​៖ នៅ​រសៀល​ថ្ងៃទី ០៣ កក្កដា ២០១៨ នេះ​កម្លាំង​សមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌ​ដឹកនាំ​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ប្រាក់ ប៊ុន​ណុន ស្នងការរង នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ត្បូងឃ្មុំ និង​អធិការដ្ឋាន​នគរបាល​ស្រុក​មេមត់​ចំនួន​២០​នាក់ និង​កម្លាំង​កងរាជអាវុធហត្ថ​ចំនួន​៥​នាក់a ben roit1

សំរបសំរួល​ពី​តំណាង​អយ្យការ​ខេត្ត​ត្បូងឃ្មុំ​ដឹកនាំ​បញ្ជា​ផ្ទាល់ ដោយ​លោក ប៉ុក តារា ព្រះរាជអាជ្ញារង​បាន​បើក​ប្រតិបត្តិ​ការបង្ក្រាប​ជាក់ស្តែង និង​ស្រាវជ្រាវ​ត្រួតពិនិត្យ​នូវ​ឯកសារ​បែប​បទដ្ឋាន​គតិយុត្តិ​ផ្សេងៗ​ដែល​ពាក់ព័ន្ធ​ទៅនឹង​ការបើក​កាស៊ីណូ ដែ​ឥ​មាន​យី​ហា " កាស៊ីណូ​ឃ្លោ​ប៊​ល​៦៩ " មាន​ទីតាំងនៅ​ភូមិ​ដារ កណ្តាល ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ។ មន្ត្រី​នគរ បាល​ក្នុង​ប្រតិបត្តិ​ការបង្ក្រាប​ករណី​នេះ​បានអោយដឹងថា សមត្ថកិច្ច​នឹងធ្វើ​ការ​បង្ក្រាប​នូវ​រាល់​អំពើ​ទាំងឡាយណា ដែល​ម្ចាស់​ទីតាំង និង​ម្ចាស់​អាជីវកម្ម​មិនបាន​បំពេញ​តាម​បែបបទ លក្ខ​ណ្ឌ​ច្បាប់​កំណត់ ។

ក្នុង​ប្រតិបត្តិការ​នេះ​សមត្ថកិច្ច​បាន​ឃាត់​មនុស្ស​កំពុង​លេងល្បែង​ស៊ីសង​ប្រជល់មាន់​ចំនួន​៥០០ នាក់ រថយន្ត ចំនួន​២០ គ្រឿង ម៉ូតូ​ចំនួន​២០០ គ្រឿង ធ្វើ​កំណត់ហេតុ​និង កិច្ចសន្យា​បញ្ឈប់​បិទ​ផ្អាក​អាជីវកម្ម​តែម្តង ។ តែ​នេះ​គ្រាន់តែ​ជា​ព័ត៌មាន​បឋម ប៉ុណ្ណោះ​ដែល​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ត្បូងឃ្មុំ ផ្សព្វផ្សាយ ជំហាន​ដំបូង ។ ក្រោយពេល​បញ្ចប់​ការស្រាវជ្រាវ​និង​មាន ចំណាត់ការ​បែប​ម៉េច​ជា​បន្តទៀត​នឹង​ជូន​ព័ត៌មាន​តាម​ក្រោយ​។ ព្រោះ​ទោះជា​ប្រតិបត្តិ​ការបង្ក្រាប​នេះ​មាន​លក្ខណៈ​ទ្រង់ទ្រាយ​ធំ ក្រោម​ការបញ្ជា​ពី​ព្រះរាជអាជ្ញា​នៃ​សាលាដំបូង​ខេត្ត​ត្បូងឃ្មុំ​ក៏ដោយ ក៏​ពុំមាន​ប្រភព​ឬ​មន្ត្រី​ណា​ម្នាក់​បញ្ចេញ​ឈ្មោះ​ថៅកែ​កាស៊ីណូ ឃ្លោ​ប៊​ល​៦៩ នៅ​ឃុំ​ដារ​ក្នុង​ដីឡូត៍​របស់លោក​ឧកញ៉ា ឈន ថា​រី នេះដែរ គឺ​ហាក់​មានការ​លាក់លៀម​និង​ខ្លាចរអារ​ថៅកែ​ផងដែរ​។

ជាង​នេះ​គឺ​បើតាម​ប្រភពព័ត៌មាន​ពី​អ្នកកាសែត​នៅ​ត្បូងឃ្មុំ​បាន អោយ សារព័ត៌មាន មាតុភូមិ www.meatophoum.com ដឹងថា មនុស្ស​ស្រី​ប្រុស​ទាំង​៥០០​នាក់ និង​រថយន្ត​២០​គ្រឿង មាន​ស្លាក​លេខ​រដ្ឋ រាជការ ន​.​ប និង ខ​.​ម ផងដែរ និង ម៉ូតូ ២០០ គ្រឿង ត្រូវបាន​ដោះលែង​វិញ​អស់ហើយ ក្រោយ​ការ ធ្វើ​កំណត់ហេតុ កិច្ចសន្យា​រួច ដែលជា​ការព្រមាន​រប​ស់​សមត្ថកិច្ច ទៅលើ​ក្រុមអ្នកលេង​ល្បែង​គឺ​មិនបាន​អនុវត្ត​ច្បាប់​អ្វី​ឡើយ a ben roit a ben roit2 a ben roit3 a ben roit4 a ben roit5 a ben roit6 ។​
​