» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1078 នាក់

ម្សិលមិញ 11753 នាក់

សរុប 21095993 នាក់

ឧ​ត្ត​ម​សេនីយ៍​ជួនណា​រិន្ទ​តាម​ធើ​ស៊ី​អ្នក​ប្រើ​ឈ្មោះ ម៉ូ​នី​កា​រិះគន់​នគរបាល​ចរាច​រ​?

 

​ភ្នំពេញ ៖ករណីយ៍បណ្តាញសង្គមរិះគន់នគរបាលចរាចរនៅស្តុបក្តន់ពីរមហាជនកំពុងសង្ស័យថាលោកស្នងការនគរបាលរាជធានីភ្នំពេញចង់តាមធ់ស៊ីអ្នករិះគន់ជាជាងកែទម្រង់ផ្ទៃក្នុង?នេះប់ើយោងតាមសំណេរ៖ក្មួយ​ស្រី ម៉ូ​នី​កា ពិតជា​ចិត្តដាច់​មែន​មិន​ព្រម​មក​ស្នងការដ្ឋាន​នគរ​បាល​រាជធានី​ដើម្បី​សហការ​ជាមួយ​ពូ​ដើម្បី​រក​យុត្តិធម៌​ជូន​ក្មួយ​!​ពូ​ពិតជា​ខកចិត្ត​ណាស់​ដែល​ពូ​រងចាំ​នៅ​ស្នងការដ្ឋាន តាំងពី​ម៉ោង​៦​ព្រឹក​រហូតដល់​ម៉ោង​៦​ល្ងាច​។ នេះ​ជាការ​បង្ហោះ​ដោយផ្ទាល់​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ជួន ណា​រិន្ទ អគ្គ​ស្នងការរង នគរបាលជាតិ និង ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ នៅ​ល្ងាច​ថ្ងៃទី​៧ ខែកុម្ភ​: ឆ្នាំ​២០២៤ លើ Facebook របស់លោក ។a molika

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ជួន ណា​រិន្ទ  បាន​សរសេរ​យ៉ាង​ដូច្នេះ​ថា ៖ សួស្ដី​ក្មួយ​ស្រី ម៉ូ​នី​កា ជាទី​រាប់អាន ! ក្មួយ​ពិតជា​ចិត្តដាច់​មែន​មិន​ព្រម​មក​ស្នងការដ្ឋាន​នគរ​បាល​រាជធានី​ដើម្បី​សហការ​ជាមួយ​ពូ​ដើម្បី​រក​យុត្តិធម៌​ជូន​ក្មួយ​!​ពូ​ពិតជា​ខកចិត្ត​ណាស់​ដែល​ពូ​រងចាំ​នៅ​ស្នងការដ្ឋាន តាំងពី​ម៉ោង​៦​ព្រឹក​រហូតដល់​ម៉ោង​៦​ល្ងាច​!បើតាម​លោកស្នងការ​ជួនណា​រិន្ទ​បន្តថា ៖ ខ្ញុំបាទ​សូម​ជូន​ព័ត៌មាន​ដល់​មហាជន​ទាំងអស់​ជ្រាបថា ៖ ក្មួយ​ស្រី​ម៉ូ​លីកា​មិនមែនជា​តួអង្គ​ក្នុង​រឿងនេះ​ទេ​(​ខ្ញុំ​ស្នើសុំ​អ្នកនិពន្ធ​ចេញ​សារភាព​ឲ្យ​ទាន់ពេល​) -​ព្រោះ​ខ្ញុំ​ត្រូវ​ការរក​យុត្តិធម៌​និង​កិត្តិយស​ឲ្យ​អ្នករងគ្រោះ​ពិតប្រាកដ​! អំពី​ខ្ញុំបាទ រាជសឹង្ហ ។​ករណី​យ៍​នេះ​មហាជន​និយាយថា​៖​ប្រជាពលរដ្ឋ​បានផ្តល់​តម្រុយ​និងមានភស្តុងតាងមួយចំនួយហើយ​តើ​ចាំបាច់​អី​ត្រូវ​រកមុខ​អ្នករិះគន់ទៀត​?​តើ​វា​ពិត​ឬ​មិន​ពិត​?បើ​ពិតកែទៅបើមិន​ពិត​ប្រាប់​គេ​ថា​មិន​ពិត​ទៅ​វា​ចប់​បាត់​ហើយ​។ 

​សូមបញ្ជាក់ថា មាន​បណ្ដាញ​ព័ត៌មាន​មួយចំនួន បាន​ផ្សព្វផ្សាយ​កាលពី​ព្រឹក​ថ្ងៃទី​០៦ ខែកុម្ភៈ ដោយ​ដកស្រង់​សំណេរ​របស់​ស្ត្រី​ឈ្មោះ គង់ ម៉ូ​លីកា​និង​ភ្ជាប់​រូប​សារ​ឆ្លងឆ្លើយ​គ្នា​ជាមួយ​មន្ត្រី​នគ​បាល យ៉ាង​ដូច្នេះ​ថា ៖ «​នាង​ខ្ញុំ​ឈ្មោះ ម៉ូ​លីកា សូម​ប្តឹងទៅ​លោកពូៗ មេ​ប៉ូលិស​ក្រសួងមហាផ្ទៃ លោកពូ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា និង លោក​អ៊ុំ ជួន ណា​រិន្ទ ដែលជា​ស្នងការ​រាជធានី​ភ្នំពេញ កាលពី​ម្សិលមិញ​ថ្ងៃ​ព្រ​ហ​ស្ប​ត៍ ទី​១ ខែកុម្ភៈ ឆ្នាំ​២០២៤ វេលា​ម៉ោង​០២​រសៀល នាង​ខ្ញុំ បាន​ចេញពីផ្ទះ​នៅ​ស្ទឹងមានជ័យ ដែល​នាង​ខ្ញុំ បើកឡាន ជូន​ម្តាយ​ទៅ​ពេទ្យ​បន្ទាន់ ដោយសារ​ម្តាយ​ថប់​ដ​ណ្ហើ​ម ដោយសារ​គាត់​មាន​ជំងឺ​បេះដូង ហូប​អត់​ទៀងទាត់ គាត់​ក៏បាន​ធ្វើទុក្ខ​ខ្លាំង ។

លុះ​ពេលមកដល់​ចំណុច ស្តុ​ប​ក្តាន់​២ នៅវេលា​ម៉ោង ២​និង​៥៣​នាទី​រសៀល នាង​ខ្ញុំ​ឃើញ ភ្លើងស្តុប​ពណ៌​លោត​(​ក្រហម​)​ហើយ ឡាន​ខ្ញុំ​ជ្រុល ក៏បាន​ឈប់ គោរព​ច្បាប់ មិន​ទៅមុខទៀត​ទេ ខ្ញុំ​ឈប់​លើ​គំនូស​.​ស ហើយ​ពេល​ភ្លើង​លោត​បៃតង ខ្ញុំ​ក៏​ទៅមុខទៀត ឆ្លងកាត់​ចូល​ផ្លូវ​បឹងកក់ ពេលនោះ​មាន ប៉ូលិស​គ្នា​៣​នាក់ មាន​គ្នា​២​នាក់ ចុះមក​ចាប់​ឡាន​នាង​ខ្ញុំ ហើយ​បាន​អញ្ជើញ​នាង​ខ្ញុំ​ចុះ ខ្ញុំ​សួរថា ពូ​ចាប់ តើ​ខ្ញុំ​ខុស​អី ? គាត់​ថា មី​អូន​ឯង មិនបាច់​និយាយ​ច្រើន​ទេ ចុះទៅ​ដឹង​ហើយ​។ នាង​ខ្ញុំ​ប្រាប់ថា ពូ​! ខ្ញុំ​ប្រញាប់​ជូន​ម្តាយ​ទៅ​ពេទ្យ គាត់​ថប់​ដ​ណ្ហើ​ម តែ​ពួកគាត់​អត់​ព្រម​ទេ ហើយ​និយាយថា ហ្អែ​ង​ចុះ​សិន​មក បើ​គាត់​ដកចង្កាមាន់ ចាំ​អញ​ហៅ​ឡានពេទ្យ ដឹង​ទៅ​ពេទ្យ​។

ពេល​ខ្ញុំ ទៅ​ជួ​បពូ​ប៉ូលិស​ម្នាក់ទៀត នៅ​អង្គុយ​ក្បែរ​ម៉ូតូ គាត់​សុំ​ត្រួតពិនិត្យ​ប័ណ្ណបើកបរ ពេលនោះ ខ្ញុំ​អោយ​គាត់​មើល ហើយ​គាត់​ថា ចុះ​ឯណា ឆៀក និង​កាត​គ្រី ? គាត់​ថា ឡាន​មី​អូន​ឯង ផុត​ឆៀក​ហើយ ចឹ​ង​មាត្រ​៨០ គេ​ពិន័យ ឆៀក ២០​ម៉ឺន​រៀល មួយទៀត ឈប់​លើ​គំនូស ១៥​ម៉ឺន​រៀល​ទៀត​។ ខ្ញុំ​ថា​ពូ ខ្ញុំ​សុំ ជូន​ពូ 20$ ទៅបាន​ហើយ ព្រោះ​ប្រញាប់​ជូន​ម្តាយ​ទៅ​ពេទ្យ​។ ប៉ូលិស​គាត់​ថា បើ​ប្រញាប់ បង់​គំនូស​ជាក់ស្តែង​ទៅ​.. បញ្ចុះ​តំលៃ​អោយ​សល់ ២៥​ម៉ឺន​រៀល​។ ចុងក្រោយ​គាត់​ថា បើ​អត់លុយ យក​ឡាន​ទៅ​ទុកចោល​នៅ​ខណ្ឌ​សិន ខ្ញុំ​សួរថា ខណ្ឌ​នៅឯណា ? គាត់​ថា នៅ​ខណ្ឌដូនពេញ​។ ខ្ញុំ​ថា ឥឡូវ​ពូ​យក​ប៉ុន្មាន ? តែមាន តែ​ក្នុង​(​គណនី​ធនាគារ​) ១៧​ម៉ឺន​រៀល​ទេ​។ គាត់​ថា ទៅ​ជួប​មេ​គាត់ ដែល​ពាក់​ស៊ីវិល​ទៅ​..​។

នៅពេល​ទៅ​ជួប​បង​ជន​ស៊ីវិល​នោះ គាត់​ឲ្យ​បាញ់ ABA មក​..​។ ហើយ​គាត់​យក 20$ ទៅអោយ​កូនចៅ​គាត់ ដែល​ចាប់​ឃាត់​មិញ​ទៅ​។ គាត់​អង្គុយ​ជិត​ម៉ូតូ ខ្ញុំ​មើល​ឈ្មោះ​ព្រិលៗ ឈ្មោះ ខៀ សុខ​ឡាយ ។ នាង​ខ្ញុំ​សួរ គាត់​ថា ចុះ​ឯណា ប័ណ្ណ​ផាកពិន័យ គាត់​ថា បើ​ចង់បាន​ប័ណ្ណ​ផាកពិន័យ យក​ឡាន​ទៅ​ខណ្ឌ​សិន រឺ យកទៅ​ក្រោយ​ព្រះបរមរាជវាំង ។ ហើយ​ជន​ស៊ីវិល​នេះ ឆ្លៀត​យកលុយ​ខ្ញុំ​ហើយ សុំ​លេខ​មក​ញ៉ែ នាង​ខ្ញុំ​ទៀត ថោក​ណាស់​! សូម​សំណូមពរ​លោកពូ ជួន ណា​រិន្ទ ណែនាំ​ពួកគាត់​ផង ចេះ​អនុគ្រោះ​ដល់​អ្នកជំងឺ ក្នុង​ឡាន​ផង​»​។​​a monika fake a monika fake1 a molika police3 a molika police4 a molika police5