» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 441 នាក់

ម្សិលមិញ 11753 នាក់

សរុប 21095356 នាក់

កូន​ត្រី​ចម្រុះ ដែល​ក្រុម​ជនល្មើស ប្រើ​ឧបករណ៍​នេសាទ​ខុសច្បាប់​ដាក់រ​បាំងសាច់​អួន​ក្រឡា​ញឹក​នា​រដូវ​បិទ​នេសាទ​ត្រូវបាន​ក្រុម​ឈ្មួញ​ប្រមូល​ទិញយក​មក​ធ្វើជា​ត្រី​នុយ​ចែកចាយ​ឱ្យ​អ្នករកស៊ី​ចិញ្ចឹម​ត្រី​តាម​បណ្ដា​ខេត្ត​ជា​រៀងរាល់ថ្ងៃ​នៅ​តំបន់​ផ្សារ​ជើង​កំពុង ឆ្នុកទ្រូ ឃុំ​ឆ្នុកទ្រូ​ស្រុក​បរិបូរណ៍


​កំពង់ឆ្នាំង​÷​យោងតាម​ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ​នៅ​ភូមិ​ឆ្នុកទ្រូ​បាន​ឲ្យ​ដឹងថា ជា​រៀងរាល់ថ្ងៃ​នៅក្នុង​រដូវ​បិទ​នេសាទ​នេះ​បន្ទាប់ពី​មេ​ឈ្មួញ​រកស៊ី​ប្រមូល​ទិញ​លៀស នៅមាន​ឈ្មួញ​រកស៊ី​ប្រមូល​ទិញ​ត្រី​ចម្រុះ​(​ត្រី​នុយ​) មួយថ្ងៃៗ​មិន​ក្រោម​ចាប់ពី 4 ទៅ 5 តោន​ឡើង​នោះទេ​ដោយមិនមានអាជ្ញាធរនិងសមត្តកិច្ចជំនាញអនុវត្តច្បាប់អ្វីឡើយ។​a fish small 

​ជា​រៀងរាល់ថ្ងៃ​គេ​សង្កេតឃើញ​មាន​ទូក​បា​ឡា​ស្មាច់​ជាច្រើន​បាន​ដឹក​ត្រី​នុយ​បន្តកន្ទុយ​គ្នា​ពី​តំបន់​ផ្សេងៗ យកមក​ច្រក​ថុង​យួរដៃ​ធំៗ​ហើយ​ជញ្ជូន​ដាក់​ឡាន​កូរ៉េ​ដើម្បី​ដឹកយក​ប​ចែកចាយ​ឲ្យ​អ្នករកស៊ី​ចិញ្ចឹម​ត្រី​ឆ្ដោ ឬ​ត្រី​ផ្សេងៗ​តាម​បណ្ដា​ខេត្ត​នានា ដោយ​មួយថ្ងៃ​រថយន្ត​ដឹក​ត្រី​នុយ​ចេញពី​តំបន់​ឆ្នុកទ្រូ​មិន​ក្រោម​ពី​3​ឡាន​ទៅ​5​ឡាន​កូរ៉េ​នោះទេ​។​ប្រភពព័ត៌មាន​ខាងលើ​បាន​បង្ហើម​ឲ្យ​ដឹង​ទៀតថា​សមត្ថកិច្ច​ជំនាញ​ជលផល​ដែលមាន​លោក អ៊ូ ចាន់​ធា​ហៅ​(​កែវ ធូ​)​ជា​នាយ​សង្កាត់រដ្ឋបាល​ជល់ផល​ស្រុក​បរិបូណ៌​ឈរជើង​នៅ​តំបន់​ឆ្នុកទ្រូ​មិនមាន​វិធានការ​បង្ក្រាប​ឡើយ ថែមទាំង​ចេញ​លិខិត ពាក់​មី​អនុញ្ញាត​ឲ្យ​ដឹក​ថែម​ទៀតផង​។​

​ករណីនេះ​ត្រូវបាន​ប្រជាពលរដ្ឋ​ដាក់​ការសង្ស័យថា​ម​ន្ទ្រី​ជំនាញ ដែល​ស៊ីប្រាក់ខែ​រាស្ត្រ​ជា​រៀងរាល់ខែ​នេះ​គឺ​មិនបាន​បម្រើ​រាស្ត្រ​ទេ​បែរជា​រួមគំនិត​គ្នា​ឃុបឃិត​ជាមួយ​ឈ្មួញ​បំភ្លេច​បំផ្លាញ​ធនធាន​ជលផល​ដែលជា​ផលប្រយោជន៍​រួម​សម្រាប់​ចិញ្ចឹមជីវិត​ប្រជាពលរដ្ឋ​ទូទៅ​ទៅវិញ​ទេ ព្រោះ​ឈ្មួញ​រកស៊ី​បទល្មើស​នេសាទ​គគ្រឹកគគ្រេង​ពាសពេញ​ទឹក​ពេញ​ដី​ដូចជា​ករណី​ឈ្មួញ​រកស៊ី​ប្រមូល​ទិញ​លៀស​និង​ដឹកជញ្ជូន​លៀស និង​ឈ្មួញ​រកស៊ី​ប្រមូល​ទិញ​ត្រី​នុយ​ដឹក​ឡើង​ខូច​ផ្លូវ​ខ្ទេចខ្ទី ស្ទើរ​គ្មាន​សល់​ក៏​គ្មាន​សមត្ថកិច្ច​ជំនាញ​ឬ​អាជ្ញាធរ​ពាក់ព័ន្ធ​នៅ​តំបន់​ឆ្នុក​ទ្រូង​ស្រុក​បរិបូណ៌​នេះ​ចេញមុខ​បង្ក្រាប​ឱ្យមាន​ប្រសិទ្ធភាព​ម្ដងណា​ឡើយ​។​​ប្រជាពលរដ្ឋ សំណូមពរ​ដល់​ថ្នាក់លើ​ពិសេស​អាជ្ញាធរខេត្ត​កំពង់ឆ្នាំង​មេត្តា​ចាត់វិធានការ​ឲ្យ​បាន​តឹងរឹង​ជាទីបំផុត​ចំពោះ​មន្ត្រី​ថ្នាក់ក្រោម​ដែល​ឈរជើង​ប្រចាំការ​នៅ​តំបន់​ឆ្នុកទ្រូ​នេះ​ឱ្យបាន​ឱ្យបាន​ច្បាស់លាស់​ម៉ឺងម៉ាត់ ដើម្បី​កុំឱ្យ​ប្រជាពលរដ្ឋ​ដែលជា​ម្ចាស់ឆ្នោត​ខកចិត្ត​និង​អស់សង្ឃឹម​ទៅលើ​ការដឹកនាំ​របស់​ថ្នាក់លើ​ដែលជា​ក្ដីសង្ឃឹម​របស់​ពួកគាត់​។​a fish small1 a fish small3 

​