» សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់សាលាពលទាហានដែលមានភារកិច្ចហ្វឹកហ្វឺនត្រូវបង្កើតបរិយាកាសអំណោយផលដល់ការហ្វឹកហាត់របស់យោធិនកាតព្វកិច្ចយោធា » មង្គលការមួយដែល​គ្មាន​កូន​កំលោះ​ ដោយ​សារ​ខាងប្រុស​ខឹងខាងស្រីថាថ្ងៃការហើយមានស្រីទៀត!? » ប្រជាពលរដ្ឋសម្រុកទៅ បន្តសុពលភាពបណ្ណបើកបរ របស់ក្រសួងសាធារណការ តែមិនមានបញ្ហារអ៊ូ » លោកវង្សី វិស្សុតរដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី ជំរុញឱ្យបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ » លោក រតនៈ វិសិដ្ឋ តារាចម្រៀងនិងជាអ្នកសម្តែងស្លាប់តែម្នាក់ក្នុងនបន្ទប់ជួលនៅអាមេរិកដោយគ្មានអ្នកណាដឹង! » សិស្សស្រីអាយុ១៦ឆ្នាំម្នាក់បានស្លាប់ដោយសារជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដួលបោកក្បាល » មេបង្ក្រាបបង្ហើបពីការធ្វើកិច្ចសហការជាមួយ FBI និង Interpolដើម្បីបង្ក្រាបscam! » ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយហ្វ្ាសស៊ីង តវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!?

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 830 នាក់

ម្សិលមិញ 12477 នាក់

សរុប 21120506 នាក់

រដ្ឋមន្ត្រីការបរទេស​ខ្មែរ​ទទួល​ជួប​ទីប្រឹក្សា​ក្រសួងការបរទេស​អាមេរិក​ក្នុងពេល​នាយករដ្ឋមន្ត្រី​កម្ពុជា​ថា​មិន​ខ្វល់​រឿង​អាមេរិក​

​ភ្នំពេញ​៖ លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី​១០ ខែធ្នូ​ឆ្នាំ​២០២១ បានអនុញ្ញាត​ឱ្យ​លោក​ដឺ​រ៉ិ​ក​ឆូ​លេក​( Derek Chollet) ទីប្រឹក្សា​ក្រសួងការបរទេស​សហ​រដ្ឋ​អាមេរិក ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​។a brak us2 

ជំនួប​នេះ ធ្វើឡើង​នៅ​ទីស្តីការ​ក្រសួងការបរទេស​បាន​កើតឡើង​ក្រោយពី​សម្តេច​ដ​តេ​ជោ​ថា​ថ្លែង​កាលពី​ថ្ងៃទី​៩​ធ្នូ​នៅ​ខេត្តកណ្តាល​ពេល​ចុះ​ពិនិត្យ​ការសាងសង់​ព្រលានយន្តហោះ​ថ្មី​ថា​មិ​ខ​កម្ពុជា​មិន​ខ្វល់​ពី​ច្បាប់​ដាក់ទណ្ឌកម្ម​មន្ត្រីរ​បស់​អាមេរិក​ព្រោះ​វា​ធ្វើ​ឲ្យ​មន្ត្រី​ខ្មែរ​យកលុយ​មក​ប្រើ​ក្នុងស្រុក​ខ្មែរ​និង​បន្ទាប់ពី​អាមេរិក​ប្រកាស​ហាម​មិន​ឲ្យ​មាន​ការលក់​អាវុធ​ឲ្យ​ប្រទេស​កម្ពុជា​។​

​ទាក់ទង​រឿង​អាវុធ​នវ​តាមរយៈ​ទំព័រ​ហ្វេ​ស​បុក សម្តេច​តេ​ជោ ហ៊ុន សែន បានសរសេរថា “​កាលពី​ប៉ុន្មាន​ថ្ងៃ​កន្លងទៅនេះ សហរដ្ឋអាមេរិក​បាន​សម្រេច​អំពី​ការ​រឹតត្បិត​ការលក់ដូរ​អាវុធ និង​សម្ភារ​យោធា​ដល់​កម្ពុជា​។ ខ្ញុំ​ឆ្លៀត​យក​ឱកាស​នេះ សូម​អរគុណ​ចំពោះ​សហរដ្ឋអាមេរិក ដោយសារ​ការសម្រេចរ​បស់​សហរដ្ឋអាមេរិក លើ​បម្រាម​ការលក់ដូរ​អាវុធ និង​សម្ភារ​យោធា​មក​កម្ពុជា​នាពេលនេះ គឺ​បាន​ឆ្លុះបញ្ចាំង​ពី​ភាពត្រឹមត្រូវ​នៃ​ការសម្រេចចិត្ត​របស់ខ្ញុំ កាលពី​ឆ្នាំ ១៩៩៤ ដែល​នៅពេលនោះ ខ្ញុំ​បានធ្វើការ​សម្រេចចិត្ត ដោយ​មិន​ធ្វើការ​ផ្លាស់ប្តូរ​ប្រព័ន្ធ​អាវុធ​កម្ពុជា​ដែលមាន​ពេលនោះ ទៅ​ទិញ​ប្រព័ន្ធ​អាវុធ​អាមេរិក​។​”

​ទន្ទឹមនឹងនេះ សម្តេច​តេ​ជោ បានលើកឡើង​បន្ថែមថា “​ខ្ញុំ​សូម​ដាក់ចេញ​បទបញ្ជា​ដល់​អង្គភាព​ប្រដាប់អាវុធ​ទាំងអស់ ឱ្យធ្វើ​ការត្រួត​ពិនិត្យឡើងវិញ​ជាបន្ទាន់​អំពី​អាវុធ និង​សម្ភារ​យោធា ដែល​កម្ពុ​ជាមាន​បច្ចុប្បន្ន ហើយ​ត្រូវ​ប្រមូល​អាវុធ និង​សម្ភារ​យោធា​អាមេរិក​ទាំងអស់ ប្រសិនបើ​មាន យកទៅ​រក្សាទុក​ក្នុង​ឃ្លាំង ឬ​យកទៅ​កំទេចចោល តាម​ការជាក់ស្តែង​។​

សម្តេចតេជោឌឹថា៖​តាម​ចំណាំ​របស់ខ្ញុំ អ្នក​ដែល​ធ្លាប់ប្រើ​ប្រព័ន្ធ​អាវុធ​អាមេរិក​ជាច្រើន បាន​ចាញ់​សង្គ្រាម ដូចជា​ក្នុង​របប​សាធារណ​ខ្មែរ​របស់ លន់ នល់ ដែល​ពេល​នោះបាន​ប្រើ​ប្រព័ន្ធ​អាវុធ​អាមេរិក និង​បាន​នាំចូល​អាវុធ​ជាច្រើន​មក​កម្ពុជា ហើយ​ធ្វើឱ្យ​កម្ពុជា​ជាប់បំណុល​ខ្មៅ​នេះ រហូតមកដល់​បច្ចុប្បន្ន​នេះ​។ ថ្មីៗ​នេះ ទៀតសោត គឺ អ្នក​ប្រើ​ប្រព័ន្ធ​អាវុធ​អាមេរិក ក៏បាន​ចាញ់​សង្គ្រាម​នៅ​អាហ្គានីស្ថាន​។ ខ្ញុំ​មាន​ជំនឿ​លើ​ភាពក្លាហាន ព្រមទាំង​ស្មារតី និង​ទឹកចិត្ត​ប្រយុទ្ធ​របស់​យុទ្ធជន​ក្នុង​សមរភូមិ ដើម្បី​ការពារ​បូរណភាព​ទឹកដី​របស់​កម្ពុជា ជាជាង​លើ​អាវុធ​តែមួយ​មុខ​។​”a brak us3 a brak us4 

​