» ប្រជាពលរដ្ឋសម្រុកទៅ បន្តសុពលភាពបណ្ណបើកបរ របស់ក្រសួងសាធារណការ តែមិនមានបញ្ហារអ៊ូ » លោកវង្សី វិស្សុតរដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី ជំរុញឱ្យបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ » លោក រតនៈ វិសិដ្ឋ តារាចម្រៀងនិងជាអ្នកសម្តែងស្លាប់តែម្នាក់ក្នុងនបន្ទប់ជួលនៅអាមេរិកដោយគ្មានអ្នកណាដឹង! » សិស្សស្រីអាយុ១៦ឆ្នាំម្នាក់បានស្លាប់ដោយសារជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដួលបោកក្បាល » មេបង្ក្រាបបង្ហើបពីការធ្វើកិច្ចសហការជាមួយ FBI និង Interpolដើម្បីបង្ក្រាបscam! » ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយហ្វ្ាសស៊ីង តវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11327 នាក់

ម្សិលមិញ 11560 នាក់

សរុប 21117609 នាក់

ផ្អើលផ្លែទុរេន ដាក់លក់នៅលក់ផ្សារភូពុយ ជិត១០តូប ព្រោះសង្ស័យ ជាធុរេនថៃតែមន្ត្រីជំនាញថាផស់ខ្មែរ?

 

ខេត្តបាត់ដំបង៖ នៅល្ងាចថ្ងៃទី២ ខែឧសភាឆ្នាំ២០២៦ មានក្រុមមន្រ្តីសាខាការពារអុ្នកប្រើប្រាស់កិច្ចការប្រកួត ប្រជែងនិងបង្ក្រាបការក្លែងបន្លំ(ក.ប.ប) ខេត្តបាត់ដំបង បានសហការជាមួយមន្រ្តីមន្ទីរពាណិជ្ជកម្ម, នគរបាល និងអាជ្ញាធរដែនដី ចុះត្រួតពិនិត្យការដាក់តាំងលក់ផ្លែទុរេន ជាក់ស្តែងចំនួន៧ទីតាំង បន្ទាប់ពីមានប្រតិកម្មពីប្រជាពលរដ្ឋថាធុរេនថៃនៅក្នុងផ្សារភូពុយ។a thouren phou puy3 

រឿងសំខាន់អាជីវករនិយាយថាគេទិញពីតាមផ្សារ នៅភ្នំពេញ និងតាមផ្សារ ខេត្តខេត្តត្បូងឃុំ ដើម្បីយកមកលក់នៅខេត្តបាត់ដំបង តែម្ចាស់ទុរេនឆ្លើយថា ពុំស្គាល់ប្រភពឈ្មោះម្ចាស់អ្នកលក់ឲ្យ និងលេខទូរសព្ទច្បាស់លាស់ទេ?។

មន្រ្តីជំនាញក៏បានយកផ្លែទុរេនមួយចំនួន ដើម្បីផ្ញើទៅភ្នំពេញ នៅអគ្គនាយកដ្ឋាន ការពារអុ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែងនិងបង្ក្រាបការក្លែងបន្លំ ធ្វើការពិសោធន៍រកសារធាតុគីមី ដោយប្រើរយ:ពេល៤ ទៅ៥ថ្ងៃ ទើបរកឃើញលទ្ធផលច្បាស់លាស់ ដើម្បីមានវិធានការ។ ដោយឡែកផ្លែទុរេនទាំង៧ទីតាំងនៅក្នុងផ្សារ មន្រ្តីជំនាញបានប្រគល់ឲ្យម្ចាស់លក់ដូរ ជាធម្មតាវិញ ចៀសវាងការខូចខាតផ្លែទុរេនទាំងនោះ ស្អុយរលួយ ធ្វើឲ្យខាតបង់ប្រាក់ដល់ម្ចាស់ផ្លែ។មកដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៦នេះទៅ លោក គឹម ប្រុស ប្រធាន ក.ក.ប ខេត្ត ដោយលោកពុំបានលើកទូរសព្ទសុំការបញ្ជាក់និងបំភ្លឺ ក្នុងនាមប្រធានសាខាជំនាញនោះទេ។

លោក គឹម ហួត ប្រធានមន្ទីរពាណិជកម្មខេត្តបាត់ ដំបង បានបំភ្លឺ តាមទូរសព្ទថា តាមគោលការណ៍ច្បាប់បើ សិនមានករណី ក្លែងបន្លំ ពិនិត្យរកឃើញថា មានសារធាតុគីមីខុសច្បាប់ ដែលធ្វើឲ្យមានការប៉ះពាល់សុខភាព អ្នកប្រើប្រាស់មែន ក្រសួង មន្ទីរជំនាញនិងវិធានការតាមច្បាប់។ទោះជជាមិនច្បាស់លាស់ក៏ដោយតែមន្ត្រីជំនាញកបបបានអះអាងថាជាផ្លែទុរេនក្នុងស្រុក?។ករណីយ៍នេះបើតាមប្រភពដំណឹងធ្លាយមួយបានឱ្យដឹងថា ផ្លែទុរេនខៀវទាំងនេះអាចនាំចូលពីប្រទេសថៃ ដោយមានការដឹកជញ្ជូនឆ្លងព្រំដែនតាមរយៈកម្មករលីសែង។

 

ប្រភពដដែលបានបន្ថែមថា ទុរេននៅថៃប្រើសារធាតុជំរុញឱ្យឆាប់ទុំ ហើយនៅពេលមិនអាចនាំចេញទៅទីផ្សារក្រៅប្រទេសបានក្នុងចំនួនដ៏ច្រើនលើសលប់ ក៏ត្រូវបង្ខំឱ្យរកទីផ្សារផ្សេងសម្រាប់នាំចេញជាបន្ទាន់។ អាជ្ញាធរបានបញ្ជាក់ថា នឹងបន្តស៊ើបអង្កេតយ៉ាងម៉ឺងម៉ាត់ ដើម្បីកំណត់ប្រភពនាំចូល និងធានាថាផលិតផលដែលដាក់លក់លើទីផ្សារ មានគុណភាព និងសុវត្ថិភាពសម្រាប់ប្រជាពលរដ្ឋ។សូមបញ្ជាក់ថាផ្លែទុរេនថៃនិងវៀតណាមបានធ្លាក់ថ្លៃយ៉ាងខ្លាំងដោយសារត្រូវបានប្រទេសចិនបិតរឹតបន្តឹងក្នុងការនាំចូលដោយសាររកឃើញថាមានសាធារធាតុគីមីដែលអាចនាំទៅរកការកើតជម្ងឺមហារីក។a thouren phou puy a thouren phou puy1