» បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ » អាមេរិកលួច ព្រមាន អឺរ៉ុប ជាសម្ងាត់ កុំឱ្យប្រើសម្តី «ចាក់រុក» បង្ករឿងជាមួយរុស្ស៊ី » ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុចេញប្រកាសលើកលែងថ្លៃភាស៊ីចំពោះរថយន្តដឹកទំនិញ និងដឹកអ្នកដំណើរដែលគ្រាន់តែឆ្លងកាត់ផ្លូវសាធារណៈ » រកឃើញរថយន្តដែលគេសង្ស័យថាបុកមនុស្សស្លាប់ រួចបើករត់គេចតែមិនអាចរួចខ្លួនស្នងការកោះហៅឲ្យចូលខ្លួន » មានតែប្រជារាស្ត្រទេជាអ្នកថ្វាយអំណាចដល់ព្រះមហាក្រត្រព្រោះព្រះអង្គកំពុងស្ថិតក្នុងរង្វង់គតិយុត្តិកំណត់!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 2263 នាក់

ម្សិលមិញ 34475 នាក់

សរុប 21083789 នាក់

ចាប់បាន​ជាតិចិន​៣​នាក់ទៀត​ដែល​នាំ​លុយ​ចូល​កម្ពុជា​៩០​ម៉ឺន​ដុល្លារ មកពី​ប្រភព​មិន​ច្បាស់


​ភ្នំពេញ​៖ ជនជាតិ​ចិន​៣​នាក់​ត្រូវបាន​ចាប់ខ្លួន​ទៀតហើយ​នៅ​ល្ងាច​ថ្ងៃទី​០៩ ខែកក្កដា ឆ្នាំ​២០១៩​នេះ​នៅ​ព្រលានយន្តហោះ​ភ្នំពេញ ពីបទ​រត់ពន្ធ​លុយ​ដុល្លារ​ចំនួន​៩០​ម៉ឺន​ចូលមក​ប្រទេស​កម្ពុជា ដោ​យម​គ្មាន​ប្រភព​ច្បាស់លាស់ ។​a china money2 

​សម​ត្ត​កិច្ច​នៅ​ព្រលាន​ឲ្យ​ដឹងថា ជនជាតិ​ចិន​ដែល​សមត្ថកិច្ច​ចាប់ខ្លួន​នោះ​រួមមាន ទី​១៖​ឈ្មោះ Huang Canming អាយុ​២៧​ឆ្នាំ និង​ទី​២៖​ឈ្មោះ Yang Yongwei អាយុ​២៦​ឆ្នាំ ពួកគេ​ធ្វើដំណើរ​ចេញពី​ទីក្រុង​ហុងកុង ប្រទេស​ចិន មក​អាកាសយានដ្ឋាន​អន្ដរជាតិ​ភ្នំពេញ តាម​ជើងយន្ដហោះ​លេខ LQ971 និង​ទី​៣៖​ឈ្មោះ Zizheng Zheng អាយុ​៣២​ឆ្នាំ (​ជា​អ្នក​មក​ចាំ​ទទួល​នៅ​ភ្នំពេញ​)​។​

​ក្រោយ​ធ្វើការ​ត្រួតពិនិត្យ និង​បាន​រកឃើញ​ក្រដាសប្រាក់​ដែល​ជនសង្ស័យ ដាក់​ក្នុង​កាបូប​យួរដៃ​ចំនួន​៣ ដែលមាន​ទឹកប្រាក់​សរុប ៩០០,០០០​ដុល្លារ ដោយ​អ្នកដំណើរ​មិនបាន​ប្រកាស​ជូនដំណឹង​ដល់​មន្ដ្រី​គយ និង​រដ្ឋាករ លើ​លិខិត​រាយការណ៍​គយ​នោះឡើយ​។

សូមបញ្ជាក់ថា គ្រាន់តែ​រយៈពេល​៣​ថ្ងៃនេះ មន្ត្រី​គយ​បង្ក្រាប​បទល្មើស​នាំ​លុយ​ដុល្លារ​ល្មើសច្បាប់ ចូល​បាន​២​ករណី​ហើយ ដោយនៅ​ថ្ងៃទី​០៧ ខែកក្កដា ឆ្នាំ​២០១៩​ម្សិល​ម្ងៃ បង្ក្រាប​នៅ​ព្រលានយន្ដហោះ​អន្តរជាតិ​ខេត្តសៀមរាប ដោយ​ចាប់ខ្លួន​ជនជាតិ​កូរ៉េ​២​នាក់ រឹបអូស​យកប្រាក់​ដុល្លារ បាន​ជាង​២​លាន​ដុល្លារ​។​បើ​សរុប​លុយ​ដែល​ចាប់បាន​កន្លងមក​មាន​ប្រហែល​៦​លាន​ដុល្លារ​អាមេរិក​ហើយ​ភាគច្រើន​មកពី​ហុងកុង​កន្លែង​ដែលមាន​កាស៊ី​លំដាប់​អន្តរជាតិ​!​។​បញ្ហា​ចាប់​បានជា​រឿង​មួយ​តែ​រឿង​មួយទៀត​វាក​៨​បង្ហាញ​ដែរ​ថា​ស្រុក​កន្លងមក​អាចមាន​ការលាង​លុយ​តាមរយៈ​វិនិយោគ​នានា​?៕a china money3 a china money a china money1 

​