» បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ » អាមេរិកលួច ព្រមាន អឺរ៉ុប ជាសម្ងាត់ កុំឱ្យប្រើសម្តី «ចាក់រុក» បង្ករឿងជាមួយរុស្ស៊ី » ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុចេញប្រកាសលើកលែងថ្លៃភាស៊ីចំពោះរថយន្តដឹកទំនិញ និងដឹកអ្នកដំណើរដែលគ្រាន់តែឆ្លងកាត់ផ្លូវសាធារណៈ » រកឃើញរថយន្តដែលគេសង្ស័យថាបុកមនុស្សស្លាប់ រួចបើករត់គេចតែមិនអាចរួចខ្លួនស្នងការកោះហៅឲ្យចូលខ្លួន » មានតែប្រជារាស្ត្រទេជាអ្នកថ្វាយអំណាចដល់ព្រះមហាក្រត្រព្រោះព្រះអង្គកំពុងស្ថិតក្នុងរង្វង់គតិយុត្តិកំណត់!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 32095 នាក់

ម្សិលមិញ 29590 នាក់

សរុប 21074261 នាក់

ក្រុមហ៊ុន ចិន​ធំ​មួយ​ស្វែងរក​កិច្ចសហការ ប្រមូល​ទិញ​ផ្លែឈើ ពី​កម្ពុជា​

 

​ភ្នំពេញ​៖ សៀ​ល​ថ្ងៃ​ចន្ទ ទី​២៤ ខែសីហា ឆ្នាំ​២០២០ លោក វេ​ង សាខុន​រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​បាន​អនុញ្ញាតឱ្យ​លោក​វ៉ាង​ប៊ិ​ញ​ហ្កា​ម​( Wang Bingham )​អគ្គនាយក​ក្រុមហ៊ុន​ធៀន ធៀន និង​សហការី​ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​ពាក់ព័ន្ធ​នឹង​គម្រោង​វិនិយោគ​របស់​ក្រុមហ៊ុន​ក្នុង​វិស័យ​កសិកម្ម​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​។ a china fruit1 

​លោក​រដ្ឋមន្ត្រី​បាន​ថ្លែងអំណរគុណ​ចំពោះ​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន និង​ប្រជាជន​ចិន​ដែល​តែងតែ​ផ្តល់​កិច្ចសហប្រតិបត្តិកា​រយ៉ា​ង​ល្អប្រសើរ​មក​កម្ពុជា​លើ​គ្រប់​វិស័យ ជាពិសេស​វិស័យ​កសិកម្ម​ដោយ​ភាគី​ចិន​បាន​បង្កើន​បរិមាណ​នៃ​ការ​នាំចូល​អង្ករ​កម្ពុជា​រហូតដល់ ៥០០​ពាន់​តោន និង​ថ្មីៗ​នេះ​បាន​អនុញ្ញាតឱ្យ​កម្ពុជា​នាំចេញ​ចេកអំបូង​លឿង និង​ស្វាយ​ស្រស់​ឆ្ពោះ​ត្រង់​ទៅកាន់​ប្រទេស​ចិន​ផងដែរ​។

ពាក់ព័ន្ធ​នឹង​គម្រោង​វិនិយោគ​ប្រមូល​ទិញ កែច្នៃ វេច​ខ្ចប់ និង​នាំចេញ​ផ្លែឈើ​ស្រស់​កម្ពុជា​ចេញទៅ​ប្រទេស​ចិន​របស់​ក្រុមហ៊ុន លោក​រដ្ឋមន្ត្រី​ស្វាគមន៍ និង​គាំទ្រ ហើយ​លោក​ក៏បាន​បញ្ជាក់​ផងដែរ​ថា គម្រោង​វិនិយោគ​នេះ​គឺ​ពិតជា​ស្របតាម​ផែនការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​របស់​ក្រសួង​ក្នុងការ​ជំរុញ​ផលិតកម្ម​កសិកម្ម​ក្នុងស្រុក​តាមរយៈ​ការធ្វើ​ទំនើបកម្ម​កសិកម្ម ការកែច្នៃ វេច​ខ្ចប់ និង​នាំចេញ ដែល​ទាំងអស់នេះ​នឹង​ជួយ​ជំរុញ​សេដ្ឋកិច្ចជាតិ​។

​លោក Wang Bingham បាន​ថ្លែង ថា បន្ទាប់ពី​បាន​ទស្សនកិច្ច​សិក្សា​ស្វែងយល់​អំពី​ផលិតផល និង​គុណភាព​នៃ​ផ្លែស្វាយ មៀន ខ្នុរ ធុ​រេ​ន ដូងក្រអូប និង​ក្រូចថ្លុង​របស់​កម្ពុជា លោក​ពិត​ជាមាន​ការជឿ​ជាក់​ថា​នឹង​ទទួល​ការគាំទ្រ និង​មាន​ទីផ្សារ​ខ្ពស់​នៅ​ប្រ​ទេ​ចិន​នាពេល​ដែល​ក្រុមហ៊ុន​ដាក់លក់​នៅលើ​ប្រព័ន្ធ​ទីផ្សារ​ពាណិជ្ជកម្ម​ព័ត៌មាន​វិជ្ជា​ផ្ទាល់​របស់​ក្រុមហ៊ុន​។ ដើម្បីឱ្យ​គ​ម្រោ​នេះ​ទទួលបាន​ជោគជ័យ លោក​អគ្គនាយក​ក៏បាន​ស្នើសុំ​យោបល់ និង​អនុសាសន៍​ពី​លោក​រដ្ឋមន្ត្រី និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​នឹង​ទីផ្សារ​ប្រមូល​ទិញ និង​នីតិវិធី​នៃ​ការនាំចេញ​ផលិតផល​ខាងលើ​ទៅ​ប្រទេស​ចិន​។

​លោក​រដ្ឋមន្ត្រី​កសិកម្ម​បាន​ណែនាំ​ដល់​ក្រុមហ៊ុន​សហការ​ជាមួយ​ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា អគ្គនាយកដ្ឋាន​កសិក​ម្ម នាយកដ្ឋាន​សហប្រតិបត្តិ​កា​អន្តរជាតិ និង​នាយកដ្ឋាន​កសិឧស្សាហកម្ម សិក្សា​ស្វែងយល់​បន្ថែម​អំពី​សក្តា​នុ​ពុល​នៃ​ផលិតកម្ម​ឈើ​ហូប​ផ្លៃ​ខាងលើ រួច​រៀបចំ​ចុះ​អនុស្សារណៈ​នៃ​ការយោគយល់​គ្នា​ជាមួយ​ក្រសួង ដើម្បី​ក្រសួង​មានលទ្ធភាព​អាចជួយ​សម្របសម្រួល​ក្នុង​ការធ្វើ​ផលិតកម្ម​កសិកម្ម​តាម​កិច្ចសន្យា​ជាមួយ​សហគមន៍ និង​នីតិវិធី​នៃ​ការនាំចេញ​។​

សូមបញ្ជាកថា​កម្ពុជា​និង​ចិន​ទើបតែ​និង​បញ្ចប់​កិច្ច​ពិ​ភក្សា​ស្តី​ការធ្វើ​ពាណិជ្ជកម្ម​សេរី​ជាមួយគ្នា​ដែល​រង់ចាំតែ​ការចុះហត្ថលេខា​ដាក់ចូល​អនុវត្តន៍​តែប៉ុណ្ណោះ​!​។​
​លោក ងិន ឆាយ ប្រតិភូ​រាជរដ្ឋាភិបាល ទទួលបន្ទុក​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម មានប្រសាសន៍ថា កម្ពុជា​បាននិងកំពុង​ចរចា​ជាមួយ​ភាគី​ចិន ទាំង​ការងារ​បច្ចេកទេស និង​លក្ខខណ្ឌ​តម្រូវ​ភូតគាម​អនាម័យ ដើម្បី​បំពេញ​ឱ្យខាងតែបាន​នូវ​លក្ខខណ្ឌ​ចាំបាច់​សម្រាប់​ការនាំចេញ​។​

​លោក​ងិន​ឆាយ​ថា នៅ​ដើមឆ្នាំ​២០២១ កម្ពុជា​នឹង​នាំចេញ​ផ្លែស្វាយ ទៅកាន់​ទីផ្សារ​ចិន ខណៈ​នៅ​ដើមឆ្នាំ​២០២២ នឹង​នាំចេញ​ផ្លែ​មៀន​ប៉ៃលិន​ទៅកាន់​ចិន​ផងដែរ ។ ដោយ​បច្ចុប្បន្ន​កម្ពុជា​កំពុង​រៀបចំ​មុខទំនិញ​ទាំងនេះ ដាក់​ទៅ​ឲ្យ​ភាគី​ចិន ដើម្បី​ត្រួត​ពិនិត្យមើល​លក្ខណ​:​បច្ចេកទេស​នៃ​ការនាំចេញ​។ សូម​ជម្រាប​ផងដែរ​ថា តាម​របាយការណ៍​ពី​រដ្ឋបាលខេត្ត​ប៉ៃលិន​បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​ខេត្ត​ប៉ៃលិន​មាន​ដំណាំ ០៤​ប្រភេទ ដែល​កំពុងមាន​សក្តានុពល​ខ្ពស់ ក្នុង​ការដាំដុះ​និង​នាំចេញ​រួមមាន មៀន​ប៉ៃលិន ស្វាយកែវ​រមៀត ដំឡូង​មី និង​ពោតក្រហម ដោយឡែក ផ្ទៃដី​ដាំ​មៀន​ប៉ៃលិន មាន​ទំហំ​ជាង ៤,៣៨៣ ហិកតា ៕a china fruit a china fruit2 a china fruit3 


​