
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 1108 នាក់
ម្សិលមិញ 12477 នាក់
សរុប 21120784 នាក់
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃកម្ពុជា នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦នេះ បានផ្ញើសារអបអរសាទរជូន លោក To Lam អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាម ដែលទើបត្រូវបានរដ្ឋសភាវៀតណាមបោះឆ្នោតជ្រើសរើសជាប្រធានរដ្ឋ នៃសាធារណរដ្ឋសង្គមនិយមវៀតណាមកាលពីថ្ងៃទី៦មេសា។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថាថា៖ «ក្នុងនាមព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងក្នុងនាមរូបខ្ញុំផ្ទាល់ ខ្ញុំសូមសម្តែងនូវការអបអរសាទរ ដោយស្មោះអស់ពីដួងចិត្តចំពោះ ឯកឧត្តម ដែលត្រូវបានបោះឆ្នោតជ្រើសរើសជាប្រធានរដ្ឋ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងសម័យប្រជុំពេញអង្គលើកទី១ នៃរដ្ឋសភានីតិកាលទី១៦។
ការបោះឆ្នោតជ្រើសរើស ឯកឧត្តម ឱ្យកាន់តំណែងខ្ពស់បំផុតនេះ ឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីភាពជាអ្នក ដឹកនាំដ៏ល្អពិសេស និងការប្តេជ្ញាចិត្តដ៏មុតមាំរបស់ ឯកឧត្តម ចំពោះការអភិវឌ្ឍយ៉ាងឆាប់រហ័ស និង វិបុលភាពកាន់តែធំធេងនៃប្រទេសរបស់ ឯកឧត្តម។
ខ្ញុំមានសេចក្តីពេញចិត្តយ៉ាងខ្លាំង ចំពោះការពិតដែលថាទំនាក់ទំនងដ៏យូរអង្វែងរវាងប្រទេស យើងទាំងពីរ ត្រូវបានកសាងឡើងលើគ្រឹះដ៏រឹងមាំនៃសាមគ្គីភាព ការជឿជាក់ ការយោគយល់គ្នាទៅវិញទៅមក កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង។ ខ្ញុំជឿជាក់ថាក្រោមការដឹកនាំរបស់ ឯកឧត្តម ទំនាក់ទំនងទ្វេភាគីរបស់យើង នឹងត្រូវពង្រឹងនិងអភិវឌ្ឍឈានដល់កម្រិតកាន់តែខ្ពស់។
ខ្ញុំសូមបញ្ជាក់ជា ថ្មីនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ខ្ញុំ ក្នុងការបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយ ឯកឧត្តម ដើម្បីធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការទ្វេភាគីរបស់យើង ទាំងក្នុងកម្រិតទ្វេភាគី និងពហុភាគី ដើម្បីឧត្តមប្រយោជន៍របស់ប្រជាជនយើងទាំងពីរ និងដើម្បីបុព្វហេតុសន្តិភាព ស្ថិរភាព និង វិបុលភាពនៅក្នុងតំបន់ និងពិភពលោក។
សូម ឯកឧត្តម ទទួលនូវការគោរពរាប់អានដ៏ជ្រាលជ្រៅបំផុតពីខ្ញុំ និងសូមជូនពរ ឯកឧត្តម សូមមានសុខភាពល្អ សុភមង្គល និងទទួលបានជោគជ័យក្នុងរាល់កិច្ចខិតខំប្រឹងប្រែងរបស់ ឯកឧត្តម»៕សូមបញ្ជាក់ថានៅថ្ងៃទី៦និងទី៧មេសានៅក្នុងកិច្ចប្រជុំលើកទី១នៃនីតិកាលទី១៦នៃរដ្ឋសភាវៀតណាមបានធ្វើការបោះឆ្នោតជ្រើសតាំងលោកតូឡឹមអគ្គលេខាធិការគណបក្សកុំមុយនិស្តវៀតណាមជាប្រធានាធិបតី។
តួនាទីជាប្រធានាធិបតីនេះត្រូវបានអ្នកវិភាគជាច្រើនវាយតម្លៃថាជាតួនាទីដែលលោកតូឡឹមចង់បានដើម្បីក្តោបក្តាប់អំណាចឲ្យកាន់តែរឹងមាំថែមទៀត។លោកលេមិញហ៊ុងដែលជាលេខាធិការគណកម្មាធិការកណ្តាលគណបក្សជានាយករដ្ឋមន្ត្រីវៀតណាមថ្មីវៀតណាមជំនួសលោកផាមមិញជិញ។ការយកលោកលេមិញហ៊ុងជាអតីតទេសាភិបាលធនាគាកណ្តាលមកធ្វើជានាយករដ្ឋមន្ត្រីបង្ហាញថាវៀតណាមផ្តោតការយកចិត្តទុកដាក់លើបញ្ហាសេដ្ឋកិច្ចដែលពិភពលោកកំពុងជួបបញ្ហា។