» ប្រជាពលរដ្ឋសម្រុកទៅ បន្តសុពលភាពបណ្ណបើកបរ របស់ក្រសួងសាធារណការ តែមិនមានបញ្ហារអ៊ូ » លោកវង្សី វិស្សុតរដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី ជំរុញឱ្យបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ » លោក រតនៈ វិសិដ្ឋ តារាចម្រៀងនិងជាអ្នកសម្តែងស្លាប់តែម្នាក់ក្នុងនបន្ទប់ជួលនៅអាមេរិកដោយគ្មានអ្នកណាដឹង! » សិស្សស្រីអាយុ១៦ឆ្នាំម្នាក់បានស្លាប់ដោយសារជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដួលបោកក្បាល » មេបង្ក្រាបបង្ហើបពីការធ្វើកិច្ចសហការជាមួយ FBI និង Interpolដើម្បីបង្ក្រាបscam! » ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយហ្វ្ាសស៊ីង តវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 12214 នាក់

ម្សិលមិញ 11560 នាក់

សរុប 21118496 នាក់

អ្នកនាង​ខាត់ សុ​ឃីម ចង់​បញ្ជូន​កូនប្រុស​ទៅ​សិក្សា​លើ​ជំនាញ​សិល្បៈ នៅឯ​ក្រៅប្រទេស​ដោយសារ​កូនប្រុស​មាន​ចំណូលចិត្ត​!


​ភ្នំពេញ ៖ តារាចម្រៀង​ពហុ​ជំនាញ​អ្នកនាង​ខាត់ សុ​ឃីម កំពុងតែ​ជម្រុញ​កូនប្រុស​របស់​នាង​អោយចូល​ប្រឡូក​សិល្បៈ​ដូច​ខ្លួន​ក្នុងពេលដែល​នាង​ក៏បាន​ត្រៀមខ្លួន​បញ្ជូន​កូនប្រុស​ទៅ​រៀន​នៅក្រៅ​ប្រទេស​លើ​ជំនាញ​ពាក់ព័ន្ធ​លើ​វិស័យ​មួយ​នេះ​ផងដែរ ។​a khat son1 

​អ្នកនាង ខាត់ សុ​ឃីម កាលពី​ឆ្នាំ​២០២៣​បន្ទាប់ពី​កូនប្រុស​បាន​ប្រលង​ជាប់​បាក​ឌុប​នាង​ក៏​បង្ហាញ បង្ហាញ​អារម្មណ៍​រំភើប​ហើយ​ប្រកាស​ពី​ការ ត្រៀម​នឹង​ជូន​កាដូ​ពិសេស​ដល់​កូនប្រុស​របស់ខ្លួន​ផងដែរ ជាពិសេស​កាដូ​ធំ​បំផុត​នោះ គឺ​អ្នកនាង​មានបំណង​នឹង​ប​ញ្ជូ​ល​កូន​ទៅ​សិក្សា​នៅក្រៅ ប្រទេស​ដូចជា​ទឹកដី សហរដ្ឋអាមេរិក ជាដើម ប៉ុន្តែ​មិនទាន់​ដឹងថា​បំណងប្រាថ្នា​នេះ នឹង​ក្លាយទៅជា​ការពិត​នៅឡើយ​ទេ ។​

​ឡូ​វ​ឈ្មោះ កាយ​(SKY) មាន​វ័យ​១៩​ឆ្នាំ គឺជា​កូនប្រុស​តែមួយ​ក្នុងចំណោម​កូន​ពីរ​នាក់​របស់​(​កូនស្រី​ឈ្មោះ​ហ្វូ​តូ​)​ខ្លួន​អ្នកនាង ខាត់ សុ​ឃីម កំពុងតែ​ចម្រើន​វ័យ​កាន់តែ​ធំ ហើយ​មាន​និស្ស័យ និង​ដុង​សិល្បៈ ដូចជា​រូបនាង​ផងដែរ ដែល​នោះ ទើប​ជាហេតុ​ធ្វើអោយ​នាង​សម្រេចចិត្ត​ជម្រុញ និង​ត្រៀម​បញ្ជូន​កូនប្រុស​ទៅ​សិក្សា​លើ​ជំនាញ​សិល្បៈ​នៅឯ​ក្រៅប្រទេស ។​សូមបញ្ជាក់ថា​អ្នកនាង​ខាត់​សុ​ឃីម​មាន​ម្តាយ​កំពុង​រស់នៅ​សហរដ្ឋអាមេរិក​ជាមួយ​ប្អូនស្រី​ដែលមាន​ប្តី​ជា​អនិកជន​ខ្មែរ​នៅ​អាមេរិក​ផងដែរ​។​

​កាលពី​ឆ្នាំ​២០២០​អ្នក​ខាត់ សុ​ឃីម​បានប្រកាស ថា នាង​សូម​បិទ​បញ្ចប់រឿង​យក​កូន​ត្រឹមតែ​២​នាក់​នេះហើយ ដោយ​គម្រោង​ពពោះ​យក​កូន​ទី​៣ ត្រូវតែ​លុបចោល​ជា​ស្ថាពរ​វិញ​។ ការមិន​ចង់​ពពោះ​កូន​ម្នាក់ទៀត​របស់​ខាត់ សុ​ឃីម នៅពេលនេះ ចំ​ពេលដែល​មុននេះ​អ្នកនាង​បាន​បញ្ចោ​ញ​សារ​ព្រមាន​ស្រី​មួយចំនួន​កុំឱ្យ​ចង់​ញ៉ែ ឬ​ទាក់​ប្តី​នាង​អី បើ​មិន​ដូច្នេះ​ទេ ពួកគេ​នឹង​ទទួលបាន​លទ្ធផល​ដ៏​គួរឱ្យភ្ញាក់ផ្អើល​ជាមិនខាន​។​​សុ​ឃីម ថ្លែង​សារ​ថា “​ញ៉ែ​ប្តី​ខ្ញុំ​ជា​សមត្ថភាព​របស់​អ្នក តែបើ​ថ្ងៃមួយ​អ្នក​បែកក្បាល គឺជា​ស្នាដៃ​របស់ខ្ញុំ សមត្ថភាព​របស់​យើង​ម្យ៉ាង​ម្នាក់​ទេ​មី​អូន​”​។​តែ​កាលនោះ​នៅពេល​សួរ​រឿង​គេ​សង្ស័យ​ប្តី​មាន​ស្រី​ក្រៅ​ផ្ទះ​នេះ ខាត់ សុ​ឃីម បាន​ច្រាល​ចោល ដោយ​អះអាងថា ពេលនេះ​សុភមង្គល​របស់​នាង​ល្អ​ខ្លាំងណាស់ ហើយ​ស្នេហា​គ្មាន​ការ​រង្គោះរង្គើ​បន្តិច​ឡើយ​។​


​អ្នកនាង​ខាត់ សុ​ឃីម បន្តថា “​ចំពោះ​មូលហេតុ​ដែល​ខ្ញុំ​សម្រេចចិត្ត​លែងយក​កូន​ទី​៣​នេះ គឺ​ដោយសារតែ​យើង​រវល់​ការងារ​សិល្បៈ​ច្រើន អ៊ីចឹង​ពិបាក​ពពោះ និង​ម្យ៉ាងទៀត​ខ្ញុំ​គិតថា សម័យនេះ​យក​កូន​ពិបាក​អប់រំ​និង​មើលថែ​ណាស់ បើ​យើង​គ្មាន​ពេល​គ្រប់គ្រាន់​មើល​ឱ្យបាន​ដិតដល់​ទេ កូន​យើង​ពិបាក​គ្រប់គ្រង​ណាស់​។ ម្យ៉ាង​ពេលនេះ ខ្ញុំ​មានកូន​២​នាក់​ហ្នឹង​គ្រប់គ្រាន់​ហើយ​សម្រាប់​គ្រួសារ​ខ្ញុំ អ៊ីចឹង​មិនបាច់​មាន​១​ទៀត​ក៏បាន​ដែរ​”​។​​ខាត់ សុ​ឃីម មានកូន​ប្រុស​ម្នាក់ ឈ្មោះ​ស្កា​យ​បច្ចុប្បន្ន អាយុ​១៩​ឆ្នាំ ដែល​គ្រប់គ្នា​ជឿថា ឪពុក​របស់​កូន​នាង គឺ​តារា​សម្តែង​លោក​ចា រិទ្ធី​?​តែ​នាង​មិន​និ​យា​យា​។ នៅ​ថ្ងៃទី​១២ ខែធ្នូ ឆ្នាំ​២០១២ ខាត់ សុ​ឃីម បាន​រៀបការ​ជាមួយ​តារា​សម្តែង​និង​ជា​អ្នក​ថតរូប​មានឈ្មោះ​អ៊ិន សុ​បញ្ញា ហៅ​ផា​ណូ ហើយ​ពេលនេះ​ទទួលបាន​ចំណងដៃ​កូនស្រី​ម្នាក់ ឈ្មោះ​បញ្ញា ហ្វូ​តូ​ស្អាត បច្ចុប្បន្ន​អាចមាន​អាយុ​១១​ឆ្នាំ​ហើយ​។​a khat khim son a khat sokhim son a khat son 


​