
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 1491 នាក់
ម្សិលមិញ 12477 នាក់
សរុប 21121167 នាក់
ឆ្លើយតបសម្តេចធិបតីនាយករដ្ឋមន្ត្រីនិងលោកប្រាក់សុខុនរដ្ឋមន្ត្រីការបរទេសដែលបកអាក្រាតថៃករណីឈ្លានពានវាតយកទឹកដីខ្មែរនៅលើឆាកអន្តរជាតិរដ្ឋមន្ត្រីក្រសួងការបរទេសថៃដែលមានទាហ៊ានថៃបាននិងកំពុងកាន់កាប់ជាក់ស្តែងទឹកដីខ្មែរជាង៤០ចំណុចតាមបណ្តោយព្រុំដែនជាង៨រយគីឡូម៉ែត បាននិយាយថាធុញជាមួយខ្មែរ!។
លោក Sihasak Phuangketkeow បានថ្លែងនៅ ក្នុងវេទិកាកិច្ចប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្ស នៃអង្គការសហប្រជាជាតិ (UNHRC) កាលពីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃពុធ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ថា៖«រាល់ថ្ងៃនេះ លោកពិតជាមានការធុញទ្រាន់ នៅក្នុងការស្តាប់ពាក្យបកអាក្រាតដដែលៗរបស់ភាគីកម្ពុជា មកលើប្រទេសថៃ ដោយភាគីកម្ពុជា នៅតែបន្តលើកឡើងថា៖ ប្រទេសថៃ ឈ្លានពានមកលើកម្ពុជា»។
លោកសីហាសាក់អះអាងថា៖ «បច្ចុប្បន្ន ប្រទេសថៃ គឺពិតជាចង់ស្តារទំនាក់ទំនងជាមួយនឹងកម្ពុជាឡើងវិញខ្លាំងណាស់ ក្នុងនាមជាប្រទេសជិតខាងល្អ ជាមួយកម្ពុជា យើងត្រូវតែរួមរស់ជាមួយគ្នា និងផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក»។តែជាមួយគ្នានោះបានព្រមានថា៖ «ប្រសិនបើ ភាគីកម្ពុជា នៅតែបន្តជ្រើសរើសយកវិធីសាស្ត្រ បកអាក្រាតស្បែកមុខថៃ នៅលើឆាកអន្តរជាតិបន្តទៀតនោះ គឺវាគ្មានប្រសិទ្ធភាពនោះទេ ផ្ទុយទៅវិញ គឺមានតែការចរចាទ្វេភាគីជាមួយនឹងថៃតែប៉ុណ្ណោះ ទើបជារឿងដែលភាគីកម្ពុជា គប្បីធ្វើ»។
ក្រៅពីរដ្ឋមន្ត្រីការបរទេសថៃកាលពីថ្ងៃទី២៤មិនាមេចារកម្មយោធាថៃក៏បានចោទថាកម្ពុជាយើងបាននិងកំពុងទិញអាវុធពីប្រទេសអឺរ៉ុបខាងកើតដើម្បីត្រៀមធ្វើសង្គ្រាមនាពេលបោះឆ្នោតខាងមុខនេះទៀត។
មិនមែនត្រឹមតែនិយាយនៅថ្ងៃទី២៤មិនាដែរយោធាថៃប្រមាន៤រយនាក់និងយន្តហោះគ្មានមនុស្សបើកច្រើនគ្រឿងត្រូវបានកាសែតរាយការណ៍បានបញ្ជូនមកតាមបណ្តាខេត្តជាប់ព្រុំដែនខ្មែរ។តែសម្រាប់សកម្មភាពគម្រាមពីភាគីថៃនេះអ្នកនាំពាក្យយោធាកម្ពុជាបានចេញបដិសេធថាចោទគ្មានមូលដ្ឋាននិងអះអាងថាគោរពបទឈប់បាញ់លុះក្សយ័!។
ក្នុងពេលដែលថៃកាន់កាប់ដីនិងផ្ទៃទឹកខ្មែរដោយសំអាងផែនទីឯកតោភាគី១លើ៥០ពាន់ខាងព្រឹទ្ធសភាថៃនៅថ្ងៃទ២៤មិនាក៏ចេញមកគម្រាមថានឹងជម្រុញឲ្យលុបចោលអនុស្សរណ:យោគយល់គ្នា(MOU)ឆ្នាំ២០០០ស្តីព្រុំដែនគោកនិងMOU២០០១ស្តីពីការធ្វើអាជីវកម្មរកប្រេងរួមគ្នាក្នុងផ្ទៃសមុទ្ធត្រួតស៊ីគ្នាដែរ។ដោយថៃនិយាយថា២៦ឆ្នាំហើយអត់ធ្វើបានអីសោះ?។
រឿងលុបMOUកម្ពុជាក៏អះអាងថាលុបមិនបានដែរលើផ្លូវច្បាប់(ដោយសារបានទៅតំកល់ទុកនៅអង្គការសហប្រជាជាតិ?)ព្រោះវាជាមធ្យោបាយតែមួយសម្រាប់ចរចារ។បើចឹងមែនការគម្រាមលុបមាននយ័ថាថៃលែងចង់ចរចារតាមច្រកMOU ទៀតហើយព្រោះ២៦ឆ្នាំតាំងពីមានMOUកម្ពុជាថៃអត់បានធ្ចើអីបានសោះ?ក្រៅពីបានរកឃើញបង្គោលព្រុំដែនបារាំងសៀម៧១បង្គោល!។
បើចឹងសម្រាប់ការចរចារទ្វេភាគីតើការសំអាងមូលដ្ឋានគតិយុត្តអាចដោះស្រាយជាមួយភាគីចោរដែលមានកម្លាំងជាងនិងគ្មាននគរបាលណាអើពើរដោះស្រាយបានអត់?។មានមតិខ្លះថាបានតែយូ។ចឹងក្នុងនាមជាម្ចាស់របស់ដែលធ្លាប់ត្រូវចោរលួចដោយសារការធ្វេសប្រហែសត្រូវប្រយត្ន័ហើយក៏ត្រូវរៀបចំសម្ភារ:ការពារទ្រព្យយើងខ្លួនឯងផងដែរកុំឲ្យចោរវាអាចលួចបានទៀត។ព្រោះបើសង្ឃឹមលើនគរបាលដែលឲ្យម្ចាស់របស់និងចោរចរចារដោះស្រាយគ្នាដឹងកាលនោះទេ។