» សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់សាលាពលទាហានដែលមានភារកិច្ចហ្វឹកហ្វឺនត្រូវបង្កើតបរិយាកាសអំណោយផលដល់ការហ្វឹកហាត់របស់យោធិនកាតព្វកិច្ចយោធា » មង្គលការមួយដែល​គ្មាន​កូន​កំលោះ​ ដោយ​សារ​ខាងប្រុស​ខឹងខាងស្រីថាថ្ងៃការហើយមានស្រីទៀត!? » ប្រជាពលរដ្ឋសម្រុកទៅ បន្តសុពលភាពបណ្ណបើកបរ របស់ក្រសួងសាធារណការ តែមិនមានបញ្ហារអ៊ូ » លោកវង្សី វិស្សុតរដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី ជំរុញឱ្យបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ » លោក រតនៈ វិសិដ្ឋ តារាចម្រៀងនិងជាអ្នកសម្តែងស្លាប់តែម្នាក់ក្នុងនបន្ទប់ជួលនៅអាមេរិកដោយគ្មានអ្នកណាដឹង! » សិស្សស្រីអាយុ១៦ឆ្នាំម្នាក់បានស្លាប់ដោយសារជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដួលបោកក្បាល » មេបង្ក្រាបបង្ហើបពីការធ្វើកិច្ចសហការជាមួយ FBI និង Interpolដើម្បីបង្ក្រាបscam! » ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយហ្វ្ាសស៊ីង តវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!?

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3388 នាក់

ម្សិលមិញ 12477 នាក់

សរុប 21123064 នាក់

រឿង​ពន្ធគយ​អាមេរិក​ដាក់លើកម្ពុជារដ្ឋមន្ត្រី​ពាណិជ្ជកម្ម​ថា​រដ្ឋាភិបាល​គិតគូ​ហើយ​!


-​ភ្នំពេញ​៖​លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បានផ្ដល់​កិច្ចសម្ភាសន៍​ពិសេស ជាមួយ​ទូរទស្សន៍ ទ​.​ទ​.​ក នៅ​យប់​ថ្ងៃទី​៣ ខែមេសា ឆ្នាំ​២០២៥ បាន​ឲ្យ​ដឹងថា កម្ពុជា​គោរព​តាម​បទដ្ឋាន​របស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក (WTO) ម្ល៉ោះហើយ​កម្ពុជា មិនបាន​កំណត់​យកពន្ធ​នាំចូល​លើ​ទំនិញ​របស់​សហរដ្ឋអាមេរិក ៩៧% នោះទេ​។file (6)

ជញ្ជីងពាណិជ្ជកម្ម​រវាង​កម្ពុជា និង​អាមេរិក ដែល​ទំហំ​ពាណិជ្ជកម្ម​ជិត ៣០០​លាន​ដុល្លារ របស់​អាមេរិក បាន​នាំ​ចូលមក​កម្ពុជា គឺ​ពន្ធ​នាំចូល​លើ​ទំនិញ​ខ្ពស់បំផុត ត្រឹមតែ​២៩%​ប៉ុណ្ណោះ ដូច្នេះ​ស្ថិតនៅក្រោម​បន្ទាត់​កំណត់​ខ្ពស់បំផុត​របស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក ៣៥% ។​​សូមជម្រាបថា កម្ពុជា​បាន​ចូល​ជា​សមាជិក នៃ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក (WTO) នៅ​ថ្ងៃទី​១៣ ខែតុលា ឆ្នាំ​២០០៤​។ ក្នុង​ដំណើរ​ការចូល​ជា​សមាជិក​នេះ កម្ពុជា​បាន​ព្រមព្រៀង​ធ្វើការ​បរិវត្តន៍​តាម​តម្រូវការ​របស់ WTO រួមទាំង​ការកំណត់​អត្រាពន្ធគយ (Tariff Binding) ដែលមាន​កម្រិត​ខ្ពស់បំផុត (Bound Tariff Rate) ចន្លោះ​ពី ០% ទៅ ៣៥% ។​

​ទាក់ទង​រឿង​អាមេរិក​ដំឡើង​ពន្ធ​រហូតដល់​ទៅ​៤៩% ដែល​ការកំណត់​ពន្ធ​នេះ​កម្ពុជា​ខ្ពស់​ជាងគេ ? លោកជំទាវ​រដ្ឋមន្ត្រី ពន្យល់ថា ដោយសារតែ​ប្រទេស​កម្ពុជា ដូចជា​ប្រទេស​កំពុង​អភិវឌ្ឍ​ផ្សេងៗ​ទៀត​។ ច្បាស់​ណាស់ អាមេរិក​មាន​ប្រជាជន​ប្រមាណ​ជា​៣៤០​លាន​នាក់ ខណៈ​កម្ពុ​ជាមាន​ប្រជាជន​ប្រមាណ​ជា​១៧​លាន​នាក់ គឺ​សហរដ្ឋអាមេរិក​បានក្លាយ​ជាទី​ផ្សារ​ស្រូប​ទាញ​ផលិតផល​កម្ពុជា​ច្រើន ខណៈ​កម្ពុជា​បញ្ជា​ទិញ​តិច​។ ការបញ្ជាទិញ​ច្រើន សបញ្ជាក់​ឲ្យ​ឃើញថា កម្ពុ​ជាមាន​សមត្ថភាព​ខ្ពស់​នៅក្នុង​ការផលិត ដែល​ទីផ្សារ​នៅ​សហរដ្ឋអាមេរិក ឬ​សហគមន៍​អឺរ៉ុប​ក្ដី ។​

​ចំពោះ​សំណួរ​ថា តើ​ការដំឡើង​ពន្ធ​៤៩% របស់​អាមេរិក​លើ​ប្រទេស​កម្ពុជា តើ​ប៉ះពាល់​កម្ពុជា​ដែរ​ទេ ? លោកជំទាវ ចម និម្មល ពន្យល់ថា ច្បាស់​ណាស់​ការដំឡើង​ពន្ធ​នេះ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រទេស​កម្ពុជា​។ ប៉ុន្ដែ​អ្នក​ប៉ះពាល់​ដំបូង​គេ គឺ​អ្នកបញ្ជា​ទិញ (​អាមេរិក​) និង​អ្នក​ផលិត (​កម្ពុជា​) ។​​លោកជំទាវ ចម និម្មល ពន្យល់​បន្ថែមថា ធម្មតា​ការដំឡើង​ពន្ធ ធ្វើ​ឲ្យ​ទំនិញ​ឡើងថ្លៃ ដូច្នេះ​ប៉ះពាល់​ដល់​អ្នកបញ្ជា​ទិញ ដែលជា​ប្រជាជន​អាមេរិក​រង​ប៉ះពាល់​ដំបូង​គេ បន្ទាប់​មកលើ​កម្ពុជា និង​អ្នកវិនិយោគ​លើ​វិស័យ​សំខាន់ៗ ដូចជា​វាយ​ណ​ភណ្ឌ និង​សំលៀកបំពាក់ ។​

​លោកជំទាវ ចម និម្មល បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​កុំ​មានការ​ព្រួយបារម្ភ ការងារ​នេះ​រាជរដ្ឋាភិបាល​បាន​យកចិត្តទុកដាក់​ខ្ពស់ ដើម្បី​ដោះស្រាយ​បញ្ហា​ទាំងនេះ​។ សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានដាក់​ចេញ​នូវ​វិធានការ​ជាបន្ទាន់ ឲ្យ​ឯកឧត្តម​អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន ដែលជា​ប្រធាន​គោលនយោបាយ និង​សេដ្ឋកិច្ច ដឹកនាំ​កោះប្រជុំ​ជាមួយ​ក្រសួងពាណិជ្ជកម្ម និង​ក្រសួង​ពាក់ព័ន្ធ វិស័យ​ឯកជន ដើម្បី​ប្រមូល​ធាតុ​ចូល ដាក់ជូន​សម្ដេច ដើម្បី​ឆ្លើយតប និង​ការជំរុញ​វិស័យសេដ្ឋកិច្ច​កម្ពុជា ៕file (4) 

​