» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 230 នាក់

ម្សិលមិញ 11753 នាក់

សរុប 21095145 នាក់

តើ​វាសនា លោក​ផ្កាយ​២ ភ្ល​ន់ តារា មេបញ្ជាការរង​យោធភូមិភាគ​ទី​៥ ល្បី ឈ្មោះ​រំលោភ យក​ដីព្រៃ​លិច​ទឹក​បឹង​ទន្លេ សាប តំបន់​៣ ប្រមាណ ៦០០​ហិកតា ដូច​លោក ផ្កាយ​១ ស៊ុំ សុជាតិ ស្នង ការរង​នគរបាល​ខេត្តកំពង់ឆ្នាំង​ដែរ​ទេ ?

​ខេត្តបន្ទាយមានជ័យ ៖ លោក​ឧ​ត្ត​ម​សេនីយ៍ ទោ ភ្ល​ន់ តារា មេបញ្ជាការរង យោធ ភូមិភាគ​ទី​៥ ល្បីឈ្មោះ​យូរ ហើយ ករណី​រំលោភ​ដី​រដ្ឋ ដី​អង្គភាព រំលោភ​យក​ថ្មភ្នំ ប៉ុន្តែ​បុគ្គល នេះ មិនដឹង​ជាមាន​ខ្សែ​ទុយោ​ប៉ុណ្ណា​ទេ ការ ស្រាវជ្រាវ ស៊ើបអង្កេត​តែង​បាត់​ឈឹង​ស្ងាត់ រហូត ?​។ ដល់​ម៉ោង​នេះ​តាម​បញ្ជា​សម្តេចនាយក​រដ្ឋមន្ត្រី​ហ៊ុនសែន ក្រុមការងារ​ការចុះ​ទប់ស្កាត់ បង្ក្រាប​សកម្មភាព​ចូល​រុករាន​ទន្ទ្រាន​ឈូស ឆាយ​កាន់កាប់ អាស្រ័យ​ផល​នៅលើ​ទីតាំង ដី​តំបន់​3 ទន្លេសាប របស់​អន្តរក្រសួង​បាន​រកឃើញថា​, លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ភ្ល​ន់ តារា មេបញ្ជាការរង យោធ ភូមិភាគ​ទី​៥ បាន​រំលោភ​យក​ដីព្រៃ​លិច​ទឹក​បឹង​ទន្លេសាប តំបន់​៣ ដល់​ប្រមាណ ៦០០ ហិកតា ឯណោះ ។​a blon dara រលួយ ក្រុម ការងារ​អន្តរក្រសួង​មាន​វិធាន ការ​បែបណា ? ។​សូម បញ្ជាក់ថា ក្នុង​របាយ ការណ៍ ស្តីពី ការចុះ​ទប់ស្កាត់ បង្ក្រាប​សកម្មភាព​ចូល​រុករាន​ទន្ទ្រាន​ឈូស ឆាយ​កាន់កាប់ អាស្រ័យ​ផល នៅលើ​ទីតាំង ដី​តំបន់​3 ទន្លេសាប ក្នុងភូមិ សាស្ត្រ​ឃុំ​ប្រាសាទ គឺមាន​ប្រជាពលរដ្ឋ បានប្រគល់​ដី​ជូន​រដ្ឋ​វិញ​បាន​ចំនួន 55 គ្រួសារ ដែលមាន​ផ្ទៃដី 461, 50 ហិកតា និង​ក្រុម​កង កម្លាំង អាវុធហត្ថ​ខេត្ត បាន​ចុះ​ស្រង់ ទិន្នន័យ​ដី​តំបន់​3 បាន​ចំនួន​7 នាក់ ក្នុងនោះ​រួមមាន ៖

​ទី​1 /- ឈ្មោះ យិន ភួយ​(X = 320686 Y= 1487452 មាន​ចំនួន 23 ហិកតា​)។​ទី​2/- ឈ្មោះ ភឹ​ត្ត (X= 320682 Y= 1487408 578 18 U)
​ទី​3/- លោក តុង ហាន់ (X= 320640 Y=1487331 )​មាន ចំនួន 30 ហិកតា​។​ទី​4 /- ឈ្មោះ តា​រ៉ូ (X=320373 Y= 1486752) មាន​ចំនួន 30 ហិកតា​
​ទី​5/- លោក ភ្ល​ន់ តារា (X= 318736 Y= 1484634) មាន​ចំនួន 600 ហិកតា​។​ទី​6/-​ឈ្មោះ ខា (X= 318966 Y= 1485092= 106 un)
​ទី​7 /-​ឈ្មោះ តា​លៀង (X= 317021 Y= 1484232 =​មាន​ចំនួន 32 ហិកតា ។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ភ្ល​ន់ តារា រំលោភ​យក​ដីព្រៃ​លិច ទឹក​បឹង​ទន្លេសាប តំបន់​៣ ដល់​ប្រមាណ ៦០០​ហិកតា ទោះជា​ត្រូវបាន ប្រគល់អោយ​រដ្ឋ​វិញ​ក៏ដោយ ក៏​តុលាការ​ដំណើរការ​នីតិវិធី​ផងដែរ ខណៈ​សម្តេច​តេ​ជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ផ្ញើរ​សារ​ជា​សំលេង​នៅ​ថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ​២០២១ បានដាក់ បទបញ្ជា​ដ៏​ម៉ឺងម៉ាត់ បង្ក្រាប​និង​ដកហូត​ដី ព្រៃ លិច​ទឹក តំបន់​ទន្លេសាប ដែល​រដ្ឋ​បានកំណត់ ជា តំបន់​១ តំបន់​២ និង​តំបន់​៣ ដែល​រដ្ឋ​កំណត់​រក្សា និង​ការពារ ត្រូវយក​មកវិញ​ទាំងអស់ សម្តេច​បាន​សង្កត់ ធ្ងន់ ទៅលើ​ខេត្តកំពង់ឆ្នាំង ដែល​កំពុង​រង​ការ កាប់បំផ្លាញ​យ៉ាងធ្ងន់ធ្ងរ ទន្ទ្រាន​យក​ធ្វើជា​កម្មស​ទ្ធិ​។

អ្នកពាក់ព័ន្ធ ជាពិសេស​មន្ត្រី​ដែល បាន​ប្រព្រឹត្ត អំពើ​ខុស​ទៅនឹង​ច្បាប់​ទាំងនោះ ត្រូ​តែ​ចាប់ខ្លួន​កសាង​បញ្ជូនទៅ​តុលាការ ។ សម្រាប់​ពលរដ្ឋ ត្រូវ​ដកខ្លួន​ជៀស​ឱ្យ​ឆ្ងាយ បើ​នៅតែ តតាំង ក៏ត្រូវ​ចាប់ខ្លួន​ដែរ ។ សម្តេច​ប្រកាស​ដល់​មន្ត្រី ខិលខូច​ពាក់ព័ន្ធ​ករណី​ខាងលើ បើ​ចង់ឱ្យ​មានការ​បន្ទ បន្ថយ ទោស ត្រូវ​ចេញមុខ​សារភាព​ដោយ ខ្លួនឯង ជា បន្ទាន់ ប៉ុន្តែ​មិនមាន ន័យ​ថា រួចផុត​ទាំងស្រុង​នោះ ទេ អស់លោក​នៅ តែ​ជាប់​ពិរុទ្ធភាព​ដដែល ។ សម្រាប់ មន្ត្រី​ដែល មិន​ចូល​សារភាព ត្រូវ​ចាប់ខ្លួន​កាត់ទោស តាម ច្បាប់​។ អង្គភាព​ប្រឆាំង​អំពើពុករលួយ ត្រូវ ត្រួត ពិនិត្យ​ស្រាវជ្រាវ​ទ្រព្យ សម្បត្តិ​ពួកគេ​ទៀត​ទើប​សាក​សម ។

ដូច្នេះ​គេ​មានជំនឿថា​, បើ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ភ្ល​ន់ តារា រំលោភ​យក​ដីព្រៃ​លិច​ទឹក​បឹង​ង​ទន្លេសាប តំបន់​៣ ដល់​ប្រមាណ ៦០០​ហិកតា ត្រូវបាន​ក្រុមការងារ​រកឃើញ ទោះ​ប្រគល់អោយ​រដ្ឋ​វិញ ក៏​នៅតែមាន​ពិរុទ្ធ ភាព​នៃ បទល្មើស​ដដែល ។ ចាំ​មើលថា តើ អង្គភាព ACU ចេញ ប្រកាស​ផ្លូវការ​៖ សម្រេច​ឃាត់ខ្លួន លោក​ផ្កាយ​២ ភ្ល​ន់ តារា មេបញ្ជាការរង​យោធភូមិភាគ​ទី ៥ ដូច​លោក ស៊ុំ សុជាតិ ស្នងការរង និង​នាយការិយាល័យ​អន្ដរាគមន៍ ខេត្តកំពង់ឆ្នាំង ពាក់ព័ន្ធ​ព្រៃ​លិច​ទឹក នៅ​តំបន់​៣ ស្រុក​កំពង់លែង ក្រោយ​បញ្ចប់​ការសួរនាំ​តាម​នីតិវិធីត្រូវតុលការឃុំខ្លួន ដែរឬទេ ។​

​ប្រភព​គួរអោយ​ទុកចិត្តបាន​បញ្ជាក់ថា​, លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ភ្ល​ន់ តារា រំលោភ​យក​ដីព្រៃ​លិច​ទឹក​បឹង​ទន្លេ សាប តំបន់​៣ ដល់​ប្រមាណ ៦០០​ហិកតា ប៉ុន្តែ​បានប្រគល់​រដ្ឋ​វិញ​ប្រមាណ ១០០​ហិកតា​ប៉ុណ្ណោះ មាន​ចេតនា​រក្សាទុក​រាប់រយ​ហិកតា​ទៀត ។ បញ្ហា​នេះ​ក្រុម ការងារ​កំពុង​បន្តធ្វើ​ការស៊ើបអង្កេត​ស្រាវជ្រាវ​បន្ត រហូតដល់​លោក ភ្ល​ន់ តារា ហៅ​អាជ្ញាធរ​ភូមិ​-​ឃុំ និង​ប្រជាពលរដ្ឋ​មួយចំនួន​កុំអោយ​និយាយថា​ពាក់ព័ន្ធ​ក្នុង​ការជួល​ដី​របស់ខ្លួន ។ លោក ភ្ល​ន់ តារា ដែល​រំលោភ យក​ដីព្រៃ​លិច​ទឹក​បឹង​ង​ទន្លេសាប តំបន់​៣ ដល់​ប្រមាណ ៦០០ ហិកតា នោះ សូម្បីតែ​ការ ស្រាវជ្រាវ​រកឃើញ​ក៏ដោយ ក៏​គាត់ មាន​ច​រិ​ក​កិបកេង​ដី​របស់​រដ្ឋ​ទុក គ្មាន​ញ​ញើ​យ​នឹង​ច្បាប់​សូម្បី​បន្តិច ។​

​ករណីនេះ​ក្រុមមន្ត្រី​ការងារ​អាជ្ញាធរ​បឹង​ទន្លេសាប មិនអាច​ធ្វើការ​បកស្រាយ​រឿងនេះ​បានទេ ខណៈ​ពួកគាត់​មាន​តួនាទី ចាំតែ​ធ្វើការ​វាស់ វែង និង​កំណត់​ព្រំ​ចំពោះ​ដីព្រៃ​លិច​ទឹក​របស់​រដ្ឋ​នៅ​ជុំវិញ​បឹង​ទន្លេសាប​ប៉ុណ្ណោះ ។​​សង្ឃឹមថា​អង្គភាព​ប្រឆាំង​អំពើពុករលួយ នឹង​បន្តធ្វើ​ការស៊ើបអង្កេត​ស្រាវជ្រាវ​ក្នុង​រឿង នេះ ថា​តើ​លោក ភ្ល​ន់ តារា ថ្លើមធំ​យ៉ាងនេះ មែន ឬមួយ​យ៉ាងណា ?។

​លោក អ៊ុំ រាត្រី អភិបាល​នៃ​គណៈ​អភិបាលខេត្ត​បន្ទាយមានជ័យ នៅ​រសៀល​ថ្ងៃទី​១៧ ខែធ្នូ ឆ្នាំ​២០២១ សារព័ត៌មាន​មិនអាច​ទាក់ទង​សុំ​ការបំភ្លឺ​បានទេ តាម​ទូរស័ព្ទ លោក​សូមទោស​ខណៈ​ជាប់​ប្រជុំ​ការងារ​។ ដោយឡែក លោក​ឧ​ត្ត​ម សេនីយ៍​ទោ ភ្ល​ន់ តារា ដែល​ល្បី រំលោភ​យក​ដីព្រៃ លិច ទឹក​បឹង​ទន្លេសាប តំបន់​៣ ដល់​ប្រមាណ ៦០០​ហិកតា ក៏​មិនអាច​ទាក់ទង​សុំ​ការបំភ្លឺ​បាន ដោយ​គ្មាន​លេខ​ទូរស័ព្ទ ៕a blon dara1 a blon dara2 a blon dara3 

​