» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 128 នាក់

ម្សិលមិញ 11753 នាក់

សរុប 21095043 នាក់

តេ​ជោ​សែន​៖​ចៅហ្វាយខេត្ត​តាកែវ​លោក​អ៊ូច​ភា​មិនចេះ​ធ្វើការ​ព្រោះ​រៀន​តាម​គ្រួ​ស៊ូ​ភិរិន្ទ​និង​ស្រី​បេន​!

 

​តាកែវ ៖ សម្តេច​តេ​ជោ​នាយ​រដ្ឋមន្ត្រី​នៃ​កម្ពុជា បានធ្វើការ​ស្តីបន្ទោស លោក​អ៊ូច ភា ចៅហ្វាយខេត្ត​តាកែវ​ដែល​ឡើងបុណ្យ​ដោយសារ​លោក​ឡាយ វណ្ណៈ​ចៅហ្វាយខេត្ត​ផ្ទុះ​រឿងអាស្រូវ​ស្រី​ញី​ថា​អត់​ចេះ​ធ្វើការ​។​ក្នុងឱកាស​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​កម្មករ កម្មការិនី ចំនួន​ជាង​១​ម៉ឺន​៧​ពាន់​នាក់ មកពី​រោងចក្រ សហគ្រាស​ចំនួន​១៣ ក្នុង​ខេត្តតាកែវ នៅ​ភូមិ​ត្រពាំង​អង្គ សង្កាត់​រកា​ក្រៅ ក្រុង​ដូន​កែវ ខេត្តតាកែវ នៅ​ព្រឹក​ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​២០១៨​នេះ​សម្តេច​តែ​ជោ​មានប្រសាសន៍ថា​៖«​ពួកនេះ ឆ្លើយ​របៀប​តែ ស៊ូ ភីរិន្ទ ឬ ស្រី បេន ព្រោះ​ពួកនេះ​មាន​គ្រូ​តែមួយ ។​a hun ouch phea 

​សម្ដេចនាយក​រដ្ឋមន្ដ្រី បាន​ផ្ដាំ​ទៅ​លោក​អ៊ូច​ភា​អភិបាល​ខេត្តតាកែវ ដែល​ត្រូវជា​កូនប្រសារ​លោកស្រី​បេន​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​ផង​នោះ​ថា កុំ​មើល​ហើយ​បានតែ​មើល មើល​ហើយ​ត្រូវ​ពិនិត្យមើល ដោះស្រាយ​របៀប​យ៉ាង​មិច​..? គ្រាន់តែ​ជញ្ជាំង​សាលា​សោះ ទុក​ឲ្យ​នាយក​សាលា ខ​ល​មិន​ក្នុង​ហ្វេ​ស​ប៊ុ​ក សុំ​នាយករដ្ឋមន្ដ្រី​។​a ouch phea 

​សម្តេច​តេ​ជោ ហ៊ុន សែន ជាថ្មី​ម្តងទៀត បាន អំពាវនាវ​ឱ្យ​មន្ត្រី​គ្រប់លំដាប់​ថ្នាក់ តាមដាន​សំណូមពរ រាល់​កង្វល់​ប្រជាពលរដ្ឋ តាមរយៈ Comment Facebook នាយករដ្ឋមន្ត្រី និង​ត្រូវ​ដោះស្រាយ​ឱ្យមាន​ប្រសិទ្ធភាព​បំផុត …​កុំ​ចាំតែ​នាយករដ្ឋមន្ត្រី​ពេក​…..!!! ។​

​សម្តេច​តេ​ជោ បានស្នើ​ឲ្យ​ប្រជាពលរដ្ឋ​កុំ​ខឹង​គោ​វាយ​រទេះ កុំ​ខឹង​មេភូមិ​ស្អប់​នាយករដ្ឋមន្ត្រី​។ ត្រឹម​មួយ​គ្រួសារ​ពិបាក​គ្រប់​គ្រង់​ណាស់​ទៅហើយ ចុះ​ទម្រាំ​សម្តេច​ដឹកនាំ​មនុស្ស​រាប់លាន​នាក់ ប្រាកដ​ជាមាន​បញ្ហា​ចន្លោះប្រហោង​ហើយ ។ តែ​ត្រូវមាន​ការថ្លឹងថ្លែង និង​ពិចារណា​ថា តើ​ការដឹកនាំ​របស់​សម្តេច រវាង​គុណសម្បត្តិ និង​គុណវិបត្តិ​មួយណា​ធំ​ជាង​។​a lay1 

​