
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 223 នាក់
ម្សិលមិញ 11753 នាក់
សរុប 21095138 នាក់
កិច្ចប្រជុំត្រីភាគី រដ្ឋមន្រ្តីការបរទេស និងមន្រ្តីយោធាជាន់ខ្ពស់ចិន កម្ពុជា និងថៃ នៅខេត្តយូណាន ប្រទេសចិន នាថ្ងៃទី២៨ និងទី២៩ ខែធ្នូ ឆ្នាំ២០២៥នេះ ភាគីទាំង៣ កម្ពុជា-ថៃ និងចិន បានឯកភាពគ្នាចាត់វិធានការឱ្យកាន់តែមានប្រសិទ្ធិភាព ដើម្បីប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ការឆបោកតាមអនឡាញ ឬការឆបោកតាមបច្ចេកវិទ្យា។
ក្នុងសេចក្តីប្រកាសលទ្ធផលនៃកិច្ចប្រជុំចិន-កម្ពុជា-ថៃ នារសៀលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥នេះ បានឱ្យដឹងថា កម្ពុជា និងថៃ បានបង្ហាញការប្តេជ្ញាក្នុងការដោះស្រាយជម្លោះដោយសន្តិវិធី និងក្នុងការបង្កើតកិច្ចប្រឹងប្រែងរួម ជាមួយប្រទេសក្នុងតំបន់ ដើម្បីដោះស្រាយហានិភ័យក៏ដូចជា បញ្ហាប្រឈមរួម អនុលោមតាមធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន និងសន្ធិសញ្ញានៃមិត្តភាពនិងកិច្ចសហប្រតិបត្តិការនៅអាស៉ីអាគ្នេយ៍។
សេចក្តីប្រកាសលទ្ធផលនេះ បានបញ្ជាក់ទៀតថា «ប្រទេសទាំងបី (ចិន កម្ពុជា និង ថៃ) ឯកភាពគ្នាចាត់វិធានការកាន់តែមានប្រសិទ្ធភាព ដើម្បីប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ដូចជាការឆបោកអនឡាញ ឬការឆបោកតាមបច្ចេកវិទ្យា ដើម្បីការពារអាយុជីវិតនិងទ្រព្យសម្បត្តិរបស់ប្រជាជននៅក្នុងតំបន់»។ក្នុងនោះរួមមាន៖
១. អាទិភាពបន្ទាន់បំផុត គឺពង្រឹងបទឈប់បាញ់ ធានាការអនុវត្តពេញលេញ និងប្រកបដោយប្រសិទ្ធភាព នៃសេចក្តីថ្លែងការណ៍រួម។ ចិនគាំទ្រការប្តេជ្ញារបស់កម្ពុជានិងថៃក្នុងគោលដៅរួម ជាមួយទស្សនៈដើម្បីធានាថា មានលក្ខណៈគ្រប់ជ្រុងជ្រោយនិងយូរអង្វែង ផ្តល់នូវមូលដ្ឋានការកសាងសន្តិភាពឡើងវិញ។
ចំនុចខាងលើនេះ ភាគីទាំង៣គាំទ្រគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) អនុលោមតាមសេចក្ដីថ្លែងការណ៍រួមនៃកិច្ចប្រជុំពិសេស GBC លើកទី៣ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ ចិនត្រៀមរួចជាស្រេច ដើម្បីផ្ដល់រាល់ការគាំទ្រចាំបាច់នានាដល់កម្ពុជា និងថៃ នៅក្នុងការជំរុញការបោសសម្អាតមីនមនុស្សធម៌ តាមរយៈក្រុមការងារសម្របសម្រួលចម្រុះ និងកិច្ចព្រមព្រៀងទ្វេភាគី ព្រមទាំងផ្ដល់ជំនួយសំខាន់ៗសម្រាប់ក្រុម អ្នកសង្កេតការណ៍អាស៊ាន AOT ដើម្បីធានានូវការដំណើរការប្រកបដោយប្រសិទ្ធភាព។ យោធាចិននឹងរក្សាការទំនាក់ទំនងជាមួយយោធាកម្ពុជា និងថៃដើម្បីផ្ដល់ការគាំទ្រសម្រាប់ការពង្រឹងបទឈប់បាញ់ នៅពេលចាំបាច់ និងនៅពេលមានសំណើពីភាគីទាំង២កម្ពុជា និងថៃ។
២. ជំហានគន្លឹះបន្ទាប់ នោះគឺដើម្បីធ្វើការឆ្ពោះទៅរកការផ្ដើមការផ្តោះប្ដូរគ្នាជាប្រក្រតី។ ចិនស្វាគមន៍កិច្ចប្រឹងប្រែងរបស់កម្ពុជា និងថៃ ក្នុងការព្យាយាមចាប់ផ្ដើមឡើងវិញនូវការផ្ដោះប្ដូរគ្នា និងការទំនាក់ទំនងគ្នាលើគ្រប់វិស័យ និងគ្រប់កម្រិត ជាមួយទស្សនៈដើម្បីស្ដារការផ្ដោះប្ដូរ និងកិច្ចសហប្រតិបត្តិការ ក៏ដូចជាស្ដារជីវភាពរស់នៅរបស់ជនភៀសសឹកនៅតាមបណ្ដោយព្រំដែនស្របទៅតាមសេចក្ដីថ្លែងការណ៍រួមនៃកិច្ចប្រជុំ GBC លើកទី៣ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ ចិនត្រៀមរួចជាស្រេចដើម្បីផ្ដល់ជំនួយមនុស្សធម៌ជាបន្ទាន់សម្រាប់តម្រូវការជីវិតភាពនៃជនភៀសសឹកនៅក្នុងតំបន់ព្រំដែនដែលរងផលប៉ះពាល់។
៣. កម្ពុជា និងថៃនឹងធ្វើការដើម្បីកសាងទំនុកចិត្តនយោបាយគ្នាទៅវិញទៅមឡើងវិញ។ ចិនស្វាគមន៍កិច្ចប្រឹងប្រែងរបស់កម្ពុជា និងថៃដើម្បីកសាងការប្រាស្រ័យទាក់ទងគ្នាឡើងវិញតាមរយៈបណ្ដាញការទូត និងលើកកម្ពស់ ការទំនាក់ទំនងរវាងក្រសួងការបរទេសនៃប្រទេសទាំង២។ កម្ពុជា និងថៃបានយល់ព្រមបង្កើតបរិយាកាសល្អសម្រាប់កិច្ចប្រជុំមេគង្គ-ឡាងឆាងលើកទី៥ដែលបានគ្រោងទុករៀបចំឡើងនៅក្នុងប្រទេសថៃ នៅពេលវេលាសមស្របណាមួយ និងធានានូវភាពជោគជ័យនៃកិច្ចប្រជុំនេះ។
៤. គោលដៅរយៈពេលវែង គឺធ្វើឱ្យប្រសើរឡើងទំនាក់ទំនងទ្វេភាគី។ ចិនលើកទឹកចិត្តឱ្យកម្ពុជានិងថៃបង្កើតលក្ខខណ្ឌអំណោយផល សម្រាប់ការបន្តទំនាក់ទំនងជាប្រក្រតីឡើងវិញដោយសន្សឹមៗ។ ចិនមានឆន្ទៈផ្តល់វេទិកា នៅពេលចាំបាច់ សម្រាប់ឱ្យភាគីទាំងពីរ ធ្វើការទំនាក់ទំនងកាន់តែគ្រប់ជ្រុងជ្រោយ និងកាន់តែមានប្រសិទ្ធភាព។
៥. ការទទួលខុសត្រូវរួម គឺរក្សាស្ថិរភាពក្នុងតំបន់។ កម្ពុជានិងថៃបានបង្ហាញការប្តេជ្ញា ក្នុងការដោះស្រាយជម្លោះដោយសន្តិវិធី និងក្នុងការបង្កើតកិច្ចប្រឹងប្រែងរួម ជាមួយប្រទេសក្នុងតំបន់ ដើម្បីដោះស្រាយហានិភ័យក៏ដូចជាបញ្ហាប្រឈមរួម អនុលោមតាមធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន និងសន្ធិសញ្ញានៃមិត្តភាពនិងកិច្ចសហប្រតិបត្តិការនៅអាស៉ីអាគ្នេយ៍។ ប្រទេសទាំងបីឯកភាពគ្នា ចាត់វិធានការកាន់តែមានប្រសិទ្ធិភាព ដើម្បីប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ដូចជាការឆបោកអនឡាញ ឬការឆបោកតាមបច្ចេកវិទ្យា ដើម្បីការពារអាយុជីវិតនិងទ្រព្យសម្បត្តិរបស់ប្រជាជននៅក្នុងតំបន់។
កម្ពុជានិងថៃ វាយតម្លៃខ្ពស់ចំពោះការគាំទ្រដ៏រឹងមាំរបស់ចិន ក្នុងការលើកកម្ពស់កិច្ចពិភាក្សារវាងប្រទេសទាំង២ ដោយបានគិតគូរអំពីកម្រិតនៃការទទួលយកបានរបស់ភាគីទាំងពីរ។ ក្នុងស្មារតីនៃលទ្ធផលកិច្ចសន្ទនាពិសាតែចិន-កម្ពុជា-ថៃ នៅទីក្រុង Anning កាលពីខែសីហា ចិននឹងបន្តដើរតួនាទីស្ថាបនា ក្នុងការជួយសម្របសម្រួលកិច្ចប្រឹងប្រែងកសាងការជឿទុកចិត្ត និងកិច្ចប្រឹងប្រែងឆ្ពោះទៅសម្រេចឱ្យបានសន្តិភាពយូរអង្វែងរវាងកម្ពុជានិងថៃ តាមរបៀបអាស៉ី ជាមួយគោលដៅកសាងសហគមន៍រួម ដែលមានជោគវាសនារួម ជាមួយបណ្តាប្រទេស