» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 463 នាក់

ម្សិលមិញ 11753 នាក់

សរុប 21095378 នាក់

នាយករដ្ឋមន្ត្រីដកតំណែងអគ្គនាយករងនគរបាលអន្តោរប្រវេសន៍មកត្រឹមជាមន្ត្រីធម្មតាតែរក្សាផ្កាយ២?

 

ភ្នំពេញ៖សម្តេចធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៅថ្ងៃទី៨មករាឆ្នាំ២០២៦បានចេញអនុក្រឹត្យដកតួនាទីលោកឧត្តមសេនីយ៍ឯកសុខលីហួតពីអគ្គនាយករងអគ្គនាយកដ្ឋាននគរបាលអន្តោប្រវេសន៍មកជាមន្ត្រីនគរបាលបាលធម្មតានិងបន្ថយផ្កាយ១គ្រាប់។a sok ly hourt 

អនុក្រឹត្យ ស្តីពីការអនុវត្តទណ្ឌកម្មខាងវិន័យចំពោះមន្ត្រីនគរបាលជាតិ ក្នុងនោះសម្រេច ត្រូវបានដកហូតមុខតំណែង ពីឧត្តមសេនីយ៍ឯក សុខ លីហួត អត្តលេខ ០២២២២ ពីអគ្គនាយករង នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា នៃក្រសួងមហាផ្ទៃ ឱ្យមកជាមន្ត្រី ។

 

ករណីយ៍ដកតួនាទីនេះត្រូវបានលោកទូចសុខៈអ្នកនាំពាក្យក្រសួងមហាផ្ទៃឲ្យកាសែតដឹងថាវាផ្តើមចេញពីបញ្ហាគ្រួសារបង្កឲ្យលោកឧត្តមសេនីយ៍សុខលីហួតប្រព្រឹត្តខុសវិន័យនគរបាលទើបក្រុមប្រឹក្សាវិន័យសម្រេចស្នើនាយករដ្ឋមន្ត្រីដកតួនាទី។

លោកទូចសុខ៖មិនបានបញ្ជាក់ថាតើកំហុសខាងវិន័យនគរបាលបានធ្ងន់ធ្ងប៉ុនណានោះទេតែការដកតំណែងប៉ុណ្ណឹងមិនមែនរឿងតូចតាចឡើយ។យ៉ាងណាលោកសុខលីហួតនៅថ្ងៃទី១២មករាត្រូវបានព្រះមហាក្សត្របានចេញព្រះរាជក្រឹត្យបន្ថយឋានន្តរសក្តិឧត្តមសេនីយ៍ឯកលោកសុខលីហួតមកត្រឹមឧត្តមសេនីយ៍ទោ(ផ្កាយពីរ)។ការដកឋានន្តរសក្តិពីផ្កាយ៣មកផ្កាយ២គឺតាមសំណើរនាយករដ្ឋមន្ត្រី។

ក្រៅពីនៅរក្សាផ្កាយពីរនគរបាលជាតិនៅក្នុងគណបក្សប្រជាជនលោកសុខលីហួតនៅមានឋានៈជាសមាជិកគណកម្មាធិការកណ្តាលគណបក្សដែលមានសមាជិកប្រមាណតែ១ពាន់នាក់នៅឡើយទេ។ចឹងចង់ឬមិនចង់បើមិនមានកំហុសធ្ងន់ទេថ្ងៃណាមួយលោកឧត្តមសេនីយ៍ឯកសុខលីហួតអាចនឹងមានឱកាសបានប្រអប់ណាមួយមកវិញក៏ថាបាន!?។

គេមានការសង្ស័យថាលោកឧត្តមសេនីយ៍សុខលីហួតដែលកាលមានតួនាទីជាអគ្គនាយករងនគរបាលអន្តោរប្រវេសន៍អាចនឹងមានការពាក់ពន្ធ័ជាមួយក្រុមជនបរទេសដែលប្រព្រឹត្តបទល្មើសឆបោកអនឡាញនៅក្នុងស្រុកខ្មែរទើបដល់ថ្នាក់ដកតំណេងបែបនេះ។ប្រសិនបើជាបទល្មើសពុករលួយទាក់ទងឧក្រឹដ្ឋកម្មឆបោកអនឡាញាការដកតួនាទីប៉ុណ្ណឹងនៅស្ទើណាស់!។គឺត្រូវរឹបអូសទ្រព្យសម្បត្តិដូចឧកញ៉ាចេនហ្ស៊ីទើបសម!។មិនអាចស្វែងរកការសុំបកស្រាយពីលោកឧត្តមសេនីយ៍ឯកសុខលីហួតបានទេករណីយ៍នេះ៕ a sok hourt a sok lyhout a sok l.yhout1