» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 743 នាក់

ម្សិលមិញ 11753 នាក់

សរុប 21095658 នាក់

មនុស្ស​ធម្មតា​ចេញ​មិន​រួច​បា​រ៉ា​ស់​កូ​វីត​តែ​ឡាន​ដឹកឈើ​ចេញ​ប្រុយ​ពី​ព្រះ​វិ​ហ៊ា​រម​ក​កំពង់ធំ​

 


​ខេត្តព្រះវិហារ ៖ ឈើ​លេខ​១​ប្រភេទ សុ​ក្រំ និង​ឈ្លីក ត្រូវបាន​ឈ្មួញ ប្រើ​រថយន្ត​សេរី​ទំនើបៗ មាន​រថយន្ត ស៊ីណា ចំនួន​៣​គ្រឿង រថយន្ត​ត្រេអ៊ី ចំនួន​២​គ្រឿង និង​រថយន្ត​ធុន​ត្រា ពណ៌​ស​ចំនួន​១​គ្រឿង ដឹក ចេញពី​ភូមិសាស្ត្រ​ស្រុក​សង្គម​ថ្មី ទៅកាន់​ខេត្តកំពង់ធំ តាម​បណ្តោយ​ផ្លូវជាតិ​លេច​៦២ ឆ្លងកាត់​បា​រ៉ា​ស់ ក្រុមចម្រុះ​ព្រំប្រទល់​ខេត្តព្រះវិហារ​នឹង​ខេត្តកំពង់ធំ​បាន​យ៉ាង​ស្រួល​ខុសពី​ប្រជាពលរដ្ឋ​ធម្មតា​ដែល​ចេញ​មិន​រួច​។ ក្បួន​ឡាន​ឈើ​នេះ​ត្រុ​វ​បាន​ប្រជាពលរដ្ឋ​ប្រាប់ថា​ជា​របស់​ឈ្មួញ​ដុះ​ស្លែ​ឈ្មោះ ភ័ក្ត្រ​ដែលមាន​ជំនាញ ដឹកឈើ​ឆ្លង​បា​រ៉ា​ស​ក្រុម​សមត្ថកិច្ច​ចម្រុះ​បាន​គឺ​គាត់​មាន​ជំនាញ​ប្រើ​សេវា​។​a car tbaeng 

​ប្រភពពី​សមត្ថកិច្ច​តូចតាច​ដែល​មិន​ទទួលបាន​ផលប្រយោជន៍ រាយការណ៍​ថា ជា​រៀងរាល់​យប់ គេ​តែង​សង្កេតឃើញថា រថយន្ត​ដឹកឈើ​ចំនួន​៦​គ្រឿង បានធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើ​លេខ​១​ចេញពី​ភូមិ​តា​សែង ឃុំ​រណៈ​សិ​រ្យ ឃុំ​ស្តៅ កាត់​តាម​សាលាស្រុក​សង្គម​ថ្មី កាត់មុខ​ស្នាក់ការ​អាវុធហត្ថ និង​កាត់​
​តាម​ស្នាក់ការ​បរិស្ថាន​ការពារ​ប​តិក​ភ័​ណ្ឌ​ភ្នំ​ត្បែង​ដែលមាន​លោក លំ ផុន ជា​ប្រធាន​ស្នាក់ការ រួច​ចេញមក​ចំនុច​ភូមិ​ស្វាយ​ប៉ាត រួច​បើក​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦២ ភ្នំ​ដែក ឆ្លង​បា​រ៉ា​ស់ ព្រំប្រទល់​ជី​អោក ចូល​ទឹកដី​កំពង់ធំ​ទោះបី​រាជរដ្ឋាភិបាល​បាន​បិទ​បំរាម​គោ​ចរណ៍​កូ​វីត ហាម​ប្រជាពលរដ្ឋ​មិនអោយ​ធ្វើដំណើ​ឆ្លងកាត់​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ​យ៉ាងណាក៏ដោយ​។

តាម​ការបញ្ជាក់​អោយដឹងថា ក្រុម​ដឹកឈើ​របស់​មេ​ឈ្មួញ​ឈ្មោះ ភ័ក្ត្រ ខ្លាច​តែ​កម្លាំងប្រដាប់អាវុធ​ដូចជា អាវុធហត្ថ នគរបាល​នឹង​កម្លាំង​បរិស្ថាន បើ​និយាយ​ត្រូវ​ជាមួយ​កម្លាំង​ទាំងបី​នេះហើយ ការដឹកឈើ​គ្មាន​អ្នកណា​បង្ក្រាប​ឡើយ ពីព្រោះ​កម្លាំង​មេព្រៃ​អត់​មាន​អាវុធ ក្រុម​ឈ្មួញ​ដឹកឈើ​មិន​ខ្លាចរអា​បន្តិច​។​
​ប្រជាពលរដ្ឋនៅក្នុង​ស្រុក​សង្គម​ថ្មី​បានអោយដឹងថា​, ឈើ​ដែល​ពួកគេ​កាប់​យកមក​លក់​អោយ​ឈ្មួញ គឺ​ពួកគេ​ឡើងទៅ​កាប់​នៅលើ​កំពូលភ្នំ​ត្បែង ដែលជា​ភ្នំ​ការពារ​ប​តិក​ភ័​ណ្ឌ​ជាតិ​ភ្នំ​ត្បែង (​ជា​តំបន់​គេ​ហាម​មិនអោយ​កាប់ កុំថាឡើយ​ឈើ​លេខ​១​ឈើ​លេខ​២​លេខ​៣​ក៏​គេ​មិនអោយ​កាប់​ដែរ​) លោក លំ ផុន ប្រធាន​ស្នាក់ការ​បរិស្ថាន​ការពារ​ប​តិ​ភ័​ណ្ឌ​ភ្នំ​ត្បែង ដែលមាន​ស្នាក់ការ​នៅ​ស្រុក​សង្គម​ថ្មី​មិនអាច​ទាក់ទង​សុំ​ការបកស្រាយ​បានទេ នៅ​ព្រឹក​ថ្ងៃទី ២ ខែឧសភា​ឆ្នាំ​២០២១ នេះ ។​

​ប្រជាពលរដ្ឋនៅក្នុង​ខេត្តព្រះវិហារ បាន​សំណូមពរ​ទៅ​លោក ប្រាក់ សុវណ្ណ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រះវិហារ សូម​មេត្តាជួយ​ពិនិត្យមើល​ក្រុមចម្រុះ​នៅ​ព្រំប្រទល់​ជី​អោក នឹង​លោក ច​ន្ទ័ សុង​សុជាតិ មេត្តា​ពិត​និត្យ​មើល​លោក លំ ផុន ហេតុ​អី​រថយន្ត​ដឹកឈើ​បើក​កាត់មុខ​ស្នាក់ការ​រាល់​យប់​មិន​បង្ក្រាប​?៕a car tbaeng1 

​