» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 770 នាក់

ម្សិលមិញ 11753 នាក់

សរុប 21095685 នាក់

អាជ្ញាធរខេត្ត​ព្រះសីហនុ ចុះ​រុះរើ​សំណង់​ខ្ទម​និង​ផ្ទះ​ចំនួន​៥៨​ខ្នង​ពលរដ្ឋ​ជាច្រើន​នាក់ លើកគ្នា​តវ៉ា



​ព្រះសីហនុ ៖ នៅ​ថ្ងៃទី​១៨​ខែកុម្ភៈ​ឆ្នាំ​២០២១ អាជ្ញាធរ​ស្រុក​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ មាន​កិច្ចសហការ​ពី​តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្ត​ព្រះសីហនុ ចុះ​អនុវត្ត​រុះរើ​សំណង់​ខ្ទម នៅលើ​ទីតាំង​ដី នៅ​ភូមិ​ឬ​ទ្ធី​២ ឃុំ​កែវផុស ស្រុក​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ​ដែល​សម​ត្ត​កិច្ច​ថា​មាន​ប័ណ្ណ​សារ​កម្មសិទ្ធិ​របស់​អ្នកដទៃ​បង្ក​ឲ្យ​មាន​ការតវ៉ា ។​a home des 

​រហូតដល់​ថ្ងៃទី​១៩​ខែកុម្ភៈ​ឆ្នាំ​២០២១​នេះ ក្រុម​ប្រជាជន​នៅ​បន្ត​ផ្តុំគ្នា​ដើម្បី​ស្នើសុំ​អោយមាន​ការដោះស្រាយ​និង​ទទួលខុសត្រូវ​ចំពោះ​ការរុះរើ​បំផ្លាញ​ផ្ទះ​និង​ដំណាំ​របស់គាត់​។​​អាជ្ញាធរខេត្ត​ព្រះសីហនុ និង​តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្ត កំពុង​ព្យាយាម​សម្របសម្រួល​និង​មាន​វិធាន​ការបន្ត​។​

​ទោះ​ជាំ​យ៉ាងណា​ខ្ទម​និង​ផ្ទះ​ចំនួន​៥៨​ខ្នង​ក្នុងចំណោម​ផ្ទះ​ប្រមាណ​ជាង​៧០​ខ្នង និង​ដំណាំ​មួយចំនួន​ផង​ត្រូវបាន​រុះរើ​ឈូសឆាយ​ចោល​។​គ្រឿងចក្រ​អេស្កាវ៉ាទ័រ​ចំនួន​៣​គ្រឿង​ត្រូវ​ពលរដ្ឋ​គុប​ដប​សាំង​បណ្តេញ​ដើម្បី​បញ្ឈប់​សកម្មភាព​ឈូសឆាយ​ផ្ទះ​និង​បាន​ស្ទាក់​ទុក​មិនអោយ​ចេះ​ព្រមទាំង​ព្រមាន​ដុត​កំទេចចោល​បើ​មិនមាន​ដំណោះស្រាយ​ជូន​ពួកគាត់​។​

​ប្រជាជន​ខ្លះ បាន​និយាយថា ពួកគាត់​បាន​ចូលមក​កាប់​រាន​យក​ជា​ចំណែក​តូចៗ​ធ្វើ​ផ្ទះ​នៅ​ព្រោះ​ជីវភាព​ខ្វះខាត ។​​ឯ​អ្នក​ខ្លះទៀត​បាន​ទិញ​ពី​គេ ការអូសទាញ​របស់​មេ​ខ្យល់​ដោយ​លើក​ហេតុផល​ថា​ទីនេះ​ជា​ដី​រដ្ឋ (​គម្រប​ព្រៃឈើ​)​។​​យោងតាម​ឯកសារ ដី​នេះ​មានប​ណ្ណ័​រឹង ចុះហត្ថលេខា​ដោយ លោក ចេង ស្រុង នៅ​ថ្ងៃ​២៩ មករា​២០១៩ មាន​ទំហំ​១០០​ហិច​តា ស្មើនឹង​២០​ប័ណ្ណ​។​​ប្រវត្តិ​ប័ណ្ណ​នេះ​មានឈ្មោះ​ដើម គង់ មាលា ភេទ​ស្រី កើត​ឆ្នាំ​១៩៦២ បាន​ផ្ទេរ​(​លក់ឡៃ​ឡុង​)​អោយទៅ​ឈ្មោះ ឆៃ ជី​ង​ហ៊ាង ។​a home des1 a home des2 a home des3 
​