» បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ » អាមេរិកលួច ព្រមាន អឺរ៉ុប ជាសម្ងាត់ កុំឱ្យប្រើសម្តី «ចាក់រុក» បង្ករឿងជាមួយរុស្ស៊ី » ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុចេញប្រកាសលើកលែងថ្លៃភាស៊ីចំពោះរថយន្តដឹកទំនិញ និងដឹកអ្នកដំណើរដែលគ្រាន់តែឆ្លងកាត់ផ្លូវសាធារណៈ » រកឃើញរថយន្តដែលគេសង្ស័យថាបុកមនុស្សស្លាប់ រួចបើករត់គេចតែមិនអាចរួចខ្លួនស្នងការកោះហៅឲ្យចូលខ្លួន » មានតែប្រជារាស្ត្រទេជាអ្នកថ្វាយអំណាចដល់ព្រះមហាក្រត្រព្រោះព្រះអង្គកំពុងស្ថិតក្នុងរង្វង់គតិយុត្តិកំណត់!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 2664 នាក់

ម្សិលមិញ 34475 នាក់

សរុប 21084190 នាក់

សាលារាជធានីភ្នំពេញថា នឹងរៀបចំសម្អាតអនាម័យ ជួសជុល និងកែលម្អហេដ្ឋារចនាសម្ព័ន្ធនៅតាមដងផ្លូវជុំវិញផ្សារដើមគ ឱ្យល្អប្រសើរឡើងវិញ តែឥឡូវអាជីវករលក់បន្លែ ចេញមកបិទផ្លូវ

 

ភ្នំពេញ៖ នៅថ្ងៃទី១៧ ខែមករានេះ គឺជាថ្ងៃចុងក្រោយហេីយ សម្រាប់អាជីវករដែលលក់ដូរនៅតាមចិញ្ចើមផ្លូវ និងទ្រូងផ្លូវ នៅតំបន់ជុំវិញផ្សារដើមគ។ ចាប់ពីថ្ងៃស្អែកនេះតទៅ អាជីវករទាំងអស់នេះ នឹងតម្រូវឱ្យទៅលក់ដូរនៅផ្សារដើម គ ថ្មី វិញ។a market kor 

នេះបើតាមការបញ្ជាក់ពីលោកស្រី ដោ សម្ផស្ស នាយិការងរដ្ឋបាលរាជធានីភ្នំពេញ នារសៀលថ្ងៃសៅរ៍ ទី១៧ ខែមករា ឆ្នាំ២០២៦។លោកស្រី ដោ សម្ផស្ស បានបញ្ជាក់ក្នុង “នាមអ្នកនាំពាក្យរដ្ឋ បាល រាជធានីភ្នំពេញ សូមជម្រាបជូនសាធារណជនមេត្តា ជ្រាបថា ចាប់ពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៦ ស្អែកនេះតទៅ រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំសម្អាតអនាម័យនៅតាមមហាវិថីម៉ៅសេទុង មហាវិថីព្រះមុនីរ៉េត ផ្លូវ២៣០ និងតំបន់ជុំវិញពាក់ព័ន្ធ ជាពិសេស គឺរៀបចំជួសជុល និងកែលម្អហេដ្ឋារចនាសម្ព័ន្ធឱ្យល្អប្រសើរឡើងវិញ ដែលអាចនឹងបង្កការកកស្ទះចរាចរណ៍នៅតំបន់ជុំវិញនោះ។

ដូចនេះ សូមបងប្អូន ចូលរួមសហការជាមួយអាជ្ញាធរ និងយោគយល់ អធ្យាស្រ័យ ដោយក្តីអនុគ្រោះបំផុត។”បន្ទាប់ពីការប្រកាសនេះដែរនៅល្ងាចថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៦ ក្រុមអាជីវករជាច្រើននាក់ បានផ្ទុះការតវ៉ា រហូតមានការបិទផ្លូវធ្វើដំណើរចំណុចផ្លូវព្រះមុនីរ៉េត កែងនិងផ្លូវ២០៥ ក្នុងសង្កាត់ទួលស្វាយព្រៃ ខណ្ឌបឹងកេងកង នឹង ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ ក្រុមអាជីវករលក់ដូរលើចំណីផ្លូវ ចេញតវ៉ា បន្ទាប់ពីសាលារាជធានីភ្នំពេញ ចេញសេចក្តីប្រកាសជូនដំណឹង ឱ្យពួកគាត់ផ្លាស់ប្តូរទៅលក់នៅទីតាំង ផ្សារដើមគថ្មីបឹងតាមោក ខណ្ឌព្រែកព្នៅត្រឹមថ្ងៃទី១៨មករា។ឡូវនេះនេះអាជ្ញាធរកំពុងធ្វើការសម្របសម្រួលជាមួយក្រុមអាជីវករ ៕

គួរបញ្ជាក់ដែរថា លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញធ្លាប់បានបញ្ជាក់ក្នុងកិច្ចប្រជុំថា អ្នកលក់ដូរគ្មានសណ្តាប់ធ្នាប់ នៅលេីដងផ្លូវ លេីចិញ្ចើមផ្លូវ មហាវិថីម៉ៅសេទុង មហាវិថីព្រះមុនីរ៉េត និងផ្លូវនានានៅតំបន់ជុំវិញផ្សារដើមគរ មានចំនួនជាង ៧០០អាជីវកម្ម ហើយចាប់ពីថ្ងៃទី១៨ ខែមករា តទៅ ពួកគាត់មិនត្រូវបានអនុញ្ញាតឱ្យលក់ដូរបន្តទៀតទេ។ ពួកគាត់ ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញ រៀបចំឱ្យទៅលក់នៅទីតាំងផ្សារដើមគរថ្មី ស្ថិតនៅតាមបណ្តោយមហាវិថីឈ្នះ ឈ្នះ ក្នុងខណ្ឌព្រែកព្នៅ។

លោក ឃួង ស្រេង បានបញ្ជាក់បន្ថែមថា រដ្ឋបាលរាជធានីភ្នំពេញ នឹងយកទ្រូងនិងចិញ្ចើមផ្លូវទាំងនេះ មកជួលជុលថែទាំ ដើម្បីឱ្យប្រជាពលរដ្ឋបានធ្វើដំណើរធម្មតាឡើងវិញ។ ចំពោះអាជីវករដែលផ្លាស់ទៅទីតាំងថ្មីនេះ នឹងមានទីតាំងលក់ដូរត្រឹមត្រូវទៅថ្ងៃអនាគត់ ព្រមទាំងទទួលបានអត្ថប្រយោជន៍ច្រើនថែមទៀតផង៕a market kor2 a market kor4