» បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ » អាមេរិកលួច ព្រមាន អឺរ៉ុប ជាសម្ងាត់ កុំឱ្យប្រើសម្តី «ចាក់រុក» បង្ករឿងជាមួយរុស្ស៊ី » ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុចេញប្រកាសលើកលែងថ្លៃភាស៊ីចំពោះរថយន្តដឹកទំនិញ និងដឹកអ្នកដំណើរដែលគ្រាន់តែឆ្លងកាត់ផ្លូវសាធារណៈ » រកឃើញរថយន្តដែលគេសង្ស័យថាបុកមនុស្សស្លាប់ រួចបើករត់គេចតែមិនអាចរួចខ្លួនស្នងការកោះហៅឲ្យចូលខ្លួន » មានតែប្រជារាស្ត្រទេជាអ្នកថ្វាយអំណាចដល់ព្រះមហាក្រត្រព្រោះព្រះអង្គកំពុងស្ថិតក្នុងរង្វង់គតិយុត្តិកំណត់!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 2688 នាក់

ម្សិលមិញ 34475 នាក់

សរុប 21084214 នាក់

អង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព. - ACU) កម្ពុជា ទទួលបានប្រព័ន្ធកុំព្យូទ័រ និងបរិក្ខារបច្ចេកវិទ្យាមានប្រសិទ្ធភាពខ្ពស់ ដែលជាអំណោយពីស្ថានទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា!

 

ភ្នំពេញ៖ពិធីប្រគល់ និងទទួលនេះ ត្រូវបានធ្វើឡើងក្រោមវត្តមាន កិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី និងជាប្រធាន អ.ប.ព. រួមជាមួយ ឯកឧត្តម វ៉ាង វិនពីន (Wang Wenbin) ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ដែលជាសក្ខីភាពបញ្ជាក់ពីចំណងមិត្តភាពដែកថែប និងកិច្ចសហប្រតិបត្តិការជាក់ស្តែង។a acu china 

ជំនួយបច្ចេកទេសរបស់មិត្តចិន នៅពេលនេះ មិនមែនត្រឹមតែជាការផ្ដល់សម្ភារៈធម្មតានោះទេ ប៉ុន្តែជាការបំពាក់នូវ «អាវុធឌីជីថល» ដ៏មុតស្រួចសម្រាប់ការងារប្រយុទ្ធប្រឆាំងអំពើពុករលួយ។ កិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង បានគូសបញ្ជាក់ថា បរិក្ខារទាំងនេះនឹងក្លាយជាស្នូលនៃការធ្វើទំនើបកម្មស្ថាប័ន ជាពិសេសលើការងារ កោសលវិច័យឌីជីថល (Digital Forensics) ការវិភាគទិន្នន័យស៊ីជម្រៅ និងការគ្រប់គ្រងសំណុំរឿងតាមប្រព័ន្ធអេឡិចត្រូនិក។ នេះគឺជាការបង្កើនលទ្ធភាពវាយលុក និងទប់ស្កាត់បទល្មើសពុករលួយក្នុងយុគសម័យឌីជីថល ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ និងទាន់សភាពការណ៍។

ឯកឧត្តមប្រធាន អ.ប.ព. បានសង្កត់ធ្ងន់ថា បរិយាកាសធុរកិច្ចដែលស្អាតស្អំ យុត្តិធម៌ គឺជាឆ្អឹងខ្នងនៃការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព។ អ.ប.ព. ប្តេជ្ញាការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់អ្នកវិនិយោគគ្រប់រូប ជាពិសេសសហគ្រាសចិន ដើម្បីពង្រឹងទំនុកចិត្តពាណិជ្ជកម្មទ្វេភាគី ស្របតាមស្មារតីនៃ "គំនិតផ្ដួចផ្ដើមផ្លូវមួយ ខ្សែក្រវាត់មួយ"។

កិត្តិនីតិកោសលបណ្ឌិត ក៏បានសម្តែងនូវការអរគុណយ៉ាងជ្រាលជ្រៅ ចំពោះ រដ្ឋាភិបាល និងប្រជាជននៃសាធារណរដ្ឋប្រជាមានិតចិន តាមរយៈស្ថានទូតចិនប្រចាំកម្ពុជា សម្រាប់ការឧបត្ថម្ភដ៏មានតម្លៃនេះ ដែលជាសក្ខីភាពបង្ហាញពីចំណងមិត្តភាពដ៏រឹងមាំ និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងកម្ពុជា និងចិន ផងដែរ។

ឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំកម្ពុជា បានគូសរំលេចពីចំណងប្រវត្តិសាស្ត្រដ៏រឹងមាំរវាងប្រជាជាតិទាំងពីរ ដោយចាត់ទុកជំនួយនេះជាការរួមចំណែក «វាយឱ្យចំគោលដៅ» ក្នុងការលើកកម្ពស់វិជ្ជាជីវៈស៊ើបអង្កេតរបស់កម្ពុជា។ ឯកឧត្តមក៏បានវាយតម្លៃខ្ពស់ចំពោះ អ.ប.ព. ដែលកន្លងមកតែងតែជួយសម្របសម្រួលយ៉ាងសកម្ម តាមរយៈការចុះអនុស្សរណៈយោគយល់ (MOU) ជាមួយសហគ្រាសចិន ដើម្បីបង្កើតបរិយាកាសវិនិយោគប្រកបដោយភាពកក់ក្តៅ និងមានទំនុកចិត្ត។(រូបភាពអង្គភាពអបព)a acu china1