» សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់សាលាពលទាហានដែលមានភារកិច្ចហ្វឹកហ្វឺនត្រូវបង្កើតបរិយាកាសអំណោយផលដល់ការហ្វឹកហាត់របស់យោធិនកាតព្វកិច្ចយោធា » មង្គលការមួយដែល​គ្មាន​កូន​កំលោះ​ ដោយ​សារ​ខាងប្រុស​ខឹងខាងស្រីថាថ្ងៃការហើយមានស្រីទៀត!? » ប្រជាពលរដ្ឋសម្រុកទៅ បន្តសុពលភាពបណ្ណបើកបរ របស់ក្រសួងសាធារណការ តែមិនមានបញ្ហារអ៊ូ » លោកវង្សី វិស្សុតរដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី ជំរុញឱ្យបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ » លោក រតនៈ វិសិដ្ឋ តារាចម្រៀងនិងជាអ្នកសម្តែងស្លាប់តែម្នាក់ក្នុងនបន្ទប់ជួលនៅអាមេរិកដោយគ្មានអ្នកណាដឹង! » សិស្សស្រីអាយុ១៦ឆ្នាំម្នាក់បានស្លាប់ដោយសារជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដួលបោកក្បាល » មេបង្ក្រាបបង្ហើបពីការធ្វើកិច្ចសហការជាមួយ FBI និង Interpolដើម្បីបង្ក្រាបscam! » ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយហ្វ្ាសស៊ីង តវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!?

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3658 នាក់

ម្សិលមិញ 12477 នាក់

សរុប 21123334 នាក់

នាយករដ្ឋមន្ត្រី​ចូលគាល់​មហាក្សត្រ​នាំ​លុយ​ថ្មី​ក្រដាស២០ម៉ឺនរៀលថ្វាតទត!!


​ភ្នំពេញ​៖​តាមរយះ​បណ្តាញ​សង្គម​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ឲ្យ​ដឹងថា ៖ នៅ​ព្រឹក​ថ្ងៃទី​១៦​តុលា​ឆ្មាំ​២០២៤​ទូលព្រះបង្គំ បាន​ចូល​ក្រាបបង្គំ​គាល់​ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង សម្តេចព្រះ​មហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជ​មាតា​ជាតិខ្មែរ ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត នៅ​ព្រះបរមរាជវាំង ក្នុងឱកាស​ព្រះ​រាជពិធី​គម្រប់ ២០ ព្រះវស្សា នៃ​ការយាង​គ្រង​ព្រះ​បរម​សិរី​រាជ្យសម្បត្តិ របស់ ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង និង​ថ្វាយ​ធនបត្រ​អនុស្សាវរីយ៍​ប្រភេទ ២០០.០០០ រៀល​ថ្មី និង​សៀវភៅ​ក្បាច់​បាត​មូលដ្ឋានគ្រឹះ​នៃ​របាំ​ព្រះរាជ​ទ្រព្យ ។​a manet money1 

​សូមបញ្ជាក់ថា​រាជរដ្ឋាភិបាល​បានអនុញ្ញាត​ឱ្យ​ធនាគារជាតិ​នៃ​កម្ពុជា ចេញផ្សាយ​ធនប័ត្រ​អនុស្សាវរីយ៍​ប្រភេទ ២០០.០០០ រៀល និង​ដាក់ឱ្យ​ចរាចរ នៅ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​អបអរសាទរ​ខួប​លើក​ទី ២០ នៃ​ការ​គ្រង​ព្រះ​បរម​រាជសម្បត្តិ​ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។​ទាក់ទង​និង​ក្រដាសប្រាក់​ថ្មី​តម្លៃ​២០​ម៉ឺន​រៀល​នេះដែរ​លោកជំទាវ ជា សិរី ទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា​បាន​គូសបញ្ជាក់ថា ការដាក់ឱ្យ​ចរាចរណ៍​ក្រដាសប្រាក់​ប្រភេទ​២​សែន​រៀល មិនមែន​រាជរដ្ឋាភិបាល​ខ្វះ​លុយ ហើយ​បោះផ្សាយ​លុយ​បន្ថែម​នោះទេ ។

​យោងតាម​វីដេអូ​ដែល​បាន​ផ្សព្វផ្សាយ​នា​ថ្ងៃទី​១៦ ខែតុលា ឆ្នាំ​២០២៤ នៅលើ​បណ្តាញ​សង្គម​បាន​បញ្ជាក់ថា ដើម្បី​កុំឱ្យ​មានការ​ភ័ន្តច្រឡំ និង​មាន​ការយល់​ខុស​លើ​ប្រកាស​ដាក់ឱ្យ​ប្រើប្រាស់​ក្រដាសប្រាក់​ថ្មី​២​សែន​រៀល​នេះ លោកជំទាវ ជា សិរី​ទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា បាន​បញ្ជាក់ថា ការដាក់ចេញ​នូវ​ធនប័ត្រ​ប្រភេទ​ថ្មី​នេះ គឺ​គ្រាន់តែ​ជំនួស​ក្រដាស់ប្រាក់​ចាស់ ទក់ រហែក ដែល​ដក​ចេញពី​ចរាចរណ៍​ក្នុង​សេដ្ឋកិច្ច​តែប៉ុណ្ណោះ មិនមែន​បានន័យថា ធនាគារជាតិ​នៃ​កម្ពុជា ឬ​រាជរដ្ឋាភិបាល​ខ្វះ​លុយ​ហើយ​បានជា​ត្រូវ​បោះផ្សាយ​លុយ​ដាក់ឱ្យ​ប្រើប្រាស់​បន្ថែម​នោះទេ។a manet money a manet money2 a manet money3 
​