» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5049 នាក់

ម្សិលមិញ 24358 នាក់

សរុប 21100816 នាក់

សម្តេចតេជោផ្តាំទៅទាហ៊ានថៃដែលចង់វាយចូលតំបន់ថ្មដាកម្ពុជាថាបើក្បាមិនប៉ានដែកទេកុំមាត់ឆៅពេក!

 

ភ្នំពេញ៖តាមប្រភពព័ត៌មាននានាបានឱ្យដឹងនិងបានទម្លាយប្រាប់បណ្តាញព័ត៌មាន Fresh News ថា ទាហានថៃគ្រោងវាយប្រហារនៅតំបន់ថ្មដា និងតំបន់អូរភ្លុកដំរី ក្នុងខេត្តពោធិ៍សាត់នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ខាងមុខនេះ។a home da 

តាមពត៍មានថៃបានឲ្យដឹងថាថ្ងៃទី១៧ខែវិច្ឆិកា ឆ្នាំ២០២៥ ថៃកំពុងធ្វើផ្លូវក្រាលកៅស៊ូចូលមកកាន់ផ្ទះបីខ្នងរបស់កម្ពុជា បន្ទាប់ពីដោះមីនរួច នៅភូមិបានចំរេះ ឃុំចំរេះ ស្រុកមឿងត្រាត ខេត្តត្រាត ជាប់នឹងតំបន់អូរភ្លុកដំរី ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។ ថៃបានរាវមីននៅតំបន់នោះដោយរកឃើញគ្រឿងផ្ទុះចាស់ៗ ដែលបន្សល់ទុកតាំងពីសម័យសង្រ្គាមស៊ីវិលរបស់ខ្មែរនាទសវត្សទី៨០ ដែលបញ្ជាក់ថាទីនោះជាទឹកដីខ្មែរ។ ផ្លូវនេះសម្រាប់ដឹកសព្វាវុធនិងយោធាថៃ ដើម្បីវាយយកផ្ទះបីខ្នង នៅតំបន់អូរភ្លុកដំរី ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។ ផ្ទះបីខ្នងរបស់កម្ពុជាដែលទាហានខ្មែរបានវាយកម្ទេចចោលតាមសំណើរបស់ថៃគឺជា១តំបន់ក្នុងចំណោម១៧តំបន់ពីខេត្តពោធិ៍សាត់ដល់ខេត្តកោះកុង ដែលថៃទាមទារថាជាដីរបស់ថៃ។

ទាក់ទងការគម្រាមពីភាគីថៃនេះបើទោះជាទទួលស្គាល់ថាបើផ្ទុះអាវុធវានឹងបំផ្លាញកិច្ចព្រមព្រៀងសន្តិភាពក៏ដោយក៏សម្ដេចតេជោ ហ៊ុន សែននៅព្រឹកថ្ងៃទី១៧វិច្ឆិកា បានផ្ដាំទៅទាហានថៃថា បើក្បាលមិនប៉ានដែកទេ សូមកុំមាត់ឆៅពេក»!។

ដោយឡែកបើតាមហ្វេសប៊ុកឈ្មោះហុកណាវ(Hok Nav)បានសសេរថា៖នៅក្នុងតំបន់ខេត្តពោធិ៍សាត់ និង ខេត្តកោះកុង សៀមមិនមែនជាដៃគូរបស់យើងទេ ទាំងភូមិសាស្ត្រ ទាំងការប្រើប្រាស់អាវុធ ពីព្រោះថា ភូមិសាស្ត្រគ្រោះថ្នាក់ ងាយចូលប៉ុន្តែពិបាកទៅវិញឬងាយវាយបក និងអាវុធប្រើប្រាស់គ្មានប្រសិទ្ធភាពទេ ទោះបីប្រើប្រាស់អាវុធអ្វីក៏ដោយ ពីព្រោះគ្មានផ្លូវក្រោយដើម្បីជួយទប់និងការពារគ្នា។

បើនិយាយអំពីទីតាំងពិបាកវាយបក និងការពាររបស់ខ្មែរ គឺជាតំបន់ភ្នំទ្រព្យនិងវាលឥន្ទ្រី ក្នុងសង្គ្រាម 5 ថ្ងៃ សៀមខំវាយខ្លាំងណាស់ ទាំងយុទ្ធសាស្ត្រនៅលើអាកាសនិងនៅលើគោកបាញ់ពីចម្ងាយ តែមិនអាចក្លាយជាទីតាំងដែលអាចពួកសៀមវាយកបាន ពីព្រោះបងប្អូនក៏ដឹង ប្រភេទបាញ់គ្រាប់រ៉ូកែតខ្មែរBM21 និងប្រភេទបាញ់គ្រាប់រ៉ូកែតច្រើនមុខទៀតរបស់ខ្មែរ គឺសុទ្ធតែមានឥទ្ធិពលកម្ទេចធ្វើអ្វីគ្រប់យ៉ាងបាន។ បើមិនបានមកយើងគ្រប់គ្រង ក៏ពួកសៀមមិនអាចគ្រប់គ្រងបានដែរ។

បើសៀមវាមក គឺមានតែកំទេចសាកសព។ ដូចជាអ្នកខ្លះថាភ្នំទ្រព្យសៀមគ្រប់គ្រង ចូលសួរសំណួរដោយខ្លួនឯង រួចឆ្លើយដោយខ្លួនឯង បើបងប្អូនមានBM21 បាញ់បានចម្ងាយរាប់សិបគីឡូម៉ែត តើព្រមឱ្យសៀមគ្រប់គ្រងភ្នំទ្រព្យបានដែរឬទេ? តើកងទ័ពសៀមគ្រប់គ្រងយ៉ាងណាកើត? គ្រាន់តែបងប្អូនឆ្លើយខ្លួនឯងដឹងនៅចម្លើយដែរ។ ទោះបីយ៉ាងណាបើតាមអុ្នកនាំពាក្យយោធាថៃបានបដិសេធថាគេមិនមានបំណងវៃតំបន់ដានោះទេ!និងថាជាពត៍មានលក្លែងក្លាយ។ បើតាមការចុះផ្សាយដោយសារព័ត៌មានថៃThe Nation នៅថ្ងៃទី១៧ខែវិច្ឆិកាឆ្នាំ២០២៥នេះលោកRicha Suksuwanon អ្នកនាំពាក្យរងកងទ័ពថៃបាននិយាយថា មានការផ្សព្វផ្សាយថា កងទ័ពថៃកំពុងរៀបចំវាយប្រហារនៅតំបន់ថ្មដា និងតំបន់អូរភ្លុកដំរី ស្ថិតក្នុងខេត្តពោធិ៍សាត់នៅថ្ងៃអង្គារស្អែកនេះ។ លោកថា ព័ត៌មាននេះមិនពិតនោះទេ។a home da1 a veal intry