» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3267 នាក់

ម្សិលមិញ 24358 នាក់

សរុប 21099034 នាក់

ឡាន​ដឹក​ដី​បុក​ម៉ូតូ​អធិការរង​ខណ្ឌ​ច្បារអំពៅ​ស្លាប់​ទាំង​ព្រឹក​

​ភ្នំពេញ : បង្ក​ការភ្ញាក់ផ្អើល​ទាំង​ព្រឹក​ព្រលឹម​ស្ត្រី​មាន​តួនាទី​ជា​អធិការរង​ខណ្ឌ​ច្បារអំពៅ ស្លាប់​ដោយសា​គ្រោះថ្នាក់​ចរាចរណ៍ រវាង​រថយន្ត​បែន​ដឹក​ដី​បុក​កិន កាល​វេលា​ម៉ោង ៧​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​១៤ ខែ មករា ឆ្នាំ ២០២៣​នៅតាម​ផ្លូវ​ថៃ​ហ្គ័​រ ចំណុច​ផ្លូវ​បេតុង​ក្នុង​បុរី​ហាយ ធិ​ច ឌឹ​ព្រឹ​មៀម ស្ថិតនៅ​ភូមិ​ចំពុះក្អែក សង្កាត់ ព្រែក​ថ្មី ខណ្ឌ​ច្បារអំពៅ ។​ជនរងគ្រោះ​មានឈ្មោះ គង់ គ​ន្ធា ភេទ​ស្រី អាយុ ៤០​ឆ្នាំ មុខរបរ នគរបាល តួនាទី​អ​ក្ស័​រ​សម្ងាត់ អធិការរង​ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ ។ នេះ​បើតាម​លោក ម៉ៅ សឿត អធិការ​ខណ្ឌ​ច្បារអំពៅ ។​a die po 

ស្ត្រី​ជា​ម្ដាយ​ប្រាប់​កាសែត​ថា មុន​កើតហេតុ​កូនស្រី​គាត់​បាន​ជិះ​ម៉ូតូ​ម៉ាក​ZOOMER.X ពណ៌​សលាយ​ទឹកក្រូច​ពាក់​ផ្លាកលេខ​ភ្នំពេញ​១GL-៩៤៧៥ ចេញពីផ្ទះ​គោលបំណង​ទៅ​អធិការដ្ឋាន​ខណ្ឌ​ច្បារអំពៅ ដើម្បី​ដើម្បី​បំពេញភារកិច្ច​ស្រាប់តែ​មិនបាន​១០​នាទី​ផង លឺសូរ​មាន​ប្រជាពលរដ្ឋ​រត់​មក​ហៅ​គាត់​ថា កូនស្រី​ជិះ​ម៉ូតូ​រថយន្ត​ប៉ែន​ពណ៌​ស​ពាក់​ផ្លាកលេខ​ភ្នំពេញ​៣E-១០៣២ កិន​កូនស្រី​គាត់​បែកក្បាល​ស្លាប់ នៅ​កន្លែងកើតហេតុ ភ្លាមៗ​រូបគាត់​ជា​ម្ដាយ​មិនអាច​ទទួលយកបាន​ដោយ​មួយ​ប៉ព្រិចភ្នែក បាត់បង់​ជីវិត​កូន​គាត់ ។

ម្ដាយ​ជនរងគ្រោះបានអំពាវនាវ​អោយ​សមត្ថកិច្ច​ស៊ើបអង្កេត តាម​ចាប់​បុរស​អ្នកបើកប​រថយន្ត​បង្កហេតុ យកមក​ចាត់ការ​តាមផ្លូវ​ច្បាប់​ផង ។​មន្ត្រី ចុះ​ពិនិត្យ​កន្លែងកើតហេតុ​ឲ្យ​ដឹងថា​លោកស្រី គង់ គ​ន្ឋា អធិការរង​ខណ្ឌ ទទួលរង​គ្រោះ​ចរាចរណ៍ ដោយ​រថយន្ត​ប៉ែន​ដឹក​ដី បើក​បុក​ពីក្រោយ​ទាំង​កំរោល បណ្តាល​ឲ្យ​ស្លាប់បាត់​បង់ជីវិត ។​លោក ម៉ៅ សឿត អធិការ​ខណ្ឌ​ច្បារអំពៅ​ឲ្យ​ដឹងថា សព​លោកស្រី អធិការរង​ខណ្ឌ​ច្បារអំពៅ ត្រូវបាន​យកទៅ​តម្កល់​នៅ​គេហដ្ឋាន ជិត​កន្លែងកើតហេតុ ផ្ទះ​លេខ​២៥ ផ្លូវ​គ្រី​ស្តា​ល់ ស្ថិតនៅ​ភូមិ​ចំពុះក្អែក សង្កាត់ ព្រែក​ថ្មី ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ ៕a die po a die po1 

​