» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3254 នាក់

ម្សិលមិញ 24358 នាក់

សរុប 21099021 នាក់

ករណី​យ៍​ទឹកភ្លៀង​ជន់​នៅ​ជ្រោះ​ឱ​ម៉ា​ល់​នៅ​បាត់​សព​យុវតី​ម្នាក់ទៀត​

​កំពត​៖​សមត្ថកិច្ច​បាន​ជួយសង្គ្រោះ​អ្នកទេសចរ​ចំនួន​ជាង​៤០​នាក់​ចេញពី​ទឹកជំនន់​នៅ​ជ្រោះ​ឱ​ម៉ា​ល់​មកដល់​កន្លែង​មាន​សុវត្ថិភាព ។​ចំណែក​មនុស្ស​៤​នាក់​ដែល​បាត់​ខ្លួន បាន​រកឃើញ​៣​នាក់ ក្នុងនោះ​២​នាក់​បញ្ជូនទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ ចំណែក​នារី​ម្នា​ក់បាន​ស្លាប់ និង​នៅ​ម្នាក់ទៀត​កំពុង​តាមរក​។​a die water2 

​លោក អ៉ឹ​ម ច័ន្ទ​សោធន អភិបាល នៃ​គណៈ​អភិបាលស្រុក​ទឹកឈូ​និង​លោកស្នងការ​នគរបាល​ខេត្តកំពត បាន​ដឹកនាំ​កម្លាំង​ចុះ​ពិនិត្យ​ទីតាំង រុករក​ជនរងគ្រោះ និង​ជួយសង្គ្រោះ​អ្នកទេសចរ​ណ៏​មួយចំនួន ដែល​បាន​ទៅ​បោះតង់​នៅលើ​ជ្រោះ​ឱ​ម៉ា​ល់ហើយ​ជាប់​មិនអាច​ឆ្លង​មក​កន្លែង​សុវត្ថិភាព​បាន​ដោយសារ​ជំនន់​ទឹកភ្លៀង​។​ករណី​យ៍​នេះ​បាន​កើតឡើង​កាលពី​ថ្ងៃទី​២៩ ខែកក្កដា​ឆ្នាំ​២០២៣​វេលា​ម៉ោង​១៤​និង​០០​នាទី ដោយមាន​ភ្ញៀវ​ទេសចរណ៍​ជនជាតិខ្មែរ​ចំនួន​៤៣​នាក់ ស្រី​ចំនួន​១២​នាក់ អញ្ជើញ​មកពី​ភ្នំពេញ និង​ខេត្តតាកែវ មក​បោះតង់​សម្រាក​នៅ​អម​សងខាង​ជ្រោះ​ឱ​ម៉ា​ល់​។ លុះដល់​ម៉ោង​ប្រមាណ ៤ និង ៣០ នាទី​ទៀបភ្លឺ ក៏មាន​ភ្លៀង​មួយ​មេ​យ៉ាង​ធំ​បណ្ដាលអោយ​ទឹក​ជ្រុះ​ខាងលើ​ធ្លាក់​មក​ខ្លាំង បោកបក់​មកលើ​តង់ និង​មនុស្ស​ធ្លាក់​ក្នុង​ទឹកជ្រោះ បណ្តាល​ឲ្យ​ស្លាប់​ចំនួន​០១​នាក់​ឈ្មោះ​កែន ស្រីរ​ត្ន័ ភេទ​ស្រី អាយុ​១៩​ឆ្នាំ នៅ​ភូមិ​ស្វាយ​ខម ឃុំ​ដូង ស្រុក​បាទី ខេត្តតាកែវ​។​

​សម​ត្ត​កិច្ច​ឲ្យ​ដឹងថា​នៅ​បាត់​ខ្លួន​ចំនួន ០១​នាក់ ឈ្មោះ​ផន ស្រី​ខួច ភេទ​ស្រី អាយុ​១៩​ឆ្នាំ​នៅ ភូមិ​ស្វាយ​ខម ឃុំ​ដូង ស្រុក​បាទី ខេត្ត​ត​កែវ​។ របួស​ចំនួន​០២​នាក់​៖ ១.​ឈ្មោះ​សុង ទី​ម​ធន ភេទ​ប្រុស អាយុ​២៣​ឆ្នាំ នៅ​ភូមិ​ស្វាយ​ខម ឃុំ​ដូង ស្រុក​បាទី ខេត្ត​ត​កែវ​។ ២. ឈ្មោះ​សីហា ភេទ​ប្រុស អាយុ​២២​ឆ្នាំ ភេទ​ប្រុស អាយុ​២២​ឆ្នាំ​នៅ​ភូមិ​ស្វាយ​ខម ឃុំ​ដូង ស្រុក​បាទី ខេត្តតាកែវ​។​ចំពោះ​សព​នារី​ម្នាក់ សមត្ថកិច្ច​បានប្រគល់​ជូន​ឪពុកម្តាយ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕a die water3 a die water4 a die water5 

​