» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5184 នាក់

ម្សិលមិញ 24358 នាក់

សរុប 21100951 នាក់

ពលរដ្ឋ​ខ្មែរ​ពីរ​នាក់​ដែល​បាត់​ខ្លួន​នៅ​ព្រុំដែន​ថៃ​ដោយសារ​ទឹកជំនន់​អូស​រកឃើញ​ម្នាក់​ហើយ​!

 

​ភ្នំពេញ ៖​នៅ​ថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ​២០១៩ នេះ ប្រជាពលរដ្ឋ​ចំនួន​០១​នាក់ ក្នុងចំណោម​០២​ដែល​បាន​បាត់​ខ្លួន កាលពី​ថ្ងៃទី​១៥-១៦​ខែកញ្ញា ឆ្នាំ​២០១៩ កន្លងទៅ​ថ្មីៗ​នេះ​ត្រូវបាន អាជ្ញាធរ និង​កងកម្លាំង​ឈរជើង​នៅ​តំបន់​ព្រំដែន នៃ​ស្រុក​សំឡូត​បាន​ស្វែ​ក​រកឃើញ​០១​នាក់ បញ្ជូនមក​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តបាត់ដំបង​ហើយដោយ​សារ​បួស​ពេញ​ខ្លួន ។ ជនរងគ្រោះ​០១​នាក់​ដែល​បាន​រកឃើញ​មានឈ្មោះ ឆាង កុយ ភេទ ប្រុស អាយុ​២៥ ឆ្នាំ ។​a chhum lost3 

ដោយឡែក​ម្នាក់ទៀត​ដែល​នៅ​បាត់​ខ្លួន ត្រូវជា​ប្អូនថ្លៃ​ជនរងគ្រោះ ឆាង កុយ មាន​មានឈ្មោះ ផាន់ រី ភេទ​ប្រុស អាយុ​២០​ឆ្នាំ ដែល​កម្លាំងចម្រុះ​កំពុងតែបន្ត​ការរុករក​ទៀត​នៅឡើយ ។

​នៅ​រសៀល​ថ្ងៃទី​១៩ ខែកញ្ញា ឆ្នាំ​២០១៩​នេះ សាខា​កាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង​ដឹកនាំ​ដោយ ឯកឧត្តម​បណ្ឌិត ប៊ុត គឹមស៊ាន ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តបាត់ដំបង និង​សហការី បាន​ចុះសួរសុខទុក្ខ និង​នាំយក​អំណោយ​មនុស្សធម៌​ផ្តល់ជូន​លោក ទ្រី​ន សល់ អាយុ​២៦ ឆ្នាំ ជា​ជនរងគ្រោះ​ដោយសារ​ដី​បាក់​សង្កត់​ក្នុងពេលដែល​កំពុងមាន​ភ្លៀង​ធ្លាក់​ខ្លាំង​លើ​ភ្នំ រស់នៅ​ភូមិ​អូរ​ត្រែង ឃុំ​តា​តោក ស្រុក​សំឡូត ខេត្តបាត់ដំបង​ពេលនេះ​កំពុង​សម្រាក​ព្យាបាល​នៅ​ក​មន្ទីរពេទ្យបង្អែក​ខេត្តបាត់ដំបង ដែលជា​ជនរងគ្រោះ​ទី​១ ត្រូវបាន​នាំមក​ជួយសង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តបាត់ដំបង​ដែរ​។​

​អភិបាលស្រុក​សំឡូត លោក សើ សា​ម៉េ​ត បាន​ឲ្យ​ដឹងថា ក្រុម​ប្រជាពលរដ្ឋ​ទាំងអស់ មាន​គ្នា​៧​នាក់ បាន​ឡើង​ទៅលើ​ភ្នំ​មួយកន្លែង​ស្ថិតក្នុង​ទឹកដី​ថៃ និង​មាន​ចម្ងាយ​ប្រហែល​២៥០០​ម៉ែត្រ ពី​ខ្សែបន្ទាត់​ព្រំដែន​កម្ពុជា ភ្លាមៗ​នោះ​ក៏មាន​ភ្លៀង​ធ្លាក់​ខ្លាំង​បណ្តាល​ឲ្យ​មានទឹក​ហូរ​ច្រោះ​ដី នាំមក​ទាំង​ដើមឈើ និង​ផ្ទាំង​ថ្ម​ធំៗ​រមៀល​ចុះមក​ក្រោម ទើប​ធ្វើ​ឲ្យ​ពួកគាត់​សម្រេចចិត្ត​រត់គេច​ចេញ តែ​ក្នុងនោះ​មាន​មនុស្ស​២​នាក់​ក្នុងចំណោម​៧​នាក់​បាន​រត់​ឡើងទៅ​ប៉ែក​ខាងលើ និង​៥​នាក់​ទៀត​បាន​រត់​ចុះមក​ក្រោម ក្នុង​ចំនួន​៥​នាក់ ដែល​រត់​ចុះមក​ក្រោម មាន​បួស​១​នាក់​ពេញ​ខ្លួន​និង​ក្បាល គឺ​ឈ្មោះ ទ្រិ​ន សល់ នេះ​តែម្តង បន្ទាប់មក​អាជ្ញា​មូលដ្ឋាន​បាន​បញ្ជូនមក​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តបាត់ដំបង ។ ដោយឡែក​ជនរងគ្រោះ​២​នាក់​ទៀត​ដែល​បាន​រត់គេច​ទៅ​ប៉ែក​ខាងលើ​នោះបាន​បាត់​ខ្លួន ទើបតែ​រកឃើញ​បាន​ម្នាក់​តែប៉ុណ្ណោះ ។​

​សូម​បញ្ជាក់ដែរថា​កាលពី​ថ្ងៃទី​១៨ ខែកញ្ញា ឆ្នាំ​២០១៩​អ្នកភូមិ​បាន​ប្រទះឃើញ​ស្បែកជើង​១​គូ​និង​មួក​១ រួម​និង​ពោះវៀន​នៅ​កន្លែងកើតហេតុ​ស្ថិតនៅ​ចំណុច​ពាម​តា ភូមិ​អូរ​ត្រែង ឃុំ​តា​តោក ស្រុក​សំឡូត ខេត្តបាត់ដំបង ជាប់​ទល់ដែន​កម្ពុជា​-​ថៃ ។​​ប្រពន្ធ​ជនរងគ្រោះ​ម្នាក់​ក្នុងចំណោម​២​នាក់​ដែល​បាត់​ខ្លួន​អះអាង​ប្រាប់​នគរបាល​ប៉ុ​ស្ថិ៍​រដ្ឋបាល​ឃុំ​តា​តោ​កថា​ស្បែកជើង​និង​មួក​នោះ​ពិតជា​របស់​ប្តី​គាត់​ប្រាកដ ។ ដោយឡែក​ពោះវៀន​ដែល​គេ​ប្រទះឃើញ​ជាមួយ​ស្បែកជើង​និង​មួក មិនទាន់មាន​ការអះអាង​ថា​ជា​ពោះវៀន​របស់​ជនរងគ្រោះ​រឺ​ពោះវៀន​សត្វ​នោះទេ ។a chhum lost a chhum lost1 a chhum lost2 a chhum1 

​