» សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់សាលាពលទាហានដែលមានភារកិច្ចហ្វឹកហ្វឺនត្រូវបង្កើតបរិយាកាសអំណោយផលដល់ការហ្វឹកហាត់របស់យោធិនកាតព្វកិច្ចយោធា » មង្គលការមួយដែល​គ្មាន​កូន​កំលោះ​ ដោយ​សារ​ខាងប្រុស​ខឹងខាងស្រីថាថ្ងៃការហើយមានស្រីទៀត!? » ប្រជាពលរដ្ឋសម្រុកទៅ បន្តសុពលភាពបណ្ណបើកបរ របស់ក្រសួងសាធារណការ តែមិនមានបញ្ហារអ៊ូ » លោកវង្សី វិស្សុតរដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី ជំរុញឱ្យបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ » លោក រតនៈ វិសិដ្ឋ តារាចម្រៀងនិងជាអ្នកសម្តែងស្លាប់តែម្នាក់ក្នុងនបន្ទប់ជួលនៅអាមេរិកដោយគ្មានអ្នកណាដឹង! » សិស្សស្រីអាយុ១៦ឆ្នាំម្នាក់បានស្លាប់ដោយសារជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដួលបោកក្បាល » មេបង្ក្រាបបង្ហើបពីការធ្វើកិច្ចសហការជាមួយ FBI និង Interpolដើម្បីបង្ក្រាបscam! » ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយហ្វ្ាសស៊ីង តវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!?

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1581 នាក់

ម្សិលមិញ 12477 នាក់

សរុប 21121257 នាក់

គណបក្សប្រជាជនកម្ពុជា បង្ហាញលទ្ធផល នៃដំណើរទស្សនកិច្ចរៀនសិល្យ៍ នៅប្រទេសចិន

 

ភ្នំពេញ៖ យោងតាមស្មារតីនៃការអនុវត្តកុងសង់ស៊ីស រវាងថ្នាក់ដឹកនាំកំពូលនៃគណបក្សប្រជាជនកម្ពុជា និង បក្សកុម្មុយនីស្តចិន និងមានការសម្របសម្រួល ពីក្រសួងទំនាក់ទំនងអន្តរជាតិ មជ្ឈិមបក្សកុម្មុយនីស្តចិន គណៈប្រតិភូគណបក្សប្រជាជនកម្ពុជា ចំនួន៥០រូប ដឹកនាំដោយលោក សួស យ៉ារ៉ា សមាជិកគណៈកម្មាធិការកណ្តាល និងជាអនុប្រធានទី១ គណៈទាក់ទងការបរទេស គណៈកម្មាធិការកណ្តាល និងទេសរដ្ឋមន្ត្រី សក់ សេដ្ឋា សមាជិកគណៈកម្មាធិការកណ្តាល និងជាអនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការជាតិ សម្រាប់ការអភិវឌ្ឍតាមបែប ប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) បានទៅបំពេញទស្សនកិច្ចសិក្សាស្រាវជ្រាវ នៅសាធារណរដ្ឋ ប្រជាមានិតចិន រយៈពេល១០ថ្ងៃ ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ ដែលមានសមាសភាព ជាសមាជិកគណៈកម្មាធិការកណ្តាល មន្ត្រីគណបក្សដែលជាថ្នាក់ដឹកនាំក្រសួង ប្រធានគណបក្សខេត្ត អ្នកស្រាវជ្រាវ និងមន្ត្រីគណបក្សសំខាន់ៗ។a cpp china2 

គោលបំណងសំខាន់ៗ នៃទស្សនកិច្ចសិក្សាស្រាវជ្រាវគឺ៖ ១) សិក្សាកម្មវិធីសិក្សាសាលាបក្សនិងការកសាង សមត្ថភាពកម្មាភិបាលបក្ស ២) ការកសាងបក្ស និង ៣) អភិបាលកិច្ចរដ្ឋបាលថ្នាក់ក្រោមជាតិ នៅទីក្រុងប៉េកាំង ខេត្តហ៊ូណាន និងខេត្តហ៊ូជាន។

គណៈប្រតិភូ ទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅ និងយកចិត្តទុកដាក់ពីមិត្តចិន ក្នុងការរៀបចំកិច្ចពិភាក្សាការងារ និងទស្សនកិច្ចសិក្សាជាក់ស្តែង ដើម្បីស្វែងយល់ពីការអនុវត្តនូវទស្សនវិស័យអភិវឌ្ឍន៍ និងការធ្វើទំនើបកម្មសង្គមនិយមបែបចិន និងសិក្សាលទ្ធភាពនៃកិច្ចសហប្រតិបត្តិការ ក្នុងការជំរុញការអនុវត្តផែនការ សកម្មភាពនៃការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន គ្រប់រដូវកាល ក្នុងយុគសម័យថ្មី ដែលត្រូវបានប្រកាស ដោយសេចក្តីថ្លែងការណ៍រួមរវាង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងឯកឧត្តមប្រធានាធិបតី ស៊ី ជិនភីង និងត្រូវបានបញ្ជាក់សារជាថ្មី ដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។

នៅទីក្រុងប៉េកាំង គណៈប្រតិភូផ្តោតការសិក្សាលើកម្មវិធីសិក្សានិងវិធីសាស្ត្រកសាងសមត្ថភាពមន្ត្រីបក្ស នៅសាលាបក្សមជ្ឈឹម និងសាលាបក្សទីក្រុងប៉េកាំង។ នៅខេត្តហ៊ូណាន គណៈប្រតិភូស្វែងយល់អំពីសាលាបក្ស ថ្នាក់ស្រុក និងក្របខណ្ឌកិច្ចសហប្រតិបត្តិការនៃច្រករបៀងមច្ឆានិងអង្គរ និងនៅខេត្តហ្វីជាន ស្វែងយល់អំពី ក្របខណ្ឌកិច្ចសហប្រតិបត្តិការ នៃច្រករបៀងឧស្សាហកម្មនិងបច្ចេកវិទ្យា និងលក្ខណៈពិសេសទៅតាមភូមិសាស្ត្រ នៃទីក្រុងឈានចូវ ទីក្រុងស៊ាមិន ទីក្រុងហ៊ូចូវ តំបន់អភិវឌ្ឍន៍ចង់បាន៕a cpp china