» សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់សាលាពលទាហានដែលមានភារកិច្ចហ្វឹកហ្វឺនត្រូវបង្កើតបរិយាកាសអំណោយផលដល់ការហ្វឹកហាត់របស់យោធិនកាតព្វកិច្ចយោធា » មង្គលការមួយដែល​គ្មាន​កូន​កំលោះ​ ដោយ​សារ​ខាងប្រុស​ខឹងខាងស្រីថាថ្ងៃការហើយមានស្រីទៀត!? » ប្រជាពលរដ្ឋសម្រុកទៅ បន្តសុពលភាពបណ្ណបើកបរ របស់ក្រសួងសាធារណការ តែមិនមានបញ្ហារអ៊ូ » លោកវង្សី វិស្សុតរដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី ជំរុញឱ្យបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ » លោក រតនៈ វិសិដ្ឋ តារាចម្រៀងនិងជាអ្នកសម្តែងស្លាប់តែម្នាក់ក្នុងនបន្ទប់ជួលនៅអាមេរិកដោយគ្មានអ្នកណាដឹង! » សិស្សស្រីអាយុ១៦ឆ្នាំម្នាក់បានស្លាប់ដោយសារជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដួលបោកក្បាល » មេបង្ក្រាបបង្ហើបពីការធ្វើកិច្ចសហការជាមួយ FBI និង Interpolដើម្បីបង្ក្រាបscam! » ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយហ្វ្ាសស៊ីង តវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!?

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1207 នាក់

ម្សិលមិញ 12477 នាក់

សរុប 21120883 នាក់

លោក អ៊ុច បូរ​រិ​ទ្ធ ឡើងជា អនុប្រធាន​ទី​១ លោក ធន់ វ​ឌ្ឍ​នា ជា​អនុប្រធាន​ទី​២​នៃ​ព្រឹទ្ធសភា


​ភ្នំពេញ​៖
​នា​រសៀល ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០២៤​នេះ លោក អ៊ុច បូរ​រិ​ទ្ធ អតីត​អនុប្រធាន​ទី​២ ត្រូវបាន​ព្រឹទ្ធសភា​បោះឆ្នោត​គាំទ្រ​ឱ្យ​ឡើង​តួនាទី​ជា​អនុប្រធាន​ទី​១ នៃ​ព្រឹទ្ធសភា ជំនួស លោក ប្រាក់ សុខុន ដែល​ទៅកាន់​តំណែង​ជា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​។​a sinate elect2 

​ក្នុងពេលដែល​លោក ធន់ វ​ឌ្ឍ​នា អតីត​ប្រធាន​គណៈកម្មការ​សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និង​សវនកម្ម នៃ​ព្រឹទ្ធសភា​ត្រូវបាន​បោះឆ្នោត​ជាប់ ជា​អនុប្រធាន​ទី​២ នៃ​ព្រឹទ្ធសភា​ផងដែរ​ក្នុង​សម្លេងគាំទ្រ​៥៨​សំឡេង​ដូចគ្នា​។​​សូមបញ្ជាក់ថា​សម័យប្រជុំ​ព្រិ​ទ្ធ​សភា​លើក​នេះ​នេះ​មាន​របៀបវារៈ​ចំនួន​៣ រួមមាន​៖
១៖ ប្រកាស​ទទួលស្គាល់​សមា​ជិ​ក​ព្រឹទ្ធសភា​ថ្មី​(​ជំនួស​លោក​ប្រាក់​សុខុន​)​។​២៖ បោះឆ្នោត​ជ្រើសរើស​អនុប្រធាន​ទី​១ និង​អនុប្រធាន​ទី​២ ព្រឹទ្ធសភា​នីតិកាល​ទី​៥​។​៣៖ បោះឆ្នោត​ជ្រើសរើស​បំពេញ​សមាជិក​គណៈកម្មការ​ទី​២ ព្រឹទ្ធសភា​នីតិកាល​ទី​៥​។​

​ការកែសម្រួល​សមាសភាព​ក្បាលម៉ាស៊ីន​ព្រឹទ្ធសភា ធ្វើឡើង​បន្ទាប់ពី​មាន​សំណើ​របស់​គណបក្ស​ប្រជាជន​កម្ពុជា បន្ទាប់ពី លោក ប្រាក់ សុខុន ទៅកាន់​តំណែង​ជា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការបរទេស ជំនួស លោក សុខ ចិន្តា​សោភា​។​​ក្នុងសម័យ​ប្រជុំ​លើក​ទី​២ ព្រឹទ្ធសភា នីតិកាល​ទី​៥ នា​រសៀល​ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០២៤​នេះ លោក ង៉ែត ច​ដ្តា​វី ក៏ត្រូវ​បានប្រកាស​ទទួល​ស្គាល់​ជា​សមាជិក​ព្រឹទ្ធសភា​ថ្មី នៅ​មណ្ឌល​ភូមិភាគ​ទី​១ ផងដែរ​។ សមាជិក​ថ្មី​រូបនេះ នឹង​ត្រូវធ្វើ​សច្ចាប្រណិធាន​មុន​ចូលកាន់​តំណែង​។ ចំណែក លោក យស ផានី​ត្តា សមាជិក​ព្រឹទ្ធសភា ត្រូវបាន​សម័យប្រជុំ​លើក​ទី​២ ព្រឹទ្ធសភា​នីតិកាល​ទី​៥ បោះឆ្នោត​ជ្រើសរើស​ជា​សមាជិក​គណៈកម្មការ​សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និង​សវនកម្ម នៃ​ព្រឹទ្ធសភា ដោយ​ទទួលបាន​សំឡេងគាំទ្រ​ចំនួន ៥៨​សំឡេង នៃ​ចំនួន​សមាជិក​ព្រឹទ្ធសភា​ទាំងមូល​៕a senat elect a sinate elect1 a sinate elect3 a sinate elect4 

​