
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 4972 នាក់
ម្សិលមិញ 24358 នាក់
សរុប 21100739 នាក់
ប្រទេសទីមរ័៖កាលពីថ្ងៃទី២៦តុលាគាត់បានដើរចូលទៅកាន់ជំនួបប្រជុំកំពូលអាស៊ាន ក្នុងនាមជានាយករដ្ឋមន្ត្រីដ៏មានមោទកភាព។ តើគាត់ជានរណា?គាត់មានឈ្មោះថា ខេ រ៉ាឡា ក្សាណាណា ហ្គូសម៉ាវ (Kay Rala Xanana Gusmão) ដែលពេញមួយជីវិតរបស់គាត់ប្រយុទ្ធតស៊ូដើម្បីឯករាជ្យជូនប្រទេសរបស់គាត់គឺទីមរ័។
គាត់ត្រូវបានកងទ័ពឥណ្ឌូណេស៊ីចាប់ខ្លួននិងត្រូវបានកាត់ទោសឱ្យជាប់គុកអស់មួយជីវិត ប៉ុន្តែគាត់មិនដែលបោះបង់ប្រជាជនរបស់គាត់ទេ។ (ឥណ្ឌូណេស៊ីឈ្លានពានទីម័រឡេស្តេនិងដាក់ទីម័រឡេស្តេជាខេត្តមួយរបស់ឥណ្ឌូណេស៊ីនៅឆ្នាំ១៩៧៥)។ ទីម័រឡេស្តេគឺជាប្រទេសដែលមានវ័យក្មេងជាងគេនៅអាស៊ី ហើយជាប្រទេសនៅអាស៊ីដែលនិយាយភាសារព័រទុយកាល់(Portuguese)។ប្រទេស Portugal មកចូលមកគ្រប់គ្រងទីមរ័អស់រយៈពេល២៧៣ឆ្នាំ(1702 – 1975)បន្ទាប់មកធ្លាក់ក្រោមការគ្រប់គ្រងរបស់ឥណ្ឌូនេស៊ីរយៈពេល២៤ឆ្នាំ(1975 – 1999)។
។ លោកក្សាណាណា ហ្គូសម៉ាវ(Xanana Gusmão) អាយុ៧៩ឆ្នាំ ធ្លាប់កាន់តំណែងជាប្រធានាធិបតីនៃសាធារណៈរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ(ទីម័រខាងកើត)ពីឆ្នាំ២០០២ដល់ឆ្នាំ២០០៧ និងជានាយករដ្ឋមន្ត្រីពីឆ្នាំ២០០៧ដល់ឆ្នាំ២០១៥ ហើយជានាយករដ្ឋមន្ត្រីម្តងទៀតពីឆ្នាំ២០២៣រហូតដល់បច្ចុប្បន្ន។
Xanana Gusmão (ធ្លាប់ជាប្រធានក្រុមប្រឹក្សាជាតិរំដោះទីម័រខាងកើត) ពីមេដឹកនាំចលនាទ័ពព្រៃ ប្រយុទ្ធទាមទាឯករាជ្យរបស់ប្រទេសទីម័រខាងកើតពីប្រទេសឥណ្ឌូណេស៊ី ដែលបានឈ្លានពានទីម័រខាងកើតនិងដាក់ទីម័រខាងកើតជាខេត្តមួយរបស់ឥណ្ឌូណេសុីនៅឆ្នាំ១៩៧៥។ នៅឆ្នាំ១៩៩២ គាត់ត្រូវបានកងទ័ពឥណ្ឌូណេស៊ីចាប់បាន ហើកាត់ទោសឱ្យជាប់គុកមួយជីវិតពីបទបះបោលប្រឆាំងនឹងរដ្ឋាភិបាលឥណ្ឌូណេស៊ី។ នៅឆ្នាំ១៩៩៩ ដោយមានការសម្របសម្រួលពីអង្គការសហប្រជាជាតិ គាត់ត្រូវបានដោះលែងពីពន្ធនាគារ ប៉ុន្តែត្រូវបានដាក់ឱ្យជាប់ឃុំឃាំងក្នុងផ្ទះ(house arrest)។តែគាត់មិននៅស្ងៀមទេគាត់សរសេរសារនានា គាត់ជជែកអំពីសន្តិភាព ហើយគាត់ជឿរថាសេរីភាពនឹងកើតមានចំពោះប្រទេសរបស់គាត់នៅថ្ងៃណាមួយ។
នៅឆ្នាំដដែលនោះ(ដោយមានការជួយពីក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ) ទីម័រឡេស្តេ បានបោះឆ្នោត ប្រជាមតិ ជ្រើសរើសឯករាជ្យ ហើយសង្គ្រាមបានចប់(ឥណ្ឌូណេស៊ីបានដកទ័ពត្រឡប់ទៅវិញ)។នៅពេលឥណ្ឌូនេស៊ីមានវិបត្តិនយោបាយផ្ទៃក្នុង ដោយបាតុកម្មទម្លាក់លោកស៊ូហាតូឆ្នាំ១៩៩៨។ ឆ្លៀតឱកាសនោះអូស្ត្រាលីបានគាំទ្រទីម័រឱ្យធ្វើប្រជាមតិបំបែកចេញពីឥណ្ឌូនេស៊ីឆ្នាំ១៩៩៩ មានអាម៉េរិក និងUN គាំទ្រ ទីម័របានប្រកាសឯករាជ្យនៅឆ្នាំ២០០២។ នៅឆ្នាំ២០២៥ ទីម័រ មានប្រជាជន១.៤លាននាក់។
នៅទីក្រុងកូឡាឡាំពួរលោកខេ រ៉ាឡា ក្សាណាណា ហ្គូសម៉ាវ (Kay Rala Xanana Gusmão) គាត់ឈដោយមោទនៈភាពក្នុងចំណោមមេដឹកនាំពិភពលោក ក្នុងនាមជាប្រទេសទីម័រឡេស្តេ ត្រូវបានទទួលស្គាល់ជាផ្លូវការជារដ្ឋសមាជិកនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍(អាស៊ាន)។ គាត់ញញឹម! គាត់ស្រក់ទឹកភ្នែក! ហើយដើរស្វាគមន៍ដោយជល់កណ្តាប់ដៃជាមួយគេគ្រប់គ្នា មិនមែនជាការសម្តែងទេ។ គឺជាអ្វីដែលមនុស្សម្នាក់ចងចាំនូវរឿងរ៉ាវគ្រប់យ៉ាងដែលគាត់បានឆ្លងកាត់ ហើយដែលគាត់បានមកដល់ទីតាំងនេះ។ ដោយសារតែគាត់បានជួបនិងបានឆ្លងកាត់បទពិសោធន៍ដ៏អាក្រក់បំផុត។
គាត់ដើរដល់ទីតាំងនេះ មិនមែនដើម្បីអំណាចទេ គឺដើម្បីប្រទេសដ៏តូចមួយរបស់គាត់ ដែលបដិសេធមិនឱ្យគេបំភ្លេច(ឱ្យគេចងចាំនិងទទួលស្គាល់ប្រទេសដ៏តូចនេះ)។ប្រជាធិបតេយ្យទីម័រឡេស្តេជាសមាជិកទី១១នៃអាស៊ាន បន្ទាប់ពីរងចាំជាង២០ឆ្នាំ។ ទោះជាយ៉ាងណាគេមិនអាចផាត់ចោលតួនាទីសម្តេចតេជោហ៊ុនសែនអតីតនាយករដ្ឋមន្ត្រីកម្ពុជាដែលបានជួយជ្រោមជ្រែងប្រទេសទីមរ័ឲ្យបានចូលជាសមាជិកអាស៊ាន។
នៅថ្ងៃទី១៨ខែមិថុនាឆ្នាំ១៩៩៩នោះដែរ គាត់បានតំណាងឱ្យក្រុមប្រដាប់អាវុធទីម័រខាងកើត (ជាប្រធានក្រុមប្រឹក្សាជាតិរំដោះទីម័រខាងកើត) ចរចាលើបទឈប់បាញ់ជាមួយរដ្ឋាភិបាលឥណ្ឌូឡេស៊ី ដោយមានការសម្របសម្រួលដោយUN។ នៅថ្ងៃទី៣០ខែសីហាឆ្នាំ១៩៩៩ ដោយរៀបចំដោយUN ប្រជាជនទីម័រខាងកើត បានបោះឆ្នោតលើប្រជាមតិ ដែលជ្រើសរើសបង្កើតរដ្ឋឯករាជ្យមួយ មិនចង់ស្ថិតនៅក្រោមរដ្ឋបាលឥណ្ឌូណេស៊ីទៀតទេ ។ឥណ្ឌូណេស៊ីក៏ចាប់ផ្តើមដកកងទ័ពចេញពីទីម័រខាងកើត។
នៅថ្ងៃទី២៥ខែតុលាឆ្នាំ១៩៩៩ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិបានបង្កើតរដ្ឋាភិបាលអន្តរកាលមួយឲ្យទីម័រខាងកើតដែលមានឈ្មោះកាត់UNTAET (United Nations Transitional Administration of East Timor)។ លោកXanana Gusmãoក្នុងនាមជាប្រធានក្រុមប្រឹក្សាជាតិរំដោះទីម័រខាងកើត បានកាន់តួនាទីជាន់ខ្ពស់នៅរដ្ឋាភិបាលអន្តរកាលUNTAETនោះ។
នៅខែមេសាឆ្នាំ២០០២ ទីម័រខាងកើតបានរៀបចំបោះឆ្នោតជ្រើសរើសប្រធានាធិបតី ហើយលោកXanana Gusmãoត្រូវបានជ្រើសរើសជាប្រធានាធិបតីនៃប្រទេសទីម័រខាងកើត ដោយសម្លេងភាគច្រើន។ នៅថ្ងៃទី២៧ខែកញ្ញាឆ្នាំ២០០២ មហាសន្និបាតនៃអង្គការសហប្រជាជាតិបានប្រកាសបញ្ចូលជាផ្លូវការ សាធារណៈរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេជាសមាជិកទី១៩១របស់អង្គការសហប្រជាជាតិ ។
ទីម័រខាងកើតបានចំណាយពេលជាសមាជិកសង្កេតការណ៍(សមាជិកក្រៅផ្លូវការ)របស់អាស៊ានរយះពេល២០ឆ្នាំតាំងពីឆ្នាំ២០០៥មក រហូតដល់ថ្ងៃទី២៦ខែតុលាឆ្នាំ២០២៥ សាធារណៈរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ(ទីម័រខាងកើត)ត្រូវជំនួបប្រជុំកំពូលអាស៊ាន ទទួលស្គាល់ជាផ្លូវការ ជារដ្ឋសមាជិកទី១១របស់អាស៊ាន នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ។
ទោះបីយ៉ាងណាដោយសារពួកគេចេញមកពីក្រុមកុលសម្ព័ន្ធ បញ្ហាកង្វះធនធានមនុស្ស និងសមត្ថភាពរដ្ឋាភិបាលមានកម្រិតក៏ជាបញ្ហាផងដែរ។ជាសមាជិក ASEAN តម្រូវឲ្យចូលរួមក្នុងកិច្ចប្រជុំជាង ១.០០០ កិច្ចប្រជុំរៀងរាល់ឆ្នាំ លើវិស័យនយោបាយ សន្តិសុខ សេដ្ឋកិច្ច និងវប្បធម៌សង្គម ដែលទីម័រមិនអាចចូលរួមបាន។ ក្រសួងការបរទេសបង្កើតដំបូងមានមន្ត្រីមិនដល់៥០នាក់ទេ រួចមួយចំនួននិយាយភាសាស្តាប់គ្នាអត់បាន។ទីម័រមាន សេដ្ឋកិច្ចទាបបំផុតមួយនៅអាស៊ីអាគ្នេយ៍ ដោយពឹងផ្អែកយ៉ាងខ្លាំងលើប្រេង។ ខ្វះខាតទាំងហេដ្ឋារចនាសម្ព័ន្ធ។ សមាជិកអាស៊ាន បារម្ភអំពីបន្ទុកហិរញ្ញវត្ថុ ដែលចូលជាសមាជិកអាស៊ាន ត្រូវចំណាយច្រើន។