» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5048 នាក់

ម្សិលមិញ 24358 នាក់

សរុប 21100815 នាក់

បន្ទាប់ពីស៊ុយអែតប្រធានាធិបតីអ៊ុយក្រែនមកសាំងហ្គាពួរទៀត

ស្តុក​ខុម​៖ ប្រទេស​ស៊ុយអែត ហ្វាំ​ង​ឡង់ ដា​ណឺ​ម៉ាក ណ័​រវេ​សន៍ និង​អ៊ី​ស្លង់ បានចេញ​សេចក្តីថ្លែងការណ៍​រួម​នៅទីនេះ​កាលពី​ថ្ងៃ​សុក្រ​ដោយ​សន្យាថា នឹង​បន្ត​ការគាំទ្រ​ដល់​ប្រទេស​អ៊ុយ​ក្រែ​ន ។​
​សេចក្តីថ្លែងការណ៍​នេះ​បានធ្វើ​ឡើង​នៅ​គ្រា​ដែល​នាយករដ្ឋមន្ត្រី​ស៊ុយអែត Ulf Kristersson, ប្រធានាធិបតី​ហ្វាំ​ង​ឡង់ Alexander Stubb, នាយករដ្ឋមន្ត្រី​ដា​ណឺ​ម៉ាក Mette Frederiksen, នាយករដ្ឋមន្ត្រី​ន័​រវេ​ស Jonas Gahr Store, នាយករដ្ឋមន្ត្រី​អ៊ី​ស្លង់ Bjarni Benediktsson និង​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន លោក Volodymyr Zelensky បាន​ចូលរួម​កិច្ចប្រជុំ​កំពូល Nordic-Ukrainian លើក​ទី​៣​ដែល​បាន​ធ្វើឡើង​កាលពី​ថ្ងៃ​សុក្រ ។​a seeden uy 

​សេចក្តីថ្លែងការណ៍​រួម​ដែល​បានអនុម័ត​នៅក្នុង​កិច្ចប្រជុំ​កំពូល​បាន​សង្កត់ធ្ងន់ថា ប្រទេស​ទាំង​៥​នឹង​បន្ត​ផ្តល់​ការគាំទ្រ​ផ្នែក​ស៊ីវិល និង​យោធា​ដល់​ប្រទេស​អ៊ុយ​ក្រែ​ន ។​​នៅក្នុង​អំឡុងពេល​នៃ​កិច្ចប្រជុំ​នេះដែរ ប្រទេស​ស៊ុយអែត ណ័​រវេ​សន៍ និង​អ៊ី​ស្លង់ បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀងទ្វេភាគី​ស្តីពី​កិច្ចសហប្រតិបត្តិការ​ស​ន្តិ​សុខ​ជាមួយនឹង​អ៊ុយ​ក្រែ​ន ដោយ​សន្យា​ផ្តល់ជំនួយ​ផ្នែក​យោធា និង​ហិរញ្ញវត្ថុ​ដល់​អ៊ុយ​ក្រែ​ន យើ​យ​កិច្ចព្រមព្រៀង​នេះ​ក៏​បូករួម​បញ្ចូល​ទាំង​ការគាំទ្រ​សម្រាប់​ការចូល​ជា​សមាជិក​សហភាព​អឺរ៉ុប​នាពេល​អនាគត​របស់​អ៊ុយ​ក្រែ​ន និង​អង្គការ​សន្ធិសញ្ញា​អា​ត្ល​ង់​ទិ​ក​ខាងជើង ហៅ​កាត់​ថា (NATO)​ផងដែរ ។

សូមបញ្ជាក់ថាក្រៅពីប្រជុំនៅស៊ុយអែតលោកប្រធានាធិបតី​អ៊ុយ​ក្រែ​ន​វ៉ូឡូឌូមីហ្សេឡិនស្គី(Volodomyr Zelensky) បាន​បំពេញ​ទស្សនកិច្ច​ដ៏​គួរឱ្យភ្ញាក់ផ្អើល ទៅកាន់​ប្រទេស​សិង្ហ​បុរី ដើម្បី​ចូលរួម​កិច្ចសន្ទនា​សន្តិសុខ​Shangri-La ដែល​រៀបចំ​ដោយ​វិទ្យាស្ថាន​អន្តរជាតិ នៃ​ការសិក្សា​យុទ្ធសាស្ត្រ​ដែលមាន​មូលដ្ឋាន​នៅ​ទីក្រុង​ឡុង​ដ៍​។ នៅក្នុង​នោះ លោក​បាន​ជួប​ប្រធានាធិបតី​ឥណ្ឌូនេស៊ី​ដែល​ទើប​ជាប់ឆ្នោត​លោក​Prabowo Subianto, ប្រធានាធិបតី​ទី​ម័​រ Jose Ramos-Horta សមាជិកសភា​សិង្ហ​បុរី និង​គណៈប្រតិភូ​មកពី​សមាជិកសភា​អាមេរិក ដើម្បី​កៀរគរ​ការគាំទ្រ​ជំនួយ​ផ្នែក​សន្តិសុខ និង​ការគាំទ្រ​សម្រាប់​កិច្ចប្រជុំ​កំពូល​សន្តិភាព​នៅ​ប្រទេស​ស្វី​ស​។​

​លោក​Zelenskyy និង​រដ្ឋមន្ត្រី​ការពារជាតិ​របស់លោក Rustem Umerov ក៏​នឹង​ជួប​ជាមួយ​រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក លោក Lloyd Austin នៅ​ថ្ងៃអាទិត្យ​នៅ​ខាងក្រៅ​សន្និសីទ​នេះ​ផងដែរ​។ ពួកគេ​នឹង​ពិភាក្សា​អំពី​ស្ថានភាព​សមរភូមិ​បច្ចុប្បន្ន​នៅ​អ៊ុយ​ក្រែ​ន ហើយ​លោក Austin នឹង​គូសបញ្ជាក់​ការប្តេជ្ញាចិត្ត​របស់​សហ​រដ្ឋ​អាមេរិក ក្នុងការ​ធានា​ឱ្យ​អ៊ុយ​ក្រែ​ន​មាន​អ្វីដែល​ខ្លួន​ត្រូវការ ដើម្បី​ការពារ​ខ្លួន​ប្រឆាំងនឹង​ការឈ្លានពាន​របស់​រុស្ស៊ី​ដែល​កំពុង​បន្ត​។​

​លោក​Zelenskiy និយាយថា «​វា​មាន​សារៈសំខាន់​ខ្លាំងណាស់​សម្រាប់​ពួកយើង​ដើម្បី​ចាប់ផ្តើម​ដំណើរការ​នៃ​ការបង្កើត​សន្តិភាព​មួយ​។ រុស្ស៊ី​មិន​ចង់​បញ្ចប់សង្គ្រាម​ទេ ដូច្នេះ​យើង​ត្រូវតែ​ធ្វើការ​ជាមួយ​ពិភពលោក​ទាំងមូល ដើម្បី​នាំ​សន្តិភាព​ឱ្យ​កាន់តែ​ជិតស្និទ្ធ​»​។ លោក​Zelenskiy​បាន​និយាយថា លោក​Ramos-Horta បាន​យល់ព្រម​ចូលរួម​កិច្ចប្រជុំ​កំពូល​ដែល​គ្រោង​ធ្វើ​នៅ​ពាក់កណ្តាល​ខែមិថុនា​នៅ​ប្រទេស​ស្វី​ស ចំណែក​លោក Prabowo ធ្លាប់​បានស្នើ​ផែនការ​ឥណ្ឌូនេស៊ី​សម្រាប់​ការបញ្ចប់​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​ដែរ​កាលពី​ឆ្នាំមុន​៕a uy singapor 

​

​