» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3553 នាក់

ម្សិលមិញ 24358 នាក់

សរុប 21099320 នាក់

សមាជិក​ក្រុម​ចរចារ​ម្នាក់​របស់​អ៊ុយ​ក្រែ​ន​មិនមានកំណើត​អ៊ុយ​ក្រែ​ន​

 

​អ៊ុយ​ក្រែ​ន​៖​ក្នុងចំណោម​ប្រតិភូ​ចរចា​របស់​ប្រទេស​អ៊ុយ ក្រែ​ន​មហាជន​ចាប់អារម្មណ៍​បុរស​ម្នាក់​ពាក់មួក​អង្គុយ​ចរចា​ដោយ​អ្នកខ្លះ​ចាត់ទុកថា​ឈ្លើយ​ទៀតផង​។​ការពិត​បុរស​ខ្លាំង​រូបនោះ​ត្រូវបាន​គេ​ស្គាល់​ឈ្មោះថា ដា​វីត​ហេ​រី​យ៉ួ​វិ​អា​រ៉ា​ខា​មៀ​(Davyd Heorhiyovych Arakhamia) ជា​អ្នកនយោបាយ អ្នកជំនួញ និង​ជា​អ្នកស្ម័គ្រចិត្ត​ដែលមាន​ដើមកំណើត​ចេញពី​ប្រទេស​ហ្ស​ក​ហ្ស៊ី ។​a boy uy1 

​កើត​នៅ​ថ្ងៃទី ២៣ ខែឧសភា ឆ្នាំ ១៩៧៩ នៅ​ទីក្រុង Sochi សហភាពសូវៀត លោក Arakhamia បានរស់នៅ​ក្នុង​ទីក្រុង Gagra នៃ​ប្រទេស​ហ្ស​ក​ហ្ស៊ី ។ រហូតដល់​ឆ្នាំ ១៩៩២ បាន​ភៀសខ្លួន​ពី​សង្គ្រាម​នៅ Abkhazia (​រុស្ស៊ី​វ៉ៃ​យក​)​គាត់​បាន​ផ្លាស់​ទៅ​នៅ​ជាមួយ​ឪពុកម្តាយ​របស់គាត់​ទៅ​ទីក្រុង​អ៊ុយ​ក្រែ​ន Mykolaiv ។​បុរស​ខ្លាំង​វ័យ ៤៣ ឆ្នាំ​រូបនេះ​បាន​សិក្សា​ផ្នែក​សេដ្ឋកិច្ច​នៅ​សកល​វិទ្យាល័យ​អឺរ៉ុប​ក្នុងប្រទេស​អ៊ុយ​ក្រែ​ន ហើយ​លោក​បាន​ប្រឡង​ជាប់​ថ្នាក់អនុបណ្ឌិត​ផ្នែក​គ្រប់គ្រង​វិជ្ជាជីវៈ​នៅ​សាកលវិទ្យាល័យ Open University ក្នុង​ទីក្រុង​ឡុង​ដ៍​នៃ​ចក្រភព​អង់គ្លេស ។ លោក​ក៏​ជា​សហ​ស្ថាបនិក​នៃ​ក្រុមហ៊ុន IT ជាច្រើន​រួមទាំង TemplateMonster និង Weblium ជាដើម ។​

​នៅ​ខែមីនា ឆ្នាំ ២០១៤ លោក Arahamia រួមជាមួយ​មិត្តភក្តិ​បានចាប់ផ្តើម​បើក​គេហទំព័រ​មួយ​ដើម្បី​រៃអង្គាស​ថវិកា​សម្រាប់​ឧបករណ៍​របស់​ទាហាន​ឆ័​ត្រ​យោង​នៃ​កងពលតូច​ទ័ពអាកាស​ទី​៧៩​។ Arakhamia ត្រូវបានតែងតាំង​ជាទី​ប្រឹក្សា​អភិបាល​នៃ​តំបន់ Mykolaiv Oblast នៅ​ខែសីហា ឆ្នាំ ២០១៤ ។ នៅ​ខែតុលា ឆ្នាំ ២០១៤ គាត់​បាន​ក្លាយជា​ទីប្រឹក្សា​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ និង​ជា​ប្រធាន​ក្រុមប្រឹក្សា​អ្នកស្ម័គ្រចិត្ត​នៅ​ក្រសួងការពារជាតិ​អ៊ុយ​ក្រែ​ន ។​

​លោក Arakhamia គឺជា​សមាជិក​នៃ​គណបក្សនយោបាយ​បម្រើប្រជាជន​របស់លោក​ប្រធានាធិបតី Volodymyr Zelenskyy ហើយ​ត្រូវបាន​បោះឆ្នោត​ជ្រើសរើស​ជា​សមាជិកសភា​អ៊ុយ​ក្រែ​ន Verkhovna Rada ក្នុង​ឆ្នាំ ២០១៩ ។ នៅក្នុង​សភា លោក​ត្រូវបាន​ជ្រើសរើស​ជា​មេដឹកនាំ​បក្ស​នៅ​ថ្ងៃទី ២៩ ខែសីហា ឆ្នាំ ២០១៩ ហើយ​នៅ​ខែសីហា​ឆ្នាំ​ដដែល​នោះ​លោក​ក៏បាន​បម្រើការ​ជា​លេខាធិការ​ក្រុមប្រឹក្សា​វិនិយោគ​ជាតិ​ផងដែរ ។​

​ក្នុងអំឡុងពេល​ឆ្នាំ ២០២២ ការ​លុកលុយ​របស់​រុស្ស៊ី​លើ​អ៊ុយ​ក្រែ​ន លោក Arahamia គឺជា​ផ្នែក​មួយ​នៃ​រង្វង់​ដ៏​ជិតស្និទ្ធ​នៃ​ទីប្រឹក្សា​ដែល​នៅតែ​ស្ថិតក្នុង​រដ្ឋធានី​កៀវ​ជាមួយ​ប្រធានាធិបតី Volodymyr Zelenskyy ។ នៅ​ថ្ងៃទី ២៨ ខែកុម្ភៈ លោក Arakhamia ត្រូវបាន​គេ​ដាក់ឈ្មោះថា​ជា​សមាជិក​នៃ​ក្រុម​ចរចា​ដែល​ត្រូវបាន​បញ្ជូនទៅ​ទីក្រុង Pripyat ព្រំដែន​អ៊ុយ​ក្រែ​ន​-​បេឡា​រុស សម្រាប់​កិច្ចពិភាក្សា​ស្តី​ពីបទ​ឈប់​បាញ់​រវាង​រុស្ស៊ី និង​អ៊ុយ​ក្រែ​ន ជា​ពេលដែល​ផ្ទុះ​ការចាប់អារម្មណ៍​ពី​សំណាក់​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ពី​ឯកសណ្ឋាន​ក្នុង​តុ​ចរចា ៕a boy uy a boy uy2  

​