» សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់សាលាពលទាហានដែលមានភារកិច្ចហ្វឹកហ្វឺនត្រូវបង្កើតបរិយាកាសអំណោយផលដល់ការហ្វឹកហាត់របស់យោធិនកាតព្វកិច្ចយោធា » មង្គលការមួយដែល​គ្មាន​កូន​កំលោះ​ ដោយ​សារ​ខាងប្រុស​ខឹងខាងស្រីថាថ្ងៃការហើយមានស្រីទៀត!? » ប្រជាពលរដ្ឋសម្រុកទៅ បន្តសុពលភាពបណ្ណបើកបរ របស់ក្រសួងសាធារណការ តែមិនមានបញ្ហារអ៊ូ » លោកវង្សី វិស្សុតរដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី ជំរុញឱ្យបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ » លោក រតនៈ វិសិដ្ឋ តារាចម្រៀងនិងជាអ្នកសម្តែងស្លាប់តែម្នាក់ក្នុងនបន្ទប់ជួលនៅអាមេរិកដោយគ្មានអ្នកណាដឹង! » សិស្សស្រីអាយុ១៦ឆ្នាំម្នាក់បានស្លាប់ដោយសារជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដួលបោកក្បាល » មេបង្ក្រាបបង្ហើបពីការធ្វើកិច្ចសហការជាមួយ FBI និង Interpolដើម្បីបង្ក្រាបscam! » ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយហ្វ្ាសស៊ីង តវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!?

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1013 នាក់

ម្សិលមិញ 12477 នាក់

សរុប 21120689 នាក់

លោក ប៉ាង លីដាអភិបាលរងខណ្ឌ័ពោធិសែនជ័យត្រូវបានរដ្ឋមន្ត្រីមហាផ្ទៃហៅ មកជួប

 

 

ភ្នំពេញ៖បន្ទាប់ពីបានលើកសរសើរមិនដាច់ពីមាត់អំពីការងារ លោក ប៉ាង លីដាអភិបាលរងខណ្ឌ័ពោធិសែនជ័យ ទាំងក្នុងកិច្ចប្រជុំ និងកម្មវិធីសាធារណៈនានា ទីបំផុតនាព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ នេះ លោក ប៉ាង លីដា បានអញ្ជើញមកទីស្ដីការក្រសួងមហាផ្ទៃ ដើម្បីជួបសន្ទនាជាមួយឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា នៅសាលវរជ័យ ដែលជាកន្លែងប្រជុំកិច្ចការសំខាន់ៗរបស់ឯកឧត្តមអភិសន្តិបណ្ឌិតផ្ទាល់។នេះបើតាមហ្វេសប៊ុកក្រសួងមហាផ្ទៃ។a pang lida2 

 ឯកឧត្តមអភិសន្តិបណ្ឌិតរដ្ឋមន្ត្រីក្រសួងមហាផ្ទៃដែលមានសិទ្ធចេញប្រកាសតែងតាំងត្រឹមអភិបាលរងខណ្ឌស្រុក បានមានប្រសាសន៍ថា បញ្ហាសណ្ដាប់ធ្នាប់សាធារណៈនៅតាមមូលដ្ឋាន នឹងកាន់តែមានភាពប្រសើរឡើង ប្រសិនបើមានមន្ត្រីដូច លោក ប៉ាង លីដា កាន់តែច្រើន។ ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី បានថ្លែងថា សកម្មភាពលោក ប៉ាង លីដា បានផ្ដល់មេរៀន និងបទពិសោធជាច្រើនដល់ឯកឧត្តមផ្ទាល់ ជាពិសេសការប្រើពាក្យពេចន៍ និងវិធីសាស្រ្តដោះស្រាយនៅកន្លែងដែលមានបញ្ហាជាក់ស្ដែងផ្ទាល់ជាមួយពលរដ្ឋ។

បើតាមឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា នៅតាមមូលដ្ឋានរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ផ្សេងៗទៀត ក៏មានមន្ត្រី រួមទាំងអភិបាលរងនទទួលបន្ទុកការងារសណ្ដាប់ធ្នាប់សាធារណៈនបានកំពុងទទួលដឹកនាំដោះស្រាយបញ្ហានេះជាប្រចាំដែរ។តែ សម្រាប់ករណីលោក ប៉ាង លីដា ឯកឧត្តម ចាត់ទុកជាបុគ្គលគំរូមួយរូប ដើម្បីជំរុញបន្ថែមទៀតនូវការអនុវត្តតួនាទីភារកិច្ចរបស់មន្ត្រី រួមទាំងបំផុសចលនាចូលរួមគាំទ្រពីប្រជាពលរដ្ឋដោយខ្វះមិនបាន។

ឯកឧត្តមអភិសន្តិបណ្ឌិត បានមានប្រសាសន៍លើកទឹកចិត្ត លោក ប៉ាង លីដា បន្តការងាររបស់ខ្លួន ព្រមទាំងបានជំរុញលើកទឹកចិត្តដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ បន្តការគាំទ្រដល់រដ្ឋបាលខណ្ឌ គាំទ្រការងារលោក ប៉ាង លីដា ដើម្បីដោះស្រាយបញ្ហាសណ្ដាប់ធ្នាប់សាធារណៈ ដែលទីបំផុតការងារនេះផ្ដល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាននោះផ្ទាល់ ជាក់ស្ដែង ផ្លូវស្អាត ផ្លូវធំ លូហូរទឹកលឿន ប្រឡាយមិនស្ទះ គ្មានការជនលិច បរិស្ថានស្អាត ស្រួលរស់នៅ ស្រួលប្រកបរបរ ដីឡើងថ្លៃជាដើម។

 

លោក ប៉ាង លីដា បានទទួលអនុវត្តតាមការស្នើរបស់ឯកឧត្តមអភិសន្តិបណ្ឌិត និងបានមានប្រសាសន៍បង្ហាញនូវសេចក្ដីរំភើបរីករាយស្ទើរនឹកស្មានពុំដល់ក្នុងជីវិតការងារ ដែលរូបលោក បានទទួលការលើកទឹកចិត្តពីថ្នាក់ដឹកនាំជាបន្តបន្ទាប់ ដើម្បីបន្តសកម្មភាពក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកអភិបាលខណ្ឌ និងការចូលរួមរបស់មន្ត្រីពាក់ព័ន្ធ។ លោកមានប្រសាសន៍ក្នុងន័យដើមថា"រូបខ្ញុំសម្រាកពុំលក់ឡើយ ដោយហេតុនឹកស្មានពុំដល់សោះ ថាបានមកជួបសន្ទនាផ្ទាល់ជាមួយឯកឧត្តមអភិសន្តិបណ្ឌិត នាថ្ងៃនេះ"។

លោក ប៉ាង លីដា ក៏បានបន្តជម្រាបជូនឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អំពីទិដ្ឋភាពជាក់ស្ដែងដែលលោកបានអនុវត្ត ដោយគូសបញ្ជាក់ថា ការងារនេះពុំអាចខ្វះបានឡើយនូវឆន្ទៈចេញពីខ្លួនឯងផ្ទាល់ ហើយរឹតតែមិនអាចខ្វះបានឡើយ ការផ្ដល់ទំនុកចិត្ត និងដឹកនាំតម្រង់ទិសពីថ្នាក់ដឹកនាំ រួមទាំងការចូលរួមពីមន្ត្រីជាសេនាធិការ រួមទាំងកម្លាំងប្រជាការពារ និងជាពិសេសទៀតនោះ គឺការចូលរួមសហការចេញពីប្រជាពលរដ្ឋ ដែលពាក់ព័ន្ធនឹងបញ្ហាត្រូវដោះស្រាយផ្ទាល់។

លោក បានមានប្រសាសន៍ទៀតថា ក្នុងការងារដោះស្រាយបញ្ហាសណ្ដាប់ធ្នាប់សាធារណៈ គឺលោកបានប្រកាន់ខ្ជាប់ដោយឥតងាករេឡើយគោលការណ៍អនុវត្តច្បាប់ដោយស្មើភាព មិនទទួលជាដាច់ខាតផលប្រយោជន៍ចេញពីបុគ្គលពាក់ព័ន្ធនឹងការដោះស្រាយបញ្ហា និងការសុំគោលការណ៍ដឹកនាំតម្រង់ទិសជាប្រចាំពីថ្នាក់ដឹកនាំ ជាពិសេសអភិបាលខណ្ឌ ដែលជាមេកើយផ្ទាល់របស់ខ្លួន ទន្ទឹមគ្នានឹងការពន្យល់ប្រជាពលរដ្ឋឱ្យដឹងពីទិដ្ឋភាពច្បាប់ ឱ្យដឹងពីវិធីសាស្រ្តដោះស្រាយ និងលទ្ធផលដែលពួកគាត់ ទទួលបាន ជាដើម៕a pang lida1