
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 1236 នាក់
ម្សិលមិញ 12477 នាក់
សរុប 21120912 នាក់
ភ្នំពេញ៖វត្តមានអនុរដ្ឋមន្ត្រីក្រសួងការបរទេសវយ័ក្មឹងហើយស្រស់ស្អាតបង្កឲ្យមានការចាប់អារម្មណ៍ពីប្រព័ន្ធផ្សព្វផ្សាយ និងសាធារណជននានា ។ជាក់ស្តែងគ្រាន់តែលោកស្រីមកដល់កម្ពុជាភ្លាមបង្កឲ្យរញ្ជួយបនល្បែងអនឡាញនៅភ្នំពេញ ជ្រៃធំ និងកំពង់សោមដោយសារ កងកម្លាំងកម្ពុជាបានបង្រ្កាបជាបន្តបន្ទាប់នូវករណីឆបោកតាមប្រព័ន្ធបច្ចេកវិជ្ជា Online Scam ដែលរដ្ឋាភិបាលកូរ៉េយកចិត្តទុកដាក់។
តើលោកស្រីគិមជីណាមានប្រវត្តិបែបណាទើបទទួលបានការទុកចិត្តពីប្រធានាធិបតី?៖លោកស្រីគីម ជីណា ឬគីម ជិនអា (Kim Jina/Kim Jin Ah) កើតនាថ្ងៃទី២៧ ខែមករា ឆ្នាំ១៩៧៩ នៅទីក្រុងប៊ូសាន។ លោកស្រីបានបានបញ្ចប់ការសិក្សាបរិញ្ញាបត្រផ្នែកភាសាអក្សរសិល្បិ៍ភាសាអង់គ្លេស និងវិទ្យាសាស្រ្តនយោបាយការទូតពីសាកលវិទ្យាល័យប៊ូសាន ហើយបន្តយកអនុបណ្ឌិតផ្នែកសិក្សាអន្តរជាតិ (International Studies) ពីសាកលវិទ្យាល័យយន់សេ និងទទួលបានសញ្ញាបត្របណ្ឌិតផ្នែកទំនាក់ទំនងអន្តរជាតិ ពីសាកលវិទ្យាល័យនៅសហរដ្ឋអាម៉េរិក។
ស្ថិតនៅក្នុងវ័យ៤៦ឆ្នាំ លោកស្រីក្លាយត្រូវបានតែងតាំងអនុរដ្ឋមន្រ្តីក្នុងខែមិថុនាឆ្នាំ២០២៥ជាមន្ត្រីដែលមានអាយុក្មេងជាងគេក្នុងឋានៈជាប្រមុខការទូតរបស់កូរ៉េខាងត្បូងក្នុង អាណត្តិរបស់ប្រធានាធិបតីថ្មីគឺលោកលី ជេ ម្យុង។ទោះយ៉ាងណាមុនពេលឡើងកាន់ដំណែងជាអនុរដ្ឋមន្រ្តីការបរទេសនេះ លោកស្រីជីណា គឺជាសាស្ត្រាចារ្យបង្រៀនផ្នែកសិក្សាអន្តរជាតិនៅសាកលវិទ្យាហាន់ឃុកដែលជាសាលាការទូតដ៏ល្បីល្បាញនៅកូរ៉េ ហើយកាន់តួនាទីជាទីប្រឹក្សាឲ្យស្ថាប័នជាតិ និងអន្តរជាតិជាច្រើនជាពិសេសគឺទីប្រឹក្សាដ៏លេចធ្លោបំផុតមួយរបស់កូរ៉េប្រចាំនៅអគ្គលេខាធិការអង្គការសហប្រជាជាតិ។ គឺគេឡើងតាមសមត្តភាពមិនឡើងតាមសែទេ៕