» សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់សាលាពលទាហានដែលមានភារកិច្ចហ្វឹកហ្វឺនត្រូវបង្កើតបរិយាកាសអំណោយផលដល់ការហ្វឹកហាត់របស់យោធិនកាតព្វកិច្ចយោធា » មង្គលការមួយដែល​គ្មាន​កូន​កំលោះ​ ដោយ​សារ​ខាងប្រុស​ខឹងខាងស្រីថាថ្ងៃការហើយមានស្រីទៀត!? » ប្រជាពលរដ្ឋសម្រុកទៅ បន្តសុពលភាពបណ្ណបើកបរ របស់ក្រសួងសាធារណការ តែមិនមានបញ្ហារអ៊ូ » លោកវង្សី វិស្សុតរដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី ជំរុញឱ្យបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ » លោក រតនៈ វិសិដ្ឋ តារាចម្រៀងនិងជាអ្នកសម្តែងស្លាប់តែម្នាក់ក្នុងនបន្ទប់ជួលនៅអាមេរិកដោយគ្មានអ្នកណាដឹង! » សិស្សស្រីអាយុ១៦ឆ្នាំម្នាក់បានស្លាប់ដោយសារជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដួលបោកក្បាល » មេបង្ក្រាបបង្ហើបពីការធ្វើកិច្ចសហការជាមួយ FBI និង Interpolដើម្បីបង្ក្រាបscam! » ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយហ្វ្ាសស៊ីង តវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!?

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1429 នាក់

ម្សិលមិញ 12477 នាក់

សរុប 21121105 នាក់

សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត មានបញ្ហា​សុខភាព មិនអាច​ចេញ​ទទួល​ភរិយា​ប្រមុខរដ្ឋ​/​រដ្ឋាភិបាល​នានា ដែល​នឹង​អញ្ជើញ​មក​កម្ពុជា​ឱកាស​កិច្ចប្រជុំ​កំពូល​អាស៊ាន

 ភ្នំពេញ​៖ តាមរយៈ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក នៅ​ថ្ងៃទី​០៦ ខែវិច្ឆិកា ឆ្នាំ​២០២២​នេះ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បានស្នើ​សុំ​ការ​អធ្យាស្រ័យ​ពី ភរិយា​ប្រមុខរដ្ឋ​/​រដ្ឋាភិបាល​នានា ដែល​នឹង​អញ្ជើញ​មក​កម្ពុជា ក្នុងឱកាស​កិច្ចប្រជុំ​កំពូល​អាស៊ាន​ខាងមុខ ដែល​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន មិនអាច​ចេញ​ទទួលបាន ដោយសារ​បញ្ហា​សុខភាព​។​a bunraI 

​សម្តេច​តេ​ជោ បញ្ជាក់ថា​«​ពិតជា​មានការ​ងឿងឆ្ងល់​ច្រើន​អំពី​ការ​អវត្តមាន​ភរិយា​ខ្ញុំ ក្នុង​ពិធី​ធំៗ​រយៈពេល​​កន្លងមក និង​ការប្រជុំ​អាស៊ាន នាពេលខាងមុខ​។ ភរិយា​ខ្ញុំ​មាន​បញ្ហា​សុខភាព​ទាក់ទង​ដល់​ឆ្អឹងខ្នង ដែល​គ្រូពេទ្យ​តម្រូវ​ឲ្យ​គាត់​មិនអាច​អង្គុយ​យូរ​បាន​»​។​«​ខ្ញុំ​សូម​ការ​អធ្យាស្រ័យ​ពី​លោកជំទាវ​ភរិយា​ប្រមុខរដ្ឋ ប្រមុខ​រដ្ឋាភិបាល​នៃ​ប្រទេស​នានា ដែល​នឹង​អញ្ជើញ​មក​កម្ពុ​ជានា​ប៉ុន្មាន​ថ្ងៃ​ខាងមុខ​ដែល​ភរិយា​ខ្ញុំ​មិនអាច​ចេញ​ទទួលបាន​ដោយសារ​ស្ថិតក្នុង​រយៈពេល​នៃ​ការព្យាបាល​»​។ នេះ​បើតាម​ការបញ្ជាក់​បន្ថែម​របស់​សម្តេច​តេ​ជោ​។​

​សូមបញ្ជាក់ថា បើតាម​សេចក្តីប្រកាស​របស់​ក្រសួងការបរទេស​, កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៤០ លើក​ទី​៤១ កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ​ក្នុង​ក្របខ័ណ្ឌ​អាស៊ាន និង​កិច្ចសន្ទនា​អាស៊ាន​ជា​សាកល​លើក​ទី​២ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ នឹងធ្វើ​ឡើង​នៅ​រាជធានី​ភ្នំពេញ ចាប់ពី​ថ្ងៃទី​១០ ដល់ទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០២២​។​​មេដឹកនាំ​ប្រទេស​ជា​សមាជិក​អាស៊ាន និង​ប្រទេស​ដៃគូ​អាស៊ាន​នានា រួមទាំង​ភរិយា​របស់​ពួកគេ ត្រូវបាន​រំពឹងថា នឹង​មកកាន់​ប្រទេស​កម្ពុជា​ជាមួយ​ស្វាមី នៅ​ក្នុងឱកាស​កិច្ចប្រជុំ​កំពូល​ខាងមុខនេះ​.​។​ក្រៅពី​សម្តេច​កិត្តិ​ព្រឹទ្ធ​ប​ណ្ឌឹ​ត​ដែលមាន​បញ្ហា​សុខភាព​គេ​មិនទាន់​ដឹងថា​តើ​មាន​លោកជំទាវ​ណា​ទទួលបន្ទុក​ការងារ​នេះ​ណៅ​ឡើយ​ទេ​?៕

​

​