» សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់សាលាពលទាហានដែលមានភារកិច្ចហ្វឹកហ្វឺនត្រូវបង្កើតបរិយាកាសអំណោយផលដល់ការហ្វឹកហាត់របស់យោធិនកាតព្វកិច្ចយោធា » មង្គលការមួយដែល​គ្មាន​កូន​កំលោះ​ ដោយ​សារ​ខាងប្រុស​ខឹងខាងស្រីថាថ្ងៃការហើយមានស្រីទៀត!? » ប្រជាពលរដ្ឋសម្រុកទៅ បន្តសុពលភាពបណ្ណបើកបរ របស់ក្រសួងសាធារណការ តែមិនមានបញ្ហារអ៊ូ » លោកវង្សី វិស្សុតរដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី ជំរុញឱ្យបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ » លោក រតនៈ វិសិដ្ឋ តារាចម្រៀងនិងជាអ្នកសម្តែងស្លាប់តែម្នាក់ក្នុងនបន្ទប់ជួលនៅអាមេរិកដោយគ្មានអ្នកណាដឹង! » សិស្សស្រីអាយុ១៦ឆ្នាំម្នាក់បានស្លាប់ដោយសារជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដួលបោកក្បាល » មេបង្ក្រាបបង្ហើបពីការធ្វើកិច្ចសហការជាមួយ FBI និង Interpolដើម្បីបង្ក្រាបscam! » ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយហ្វ្ាសស៊ីង តវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!?

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3661 នាក់

ម្សិលមិញ 12477 នាក់

សរុប 21123337 នាក់

ការបិទព្រំដែនរវាង​កម្ពុជា-ថៃ កំពុងធ្វើឱ្យក្រុម​ហ៊ុន​ជប៉ុន​​ជួប​ការ​លំបាក

 

ភ្នំពេញ៖ ​លោក អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជាបាន​លើក​ឡើង​ថា ដោយ​សារ​ការ​អូស​បន្លាយការ​បិទ​ព្រំដែនគោក​រវាង​កម្ពុជា​និង​ថៃ​បាន​ធ្វើ​ឱ្យ​ក្រុម​ហ៊ុន​ជប៉ុនកំពុង​ស្ថិត​ក្នុង​ស្ថានភាព​លំបាក ហើយ​ការ​បង្កើត​ឱកាស​ការងារ​ថ្មី​មិន​មែន​ងាយ​ស្រួល​នោះ​ទេ​ក្នុង​ស្ថានភាព​បែប​នេះ។a japona 

ក្នុងបទសម្ភាសន័៍ជាមួយកាសែតកម្ពុជា​ថ្មី​ព្រឹក​ថ្ងៃទី​១១ ខែ​កញ្ញា ឆ្នាំ២០២៥ លោក អ៊ូអិណុ អាត់ស៊ូស៊ី បាន​លើក​ឡើង​ថា៖ «ខ្ញុំ​យល់​ថា រាជរដ្ឋាភិបាល​កម្ពុជា សង្ឃឹម​ថា​ក្រុម​ហ៊ុន​ជប៉ុន​នៅ​កម្ពុជា​នឹង​ផ្ដល់​ឱកាស​ការងារ​ដល់​ពលករ​ដែល​វិល​ត្រឡប់​មក​វិញ។ ប៉ុន្ដែដោយ​សារ​តែ​ការ​បិទ​ព្រំដែនគោកជាមួយ​ប្រទេស​ថៃ​មាន​ការ​អូស​បន្លាយ​ បាន​ធ្វើ​ឱ្យ​ក្រុម​ហ៊ុន​ជប៉ុន​ដែល​បាន​និង​កំពុង​វិនិយោគ​នៅ​ប្រទេសកម្ពុជាតាមរយៈគោលនយោបាយ «ថៃ​បូក១» កំពុង​ស្ថិត​ក្នុង​ស្ថានភាព​លំបាក​យ៉ាង​ខ្លាំង​ ហើយ​ការ​ពង្រីក​ឱកាស​ការងារ​ថ្មី​មិន​មែន​ជា​កិច្ច​ការ​ងាយ​ស្រួល​នោះទេ»។

សូមបញ្ជាក់ថាតាំងពីមានភាពរកាំរកូសផ្តើមឡើងកាលពីខែមិថុនានិងផ្ទុះអាវុធជាមួយគ្នាអស់៥ថ្ងៃកាលពីថ្ងៃទី២៤ដល់២៨កក្កដាក្រសួងការងារបានឲ្យដឹងងថាមាន​ពលករ​ខ្មែរ​ប្រមាណ១លាននាក់​​នាក់​បាន​វិល​ត្រលប់​មក​កម្ពុជាវិញតាមការអំពាវនាវរបស់រាជរដ្ឋាភិបាលនិងដោយសារ​ក្រោយ​មាន​ការ​បារម្ភ​ពីសុវត្ថិភាពដោយ​សារ​ការ​វាយ​ប្រហារ​ពី​ជនជាតិ​ថៃ ។​ក្រសួង​ការ​ងារបានប្រកាសថាកម្ពុជាមានការងារជាង៥៥ម៉ឺនកន្លែងសម្រាប់ផ្តល់ជូនតែមិនបានបញ្ជាក់ថាឡូវនេះមានពលករប៉ុន្មានក្នុងចំនោមពលករខ្មែរជិត១លានដែលមកស្រុកវិញនោះទេ?។

 

លោក អ៊ូអិណុ អាត់ស៊ូស៊ី បានបញ្ជាក់​ផងដែរថាទន្ទឹម​នឹងការ​វិល​ត្រលប់​មក​វិញ​នេះ​ក្រុម​ហ៊ុន​ជប៉ុន​មួយ​ចំនួន​ក៏​កំពុង​ស្វែងរក​កម្មករ​និយោជិតដោយ​សង្ឃឹម​ថា​ក្រសួងការងារ​នឹង​ជួយ​សម្រប​សម្រួល​ដល់​ការងារ​នេះ ខណៈរដ្ឋាភិបាលជប៉ុន​ក៏​នឹង​ពិចារណា​ផ្ដល់​ការ​គាំទ្រ​ដល់​ការ​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ​ដល់​ពលករ​ដែល​វិល​ត្រលប់​មក​វិញ។លោក​ទូតថា៖ «បច្ចុប្បន្ន​យើង​កំពុង​ពិភាក្សាអំពី​វិធី​សាស្ត្រ និង​ពេល​វេលា​ជាក់​លាក់​ជាមួយនិង​ភាគី​ពាក់ព័ន្ធ​ផ្សេង​ទៀត រួម​មាន​ក្រសួងការងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ ហើយចង់​ស្វែង​រក​ពី​លទ្ធភាព​ផ្សេង​ៗ​សម្រាប់​ការ​គាំទ្រ រួម​ទាំង​កិច្ចសហប្រតិបត្តិការ​ជាមួយ​អង្គការ​អន្តរជាតិ​ផងដែរ»។

 

ក្នុង​កិច្ចប្រជុំលើក​ទី១ របស់គណៈកម្មាធិការ​ព្រំដែន​ទូទៅ (GBC) កាលពី​ថ្ងៃទី​៧ ដល់​ថ្ងៃទី​១០ ខែ​កញ្ញា នៅខេត្តកោះកុង កន្លង​ទៅ ប្រទេស​ថៃ និង​កម្ពុជាលោកទៀសីហារដ្ឋមន្ត្រីការពារជាតិកម្ពុជាបានឲ្យដឹងថា កិច្ចប្រជុំGBCkក៏បាន​ពិភាក្សា​លើ​ការ​បើក​ព្រំដែនដែល​ចាំបាច់​ដល់​ការ​ដឹក​ទំនិញ​តាម​រយៈ​ការ​ស្នើ​សុំ​របស់​ជប៉ុន​ផងដែរ ។ខាង​គណៈរដ្ឋមន្ត្រីចាំផ្ទះរបស់ថៃកាលពី​ថ្ងៃទី​៩ ខែ​កញ្ញា ក៏​បាន​ប្រជុំ​ទាក់ទង​នឹង​ការ​បើក​ព្រំដែន​ឡើង​វិញ​តាម​សំណើរបស់​ជប៉ុន​ផងដែរ តែ​ការ​សម្រេចយ៉ាងណា​គឺ​ស្ថិត​នៅ​លើការ​សម្រេច​របស់​គណៈរដ្ឋមន្ត្រីថ្មី​របស់​ថៃ។

ប្រទេសថៃ​បាន​បិទទ្វារ​ព្រំដែន​អន្តរជាតិជាមួយ​កម្ពុជា​ទាំង​ស្រុង​ដោយ​ឯកតោភាគី​ចាប់​តាំង​ពី​ថ្ងៃទី​២៤ ខែ​មិថុនា ឆ្នាំ២០២៥ ជា​ការ​ឆ្លើយ​តប​កម្ពុជា​បានសម្រេច​បិទវិញ​។ ក្រោយ​ចំណាត់ការ​របស់​កម្ពុជា​នាយករដ្ឋមន្ត្រីថៃស្រីផែថងថានបាន​ព្យាយាមទាក់ទងមកសម្តេចតេជោហ៊ុនសែនប្រធានព្រឹទ្ធសភាកម្ពុជាសុំឱ្យ​កម្ពុជាបើកការ​ចរចារវាងមេទព័ទាំងពីរ​ដើម្បី​បើកព្រុំដែនឡើងវិញតែសម្តេចតេជោបានបដិសេធ។ នេះបើតាមសាសម្លេងបែកទម្លាយដែល ។សារបែកទម្លាយនេះនិងការបកអាក្រាតថាក់ស៊ីនកាលពីថ្ងៃទី២៦មិថុនាដោយសម្តេចតេជោហ៊ុនសែនក្នុងពិធីសំណេះសំណាល់ជាមួយកងទព័នៅខេត្តព្រះវិហ៊ារគឺជាឈ្នួនចុងក្រោយដែលបង្កឲ្យមានការផ្ទុះអាវុធ៥ថ្ងៃជាមួយថៃនិងបណ្តាលឲ្យលោកស្រីផែថងថានត្រូវបានតុលាកាធម្មនុញ្ញទម្លាក់ពីតំណែងនិងរំលាយរដ្ឋាភិបាលកាលពីថ្ងៃទី២៩សីហាដោយចោទថាធ្វើឲ្យខូចប្រយោជន៍ប្រទេសជាតិថៃ។

សូមបញ្ជាក់ថាមុនមានការផ្ទុះអាវុធទាំងសម្តេចតេជោហ៊ុនសែនប្រធានព្រឹទ្ធសភាទាំងនាយករដ្ឋមន្ត្រី​កម្ពុជា​សម្ដេច​ធិបតី ហ៊ុន ម៉ាណែត ធ្លាប់​មាន​ប្រសាសន៍​ថាកូនសោរ​នៃ​ការ​បើក​ទ្វាព្រំដែន​ឡើង​វិញគឺ​ស្ថិត​នៅ​លើ​ថៃ បើ​បិទ​ដោយ​ខ្លួន​ឯង សូម​បើក​វិញ​ដោយ​ខ្លួន​ឯង កម្ពុជា​នឹង​ឆ្លើយ​តប​តាម​ក្រោយ​យ៉ាងយូត្រឹម៥ម៉ោង។

សូមបញ្ជាក់ថាកាលពីអំឡុងខែមិនាឆ្នាំ២០២៥មានតំណាងក្រុមហ៊ុនជប៉ុនចំនួន៤៤ សម្របសម្រួលដោយ អង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO) បានមកស្វែងរកឱកាសវិនិយោគនៅកម្ពុជា ដើម្បីពង្រីកអាជីកម្មក្រៅប្រទេសរបស់ខ្លួន​ ខណៈកាលពីឆ្នាំ២០២៤ ក្រុមហ៊ុនជប៉ុនជាង ៩០បានចុះបញ្ជីវិនិយោគនៅកម្ពុជារួចហើយ។

 

ថ្លែងក្នុងពិធីទទួលស្វាគមន៍ និងជំនួបផ្គូផ្គងធុរកិច្ច នាថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥ នៅសណ្ឋាគារ រ៉ាហ្វិល ឡឺ រ៉ូយ៉ាល់ លោក Kohei Wakabayashi ប្រធានតំណាអង្គការ JETRO បានឱ្យដឹងថា ​​ក្រុមវិនិយោគិនទាំងនេះ មិនត្រឹមតែមកពីប្រទេសជប៉ុនប៉ុណ្ណោះទេ ថែមទាំងមកពីប្រទេសថៃ វៀតណាម ចិន និងប្រទេសផ្សេងៗទៀតផងដែរ។

ក្រុមហ៊ុនទាំងនេះ កំពុងពិចារណាយ៉ាងយកចិត្តទុកដាក់លើការវិនិយោគ និងធ្វើអាជីវកម្មនៅកម្ពុជា ហេតុដូច្នេះហើយទើប JETRO រៀបចំជំនួបរវាងពួកគេ​ និងមន្រ្តីជាន់ខ្ពស់ ក៏ដូចជាអ្នកជំនួញនៅកម្ពុជា ​ដើម្បីសិក្សា និងផ្គូផ្គងធុរកិច្ចទៅវិញទៅមក។ ក្នុងពិធីជួបជុំនេះ ក៏មានក្រុមហ៊ុនកម្ពុជាប្រមាណ៤០ក្រុមហ៊ុន បានចូលរួមផងដែរ។លោកបន្តថា «សង្ឃឹមថាព្រឹត្តិការណ៍ថ្ងៃនេះ នឹងនាំទៅរកឱកាសអាជីវកម្មឱ្យបានច្រើន តាមដែលអាចធ្វើទៅបាន»។

ក្នុងពិធីទទួលស្វាគមន៍ និងជំនួបផ្គូផ្គងធុរកិច្ច ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី បានសម្តែងការស្វាគមន៍ ចំពោះ​ប្រតិភូក្រុមហ៊ុនជប៉ុនទាំងអស់ ដែលបានចូលរួមនៅក្នុងកម្មវិធីនេះ។លោកបានថ្លែងថា វត្តមានរបស់វិនិយោគិនជប៉ុនទាំងនេះ បង្ហាញឱ្យឃើញយ៉ាងច្បាស់អំពីបំណង និងចំណាប់អារម្មណ៍យ៉ាងខ្លាំង ក្នុងការវិនិយោគ និងប្រកបធុរកិច្ចនៅកម្ពុជា។

ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បានគូសបញ្ជាក់ថា ការលើកកម្ពស់ពាណិជ្ជកម្ម និងការវិនិយោគរវាងកម្ពុជានិងជប៉ុន​ រាជរដ្ឋាភិបាលកម្ពុជាបានកំពុង ​បន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការតាមដាន និងដោះស្រាយ បញ្ហាប្រឈមនិងកង្វល់នានារបស់វិស័យឯកជន និងជាពិសេសលើកទឹកចិត្តឱ្យសហគមន៍វិនិយោគិនជប៉ុនលើកឡើងអំពីបញ្ហាប្រឈមនានាឱ្យចំៗដោយបើកចំហរ។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលនឹងបន្តពិភាក្សាអំពីគោលនយោបាយថ្មីរបស់ JETRO ដែលមានបំណងលើកស្ទួយធុរកិច្ចថ្មីកម្ពុជា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការធុរកិច្ចថ្មីកម្ពុជា-ជប៉ុន និងបន្តជំរុញយន្តការនៃការបង្កើតក្រុមការងារពិសេស ដែលមានតំណាងពីក្រសួង-ស្ថាប័ន ដើម្បីសម្របសម្រួលយ៉ាងជិតស្និតជាមួយ JETRO និងក្រុមហ៊ុនជប៉ុន។ ​

លោកបានលើកឡើងផងដែរថា ក្នុងរយៈពេល១៥ឆ្នាំកន្លងមក អង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO) ប្រចាំនៅរាជធានីភ្នំពេញបានបំពេញបេសកកម្មរបស់ខ្លួន ក្នុងការជួយសម្របសម្រួលពាណិជ្ជកម្មរវាងកម្ពុជា-ជប៉ុនតាមរយៈការរៀបចំព្រឹត្តិការណ៍សំខាន់ៗ ដូចជាពិព័រណ៍ពាណិជ្ជកម្ម ការបណ្តុះបណ្តាល ទំនាក់ទំនងធុរកិច្ច និងការផ្គូរផ្គងក្រុមហ៊ុនរវាងប្រទេសទាំងពីរជាដើម។ ជាសមិទ្ធផល ប្រទេសជប៉ុន បាននិងកំពុងក្លាយជាដៃគូពាណិជ្ជកម្មដ៏សំខាន់សម្រាប់កម្ពុជា ដែលឆ្លុះបញ្ចាំងតាមរយៈការបន្តកើនឡើងនៃទំហំពាណិជ្ជកម្មទ្វេភាគីសរុប ពី ១,៤ពាន់លានដុល្លារអាមេរិក នៅឆ្នាំ២០១៧ ដល់ ២.២ពាន់លានដុល្លារអាមេរិក នៅឆ្នាំ២០២៤។

សូមជម្រាបថា ក្នុងឆ្នាំ២០២៤ កម្ពុជាបានចុះបញ្ជីក្រុមហ៊ុនជប៉ុនប្រមាណ៩០ ក្រុមហ៊ុន ​​កើនឡើង ២០.៥៥% បើប្រៀបធៀបនឹងឆ្នាំ២០២៣។ ជាមួយគ្នានេះ ក្រុមហ៊ុនជប៉ុនបានវិនិយោគលើវិស័យឧស្សាហកម្ម កសិកម្ម និងហេដ្ឋារចនាសម្ព័ន្ធ ដែលបានចូល រួមជាវិជ្ជមានដល់ដំណើរអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជាតាមរយៈការបង្កើតការងាររាប់ពាន់កន្លែង ការបណ្តុះបណ្តាលជំនាញ និងផ្ទេរបច្ចេកវិទ្យា ដែលជាការរួមចំណែកពង្រឹងភាពប្រកួត ប្រជែងឧស្សាហកម្ម និងផលិតភាពការងាររបស់កម្ពុជា។ ជាក់ស្តែង ក្រុមហ៊ុនជប៉ុនល្បីៗដូចជា Minebea, AEON និង Toyota បាននិងកំពុងដំណើរការយ៉ាងល្អប្រសើរ និងបានបន្តបង្កើនទីតាំង រោងចក្រ និងទីតាំងធុរកិច្ចរបស់ខ្លួននៅកម្ពុជាជាបន្តបន្ទាប់​៕a japaneas1