
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 1410 នាក់
ម្សិលមិញ 12477 នាក់
សរុប 21121086 នាក់
ភ្នំពេញ:នៅព្រឹកថ្ងៃអង្គារ ទី១៩ ខែសីហា ឆ្នាំ២០២៥ លោក ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ទទួលជួប និងពិភាក្សាការងារជាមួយលោក Joshua Coster សេនានុព័ន្ធ US ICE-ERO និងលោក GianCarlo Mazzanti សេនានុព័ន្ធ US ICE-ERO ក្នុងជំនួបរវាងថ្នាក់ដឹកនាំអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម និងអនុព័ន្ធការិយាល័យអនុវត្តច្បាប់អន្ដោប្រវេសន៍ គយ(ICE) និងប្រតិបត្តិការបណ្តេញចេញ(ERO) នៃក្រសួងសន្តិសុខមាតុភូមិសហរដ្ឋអាម៉េរិក(DHS)។
ជំនួបនេះត្រូវបានគេមើលឃើញថាអាចជាការបង្ហាញថាកម្ពុជាបានបើកចំហរនូវទំនាក់ទំនងជាមួយអាមេរិកបន្ទាប់ពីលោកប្រធានាធិបតីអាមេរិកដូណាល់ត្រាំចេញមុខមកជួយបញ្ជប់សង្គ្រាមដែលថៃបង្កឡើងជួយសង្គ្រោះជីវិតទាហ៊ាននិងប្រជាពលរដ្ឋខ្មែរកុំឲ្យប្រឈមនឹងការហិនហោចខ្លាំង។