» សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់សាលាពលទាហានដែលមានភារកិច្ចហ្វឹកហ្វឺនត្រូវបង្កើតបរិយាកាសអំណោយផលដល់ការហ្វឹកហាត់របស់យោធិនកាតព្វកិច្ចយោធា » មង្គលការមួយដែល​គ្មាន​កូន​កំលោះ​ ដោយ​សារ​ខាងប្រុស​ខឹងខាងស្រីថាថ្ងៃការហើយមានស្រីទៀត!? » ប្រជាពលរដ្ឋសម្រុកទៅ បន្តសុពលភាពបណ្ណបើកបរ របស់ក្រសួងសាធារណការ តែមិនមានបញ្ហារអ៊ូ » លោកវង្សី វិស្សុតរដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី ជំរុញឱ្យបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ » លោក រតនៈ វិសិដ្ឋ តារាចម្រៀងនិងជាអ្នកសម្តែងស្លាប់តែម្នាក់ក្នុងនបន្ទប់ជួលនៅអាមេរិកដោយគ្មានអ្នកណាដឹង! » សិស្សស្រីអាយុ១៦ឆ្នាំម្នាក់បានស្លាប់ដោយសារជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដួលបោកក្បាល » មេបង្ក្រាបបង្ហើបពីការធ្វើកិច្ចសហការជាមួយ FBI និង Interpolដើម្បីបង្ក្រាបscam! » ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយហ្វ្ាសស៊ីង តវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!?

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 4050 នាក់

ម្សិលមិញ 12477 នាក់

សរុប 21123726 នាក់

ឆមាសទី១ ឆ្នាំ២០២៥នេះកម្ពុជា មាន អតិផរណាក្នុងអត្រា ៣,៥% អត្រាប្រាក់រៀលប្រែប្រួលដកសូន្យ៣ភាគរយ

 


ភ្នំពេញ៖ អតិផរណារួមជាមធ្យមរបស់កម្ពុជា ក្នុងឆមាសទី១ ឆ្នាំ២០២៥នេះ មានអត្រាកំណើន ៣,៥% បន្ទាប់ពីបានហក់ឡើងក្នុងកម្រិតខ្ពស់ដល់ ៦% នៅក្នុងខែមករា ប៉ុន្តែបានថយចុះជាបន្តបន្ទាប់មកវិញដល់ ១,៦% នាខែមិថុនា .។ របាយការណ៍របស់ធនាគារជាតិនៃកម្ពុជាបានឲ្យដឹងថា នៅក្នុងឆមាសទី ១ឆ្នាំនេះ អតិផរណារួមមានកម្រិតជាមធ្យម ៣,៥% ដែលខ្ពស់ជាងឆមាសទី១ គ្រាដូចគ្នាកាលពីឆ្នាំមុន ដែលមានកម្រិតដ៏ទាប ០,៤% ដោយសារការកើនឡើងថ្លៃក្រុមម្ហូបអាហារ ៤,៨% និងការកើនឡើងអតិផរណាស្នូល មានកម្រិត ២,៩%។a price 

ទោះជាយ៉ាងណា ថ្លៃក្រុមទំនិញ និងសេវាពាក់ព័ន្ធនឹងប្រេងឥន្ធនៈបន្តថយចុះ -២,២% ធៀបនឹង -១,១% នាឆមាសទី១ឆ្នាំ២០២៤ ដែលជាចម្បងបណ្តាលមកពីការធ្លាក់ថ្លៃសាំង។ករណីយ៍នេះធនាគារជាតិនៃកម្ពុជា បានពន្យល់ថា បណ្តាលមកពីកំណើនថ្លៃក្រុមម្ហូបអាហារមានកម្រិតខ្ពស់នាខែមករា ៧,៨% ដោយសារមូលដ្ឋាន គណនាទាប និងការកើនឡើងតម្រូវការខ្ពស់ក្នុង អំឡុងពេលចូលឆ្នាំប្រពៃណីចិន។ ទោះយ៉ាងណា ការកើនឡើងសន្សឹមៗនៃកម្រិតថ្លៃនាគ្រាដូចគ្នាឆ្នាំមុន បានធ្វើឱ្យកំណើនថ្លៃក្រុមម្ហូបអាហារ ថយចុះជាបន្តបន្ទាប់មក ២,៥% នាខែមិថុនា ឆ្នាំ២០២៥។ធនាគារជាតិនៃកម្ពុជា បានបញ្ជាក់ថា ក្នុងឆមាសទី១ឆ្នាំនេះ ថ្លៃបន្លែ កើន ៨,២% ផ្លែឈើ ៧% ត្រីស្រស់ ៤,៧% សាច់ជ្រូក ៣,៦% និងសាច់គោស្រស់ ៣,៩%។

ទោះជាំយ៉ាងណាធនាគារជាតិអះអាងថាជាទូទៅប្រសិនបើអត្រាអតិផរណារួមជាមធ្យមស្ថិតក្រោម ៥% សម្រាប់ប្រទេសកម្ពុជា អាចចាត់ទុកថា មានកម្រិតល្អ មិនបង្កផលប៉ះពាល់អ្វីគួរឲ្យកត់សម្គាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនោះទេ ជាពិសេសប្រជាពលរដ្ឋដែលមានចំណូលទាប និងមធ្យម។សម្រាប់ការវាយតម្លៃនៃក្របខ័ណ្ឌម៉ាក្រូសេដ្ឋកិច្ច ឆ្នាំ២០២៥ បានឲ្យដឹងថា អត្រាអតិផរណាជាមធ្យមប្រចាំឆ្នាំ ត្រូវបានព្យាករថា នឹងស្ថិតក្នុងរង្វង់ ២,៥% ក្នុងឆ្នាំ២០២៥នេះ ដោយសារការរក្សាបាននូវចលនការសេដ្ឋកិច្ចក្នុងស្រុក និងប្រក្រតីភាពនៃស្ថានភាព និងថ្លៃទំនិញអន្តរជាតិ ។ អត្រាអតិផរណារបស់កម្ពុជា ក្នុងឆ្នាំ២០២៥នេះ មានកម្រិតខ្ពស់ជាង ឆ្នាំ២០២៤ ដែលមានកម្រិតអតិផរណាជាមធ្យមក្នុងរង្វង់ ០,៨% ។

សម្រាប់ប្រាក់រៀលវិញ បន្តមានស្ថិរភាពល្អប្រសើរ ព្រមទាំងមាននិន្នាការឡើងថ្លៃគួរឲ្យកត់សម្គាល់ក្នុងឆមាសទី១ ឆ្នាំ២០២៥នេះ ដោយសារកំណើនតម្រូវការប្រាក់រៀល សម្រាប់ប្រើប្រាស់នៅក្នុងវិស័យកសិកម្ម ការទូទាត់អេឡិចត្រូនិក និងការបង់ពន្ធ។ លើសពីនេះ ការប្រែប្រួលរបស់អត្រាប្តូរប្រាក់ទៅតាមកត្តារដូវកាលក៏មានកម្រិតផងដែរ ដែលកត្តានេះបានរួមចំណែកថែមទៀតលើការបង្កើនទំនុកចិត្តលើប្រាក់រៀល។ នេះបើយោងតាមរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជា។

ធនាគារជាតិនៃកម្ពុជា បានបញ្ជាក់ថា អត្រាប្តូរប្រាក់នាត្រីមាសទី២ បានប្រែប្រួលត្រឹមតែ -០,៣% ធៀបនឹងត្រីមាសទី១ ឆ្នាំ២០២៥ ដែលជាកម្រិតទាបជាងការប្រែប្រួលមុនវិបត្តិកូវីដ-១៩ (០,៩%)។ ជាមធ្យម អត្រាប្តូរប្រាក់នៅក្នុងឆមាសទី១នេះ មានកម្រិត ៤.០១១រៀល ក្នុងមួយដុល្លារអាមេរិក ដែលប្រាក់រៀលបានឡើងថ្លៃ ១,៦% ធៀបនឹងគ្រាដូចគ្នា ឆ្នាំ២០២៤ (៤.០៧៥រៀល) និងឡើងថ្លៃ ០,៧% ធៀបនឹងគ្រាដូចគ្នាឆ្នាំ២០១៦-២០១៩ (៤.០៣៩រៀល)។

ទោះជាយ៉ាងណា អត្រាប្តូរប្រាក់រៀលផ្លាសប្តូវាក៏ ក៏អាស្រ័យទៅលើកត្តាខាងក្រៅដូចជាលក្ខខណ្ឌទីផ្សារពិភពលោក និងគោលនយោបាយរូបិយវត្ថុរបស់សហរដ្ឋអាមេរិកអាចមានឥទ្ធិពលលើការប្រែប្រួលនាពេលអនាគត។
យោងតាមធនាគារជាតិនៃកម្ពុជា បានឲ្យដឹងថា អត្រាប្តូរប្រាក់ផ្លូវការសម្រាប់ថ្ងៃទី ៧ខែសីហា ឆ្នាំ២០២៥នេះ មានតម្លៃ ៤.០០៦រៀល ក្នុងមួយដុល្លារអាមេរិក៕a price1 a real