» សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់សាលាពលទាហានដែលមានភារកិច្ចហ្វឹកហ្វឺនត្រូវបង្កើតបរិយាកាសអំណោយផលដល់ការហ្វឹកហាត់របស់យោធិនកាតព្វកិច្ចយោធា » មង្គលការមួយដែល​គ្មាន​កូន​កំលោះ​ ដោយ​សារ​ខាងប្រុស​ខឹងខាងស្រីថាថ្ងៃការហើយមានស្រីទៀត!? » ប្រជាពលរដ្ឋសម្រុកទៅ បន្តសុពលភាពបណ្ណបើកបរ របស់ក្រសួងសាធារណការ តែមិនមានបញ្ហារអ៊ូ » លោកវង្សី វិស្សុតរដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី ជំរុញឱ្យបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ » លោក រតនៈ វិសិដ្ឋ តារាចម្រៀងនិងជាអ្នកសម្តែងស្លាប់តែម្នាក់ក្នុងនបន្ទប់ជួលនៅអាមេរិកដោយគ្មានអ្នកណាដឹង! » សិស្សស្រីអាយុ១៦ឆ្នាំម្នាក់បានស្លាប់ដោយសារជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដួលបោកក្បាល » មេបង្ក្រាបបង្ហើបពីការធ្វើកិច្ចសហការជាមួយ FBI និង Interpolដើម្បីបង្ក្រាបscam! » ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយហ្វ្ាសស៊ីង តវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!?

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1324 នាក់

ម្សិលមិញ 12477 នាក់

សរុប 21121000 នាក់

ថ្ងៃទី​២៨​កក្កដា​នាយករដ្ឋមន្ត្រី​កម្ពុជា និង​នាយករដ្ឋមន្ត្រី​ស្តីទី​ថៃ នឹង​ទៅ​ពិភាក្សាគ្នា​រឿង​ជម្លោះព្រំដែន​នៅ ម៉ាឡេស៊ី


​ម៉ាឡេស៊ី​៖ រដ្ឋមន្ត្រីការបរទេស​ម៉ាឡេស៊ី លោក Mohamad Hasan បានប្រកាស​ឱ្យដឹងថា កម្ពុជា និង​ថៃ បាន​យល់​ព្រមឱ្យ​ម៉ាឡេស៊ី ធ្វើជា​អ្នកសម្របសម្រួល ក្នុង​កិច្ចប្រឹងប្រែង​ដោះស្រាយ​ជម្លោះព្រំដែន រវាង​ប្រទេស​ទាំង​២​។ នេះ​បើតាម​ការចេញផ្សាយ​ដោយសារ​ព័ត៌មាន Reuters​។​​លោក Mohamad Hasan បាន​ប្រាប់​សារព័ត៌មាន​ម៉ាឡេស៊ី Bernama នៅ​ល្ងាច​ថ្ងៃអាទិត្យ ទី​២៧ ខែកក្កដា​ថា នាយករដ្ឋមន្ត្រី​កម្ពុជា សម្ដេច​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​នាយករដ្ឋមន្ត្រី​ស្ដីទី​ថៃ លោក Phumtham Wechayachai ត្រូវបាន​រំពឹងថា នឹងធ្វើ​ដំណើរ​ទៅកាន់​ម៉ាឡេស៊ី នៅ​ល្ងាច​ថ្ងៃ​ចន្ទ ទី​២៨ ខែកក្កដា ឆ្នាំ​២០២៥៕a manet anva  

​នាយករដ្ឋមន្ត្រី​ស្ដីទី​ថៃ លោក ភុំថាំវិឆាយ៉ាឆៃ(Phumtham Wechayachai )នៅ​ថ្ងៃអាទិត្យ ទី​២៧ ខែកក្កដា ក៏បាន​និយាយថា​ថៃ​ចង់​ជួបពិភាក្សា​ទ្វេភាគី ជាមួយ​កម្ពុជា និង​មិន​ចង់ឱ្យមាន​អន្តរាគមន៍​ពី​ប្រទេស​ទី​៣​នោះទេ ក្នុងការ​ដោះស្រាយ​ជម្លោះ​នៅ​ព្រំដែន​ដែល​កំពុង​ផ្ទុះឡើង​រវាង​ប្រទេស​ទាំង​២​។ នេះ​បើតាម​កាសែត​ថៃ The Nation ចេញផ្សាយ​នៅ​រសៀល​ថ្ងៃនេះ​។​លោក Phumtham ធ្វើការ​កត់សម្គាល់​បែបនេះ បន្ទាប់ពី​កិច្ចពិភាក្សា​តាម​ទូរស័ព្ទ​ជាមួយ​លោក​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ និង​ក្រោយ​រូបលោក​អះអាងថា ថៃ​យល់ព្រម​ជាគោលការណ៍ លើ​បទ​ឈប់​បាញ់​ស្នើឡើង​ដោយ​លោក ត្រាំ​។ ថ្លែង​នៅឯ​ស្ថានីយ​វិទ្យុ និង​ទូរទស្សន៍​កងទ័ព​ថៃ លោក Phumtham បាន​ពន្យល់ថា​លោក ត្រាំ បានស្នើ​ឱ្យមាន​បទ​ឈប់​បាញ់​បន្ទាន់​មួយ​រវាង​កម្ពុជា និង​ថៃ ជាមួយ​ការ​បន្ថែមថា សហរដ្ឋអាមេរិក​នឹង​ដំណើរការ​កិច្ចចរចា​ពាណិជ្ជកម្ម​នោះទេ ប្រសិនបើ​ការ​វាយ​ប្រយុទ្ធ​មិន​បញ្ឈប់​៕

​ករណីយ៍នេះខាង​ប៉ុ​ស្ត៍​RT news រុស្សី​នៅតែ​ផ្សាយ​ថា​៖"​លោក ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​កម្ពុជា បាន​គាំទ្រ​គំនិត​ផ្តួចផ្តើម​របស់លោក​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ ក្នុង​ការឈប់​បាញ់​ជាមួយ​ប្រទេស​ថៃ​។​​លោក ម៉ា​ណែ​ត បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​ផ្លូវការ​មួយ​ថា “​កម្ពុជា​យល់ព្រម​ចំពោះ​សំណើសុំ​បទ​ឈប់​បាញ់​ជាបន្ទាន់ និង​គ្មាន​លក្ខខណ្ឌ​រវាង​កងក​ម្លាំ​ង​ប្រដាប់អាវុធ​ទាំងពីរ​”​។​នៅ​ថ្ងៃទី​២៦ ខែកក្កដា ឆ្នាំ​២០២៥​នេះ (​កម្ពុជា​២៧​ក្កដា​)​តាម​បណ្តាញ​ង្គ​ម​លោក​ត្រាំ​គូសបញ្ជាក់ថា «​ខ្ញុំ​ទើប​និយាយ​ជាមួយ​នាយករដ្ឋមន្ត្រី​កម្ពុជា ទាក់ទង​នឹង​ការបញ្ឈប់​សង្គ្រាម​ជាមួយ​ថៃ​។ ខ្ញុំ​អំពាវនាវ​ទៅ​នាយករដ្ឋមន្ត្រី​ស្តីទី​នៃ​ប្រទេស​ថៃ នៅពេលនេះ​ដើម្បី​ស្នើសុំ​ឱ្យមាន​បទ​ឈប់​បាញ់ និង​បញ្ចប់សង្គ្រាម​ដែល​កំពុង​ផ្ទុះឡើង​ក្នុងពេល​បច្ចុប្បន្ននេះ​ផងដែរ​»​។​

​សម្រាប់​សម្តេចនាយករ​ដ្ឋ​មន្ត្រី ហ៊ុន ម៉ា​ណែ​ត​វិញ​បាន​ថ្លែង​ដោយ​សង្ឃឹមថា ភាគី​ថៃ​នឹងមិន​កែប្រែ​ជំហរ​នេះ​ម្តងទៀត ដូច​កាលពី​ថ្ងៃទី​២៤ កក្កដា​ក្រោម​ការជួយ​សម្របសម្រួល​របស់​ឯកឧត្តម Anwar Ibrahim នោះទេ​។ ទាកទង​ការ​លូកដៃ​សម្របសម្រួល​ពី​អាមេរិក​សម្តេច​ធិបតី​ហ៊ុន​ម៉ា​ណែ​ត​ឲ្យ​ក​ដឹងថា​លោក​បានប្រគល់​ភារកិច្ច​ជូន​ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ អោយ​បន្ត​កិច្ចការងារ​នេះ​ដោយ​ពិភាក្សា​ជាមួយ ឯកឧត្តម Marco Rubio រដ្ឋមន្ត្រីការបរទេស​សហរដ្ឋអាមេរិក ដើម្បី​សម្របសម្រួល​ជាមួយ​ភាគី​ថៃ ក្នុង​គោលដៅ​ឈានទៅ​អនុវត្ត​គោលការណ៍ ដែល​បាន​ព្រមព្រៀងគ្នា​ឲ្យ​បាន​ឆាប់រហ័ស ដែល​អាច​បញ្ចប់​ការស្លាប់ និង​របួស​របស់​កង​ទ័ព​និង​ប្រជាពលរដ្ឋ​ទាំងសងខាង​។​

​សូមបញ្ជាក់ថា​ទាក់​និង​ការបដិសេធ​មិន​ទទួលយក​ការសម្របសម្រួល​ពី​ប្រធាន​អាស៊ាន​លោក​អាន​វ៉ា​អ៊ីប្រាហ៊ីម​កាលពី​ថ្ងៃទី​២៤​កក្កដា​អ្នកនាំពាក្យ​ក្រសួងការបរទេស​ថៃ លោក Nikorndey Balankura បាន​ប្រាប់​ទីភ្នាក់ងារ​សរ​ពត៍​មាន​បរទេស​ថា "​ខ្ញុំ​មិន​គិតថា​យើង​ត្រូវការ​ការសម្រុះសម្រួល​ពី​ភាគី​ទី​បី​នៅឡើយ​ទេ​។ យើង​យល់ឃើញថា យន្តការ​ទ្វេភាគី​គឺជា​មធ្យោបាយ​ដ៏​ល្អ​បំផុត​ចេញពី​ស្ថានការណ៍​។ នេះ​គឺជា​ការប្រឈមមុខ​ដាក់​គ្នា​រវាង​ប្រទេស​ទាំងពីរ​" ។​គេ​មិនដឹងថា​តើ​ថៃ​នឹង​តម្លើង​យុទ្ធនាការ​វាយលុក​លើក​ម្ពុ​ជា​ដើម្បី​ដាក់​ការ​គៀ​បស​ង្គ​ត់​កម្ពុជា​ក្នុង​ថ្ងៃ​ជួបជរចារ​គ្នា​ឬក៏​ឈប់​បាញ់​នោះទេ​!?៕a phum tham a trum k thai 
​