» សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់សាលាពលទាហានដែលមានភារកិច្ចហ្វឹកហ្វឺនត្រូវបង្កើតបរិយាកាសអំណោយផលដល់ការហ្វឹកហាត់របស់យោធិនកាតព្វកិច្ចយោធា » មង្គលការមួយដែល​គ្មាន​កូន​កំលោះ​ ដោយ​សារ​ខាងប្រុស​ខឹងខាងស្រីថាថ្ងៃការហើយមានស្រីទៀត!? » ប្រជាពលរដ្ឋសម្រុកទៅ បន្តសុពលភាពបណ្ណបើកបរ របស់ក្រសួងសាធារណការ តែមិនមានបញ្ហារអ៊ូ » លោកវង្សី វិស្សុតរដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី ជំរុញឱ្យបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ » លោក រតនៈ វិសិដ្ឋ តារាចម្រៀងនិងជាអ្នកសម្តែងស្លាប់តែម្នាក់ក្នុងនបន្ទប់ជួលនៅអាមេរិកដោយគ្មានអ្នកណាដឹង! » សិស្សស្រីអាយុ១៦ឆ្នាំម្នាក់បានស្លាប់ដោយសារជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដួលបោកក្បាល » មេបង្ក្រាបបង្ហើបពីការធ្វើកិច្ចសហការជាមួយ FBI និង Interpolដើម្បីបង្ក្រាបscam! » ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយហ្វ្ាសស៊ីង តវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!?

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1240 នាក់

ម្សិលមិញ 12477 នាក់

សរុប 21120916 នាក់

ព្រះមហាក្សត្រ​អំពាវនាវ​និង​ជម្រុញ​ការដាំ​ដើមឈើ​នៅតាម​ទីប្រជុំជន​ស្រុក ក្រុង ឃុំ សង្កាត់ ភូមិ​


​ក្រចេះ​៖ ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​កម្ពុជា ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត បាន​មាន​ព្រះបន្ទូល​ជំរុញ​ឲ្យ​អាជ្ញាធរ​ដែនដី​និង​ប្រជាពលរដ្ឋ​យកចិត្តទុកដាក់​ដាំ​ដើមឈើ ឲ្យ​បាន​គ្រប់ៗ​គ្នា នៅតាម​ទីប្រជុំជន​ស្រុក ក្រុង ឃុំ សង្កាត់ ភូមិ​ដើម្បី​បាន​ម្លប់​ជា​ជម្រក​មនុស្ស​សត្វ បានជា​ឈើ​សំណង់ បង្កើន​ជីវជាតិ​ដី​កសិកម្ម ដើម្បី​កាត់បន្ថយ​ការប្រើប្រាស់​ឈើ​ធម្មជាតិ ជួយ​ទប់​កម្លាំង​ខ្យល់​កន្ត្រាក់ និង​បម្រែបម្រួល​ធាតុអាកាស​ផងដែរ ។​a king tree 

ក្នុងឱកាស​ដែល​ទ្រង់​យាង​ជា​ព្រះរាជធិបតី ប្រារព្ធ​ព្រះរាជ​ពិធី «​រុក្ខទិវា​» ស្ថិតនៅ​ភូមិ​ស្រែ​ត្រែង ឃុំ​ក្បាលដំរី ស្រុក​សំបូរ ខេត្តក្រចេះ នា​ព្រឹក​ថ្ងៃទី​០៩ ខែកក្កដា ឆ្នាំ​២០១៩​នេះ​ព្រះមហាក្សត្រ បាន​មាន​ព្រះបន្ទូល​ថា «​គួរ​យកចិត្តទុកដាក់​រៀបចំ ដើម្បី​ឲ្យ​គូស្រករ​ទើប​រៀប​អាពាហ៍ពិពាហ៍ ដាំ​ដើមឈើ​ទុកជា​អនុស្សាវរីយ៍ នៅ​សួន​អាពាហ៍ពិពាហ៍ ដែល​បាន​បង្កើតឡើង ដោយ​រដ្ឋបាល​ព្រៃឈើ​ឲ្យ​បាន​គ្រប់ៗ​គ្នា នៅតាម​ទីប្រជុំជន​ស្រុក ក្រុង ឃុំ សង្កាត់ ភូមិ​»​។​

​ព្រះមហាក្សត្រ​មាន​ព្រះបន្ទូល​បន្ដថា ការបាត់បង់​ព្រៃឈើ​គ្រប់​ប្រភេទ អាច​បណ្តាល​ឲ្យ​មាន​ទឹកជំនន់​ខ្យល់​កន្ត្រាក់ និង​រន្ទះ និង​ការរាំងស្ងួត​ដែល​បានធ្វើ​ឲ្យ​ទី​តម្កល់​ទឹក​ធានា សម្រាប់​តម្រូវការ របស់​មនុស្ស សត្វ ត្រូវ​រីងស្ងួត ឈានទៅរក​ការបាត់បង់​ប្រាក់ចំណូល សត្វព្រៃ ធនធាន​មច្ឆជាតិ​គ្រប់​ប្រភេទ ហើយ​អាច​បង្ក​ឲ្យ​មាន​ភាព​រហោស្ថាន និង​ការធ្លាក់ចុះ​គុណភាព​ដី​ផងដែរ​។​a king tree1 a car singa2 

​