» បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ » អាមេរិកលួច ព្រមាន អឺរ៉ុប ជាសម្ងាត់ កុំឱ្យប្រើសម្តី «ចាក់រុក» បង្ករឿងជាមួយរុស្ស៊ី » ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុចេញប្រកាសលើកលែងថ្លៃភាស៊ីចំពោះរថយន្តដឹកទំនិញ និងដឹកអ្នកដំណើរដែលគ្រាន់តែឆ្លងកាត់ផ្លូវសាធារណៈ » រកឃើញរថយន្តដែលគេសង្ស័យថាបុកមនុស្សស្លាប់ រួចបើករត់គេចតែមិនអាចរួចខ្លួនស្នងការកោះហៅឲ្យចូលខ្លួន » មានតែប្រជារាស្ត្រទេជាអ្នកថ្វាយអំណាចដល់ព្រះមហាក្រត្រព្រោះព្រះអង្គកំពុងស្ថិតក្នុងរង្វង់គតិយុត្តិកំណត់!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 2278 នាក់

ម្សិលមិញ 34475 នាក់

សរុប 21083804 នាក់

មន្ត្រី​ព្រំដែន​កម្ពុជា​វៀតណាម​កោះធំ អនុញ្ញាតឱ្យ​សាច់គោ និង​ភ្លៅ​មាន់​ជាង​៨​តោន នាំចូល​ពី​វៀតណាម​មន្ត្រី​កសិកម្ម​អ្នក​ចាប់​!?


​ភ្នំពេញ​៖ ក្រុម​អន្តរាគមន៍​បង្ក្រាប​បទ​ល្មើស​ចលនា​សត្វ​នៃ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ បង្ក្រាប​សាច់គោ និង​ភ្លៅ​មាន់​ចំនួន ៨,០១៥ គីឡូក្រាម នាំចូល​ដោយ​គ្មាន​លិខិតអនុញ្ញាត​ពី​ប្រទេស​វៀតណាម​។
​លោក ហ៊ុន សារ៉ាត់ អនុប្រធាន​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ បានឱ្យដឹងថា សាច់សត្វ​បង្កក​ទាំងអស់នេះ ត្រូវបាន​ឈ្មួញ​ដឹកជញ្ជូន​តាម​រថយន្ត​ចេញពី​វៀតណាម តាម​ច្រករបៀង​ក្នុងស្រុក​កោះធំ ខេត្តកណ្ដាល ឆ្ពោះទៅ​ចែកចាយ​នៅ​រាជធានី​ភ្នំពេញ ប៉ុន្តែ​ត្រូវបាន​មន្ត្រី​កម្ពុជា ឃាត់​បាន​នៅ​ចំណុច​ផ្លូវ​៣០​ម៉ែត្រ សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ នា​ថ្ងៃទី​៦ ខែកក្កដា​។a meat vn1 

តាម​ការឆ្លើយ​សារភាព​របស់​អ្នកបើកបរ​រថយន្ត​ដឹក​សាច់​បង្កក​នេះ មិនមាន​លិខិតអនុញ្ញាត​អ្វី​ទាំងអស់ ក្នុងនោះ​មាន ភ្លៅ​មាន់ និង​សាច់គោ ជា​សាច់​បង្កក ត្រូវបាន​ក្រុម​ឈ្មួញ​លួច​ដឹក​ចេញពី​ប្រទេស​វៀតណាម តាម​ច្រករបៀង ស្រុក​កោះធំ ខេត្តកណ្ដាល ឆ្ពោះ​មក​លក់​ចែកចាយ​នៅ​រាជធានី​ភ្នំពេញ​។​សូមបញ្ជាក់​កាលពីដើមឆ្នាំ​២០២៥​អគ្គនាយក​គយ​បានប្រកាស​អនុញ្ញាត​បើក​ឲ្យ​នាំចូល​សាច់​បង្កក​ឡើងវិញ​បន្ទាប់ពី​បាន​ផ្អាក​១​រយ​:​។​តែ​មិនដឹងថា​តើ​ការ​នាំចូល​សាច់​បង្ក​កក​ខាង​ម៉េច​ជា​នាំចូល​ដោយ​មិនមាន​លិខិតស្នាម​ទៅវិញ​?​។​

​ដោយឡែក​ទាក់ទង​នាំ​ទំនិញ​នាំចេញ​នាំចូល​រវាង​កម្ពុជា​វៀតណាម​ដែល​លើកលែង​ការយកពន្ធ​សូន្យ​ផ្អែកទៅលើ​ការអនុវត្ត​កិច្ចសម្របសម្រួល​ជំរុញ​ពាណិជ្ជកម្ម​ទ្វេភាគី រវាង​រាជរដ្ឋាភិបាល នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​រដ្ឋាភិបាល នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ក្រសួងពាណិជ្ជកម្ម នៃ​កម្ពុជា នៅ​​រាត្រី​ថ្ងៃទី​៤ ខែកក្កដា ឆ្នាំ​២០២៥ បាន​ឲ្យ​ដឹងថា ពុំមាន​ការយកពន្ធ​លើ​ការនាំចេញ​អង្ករ និង​ស្រូវ​របស់​កម្ពុជា​ទៅកាន់​ទីផ្សារ​វៀតណាម​នោះទេ ដោយ​
​តាម​សេចក្ដី​សេចក្តីបំភ្លឺ​ព័ត៌មាន​ស្តីពី ការផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​ពាក់ព័ន្ធ​នឹង​ការយកពន្ធ​លើ​ការ​នាំចូល​ស្រូវ​របស់​កម្ពុជា ទៅ​ទីផ្សារ​វៀតណាម បាន​លើកឡើងថា ថ្មីៗ​នេះ​ក្រសួង​បាន​សង្កេតឃើញថា មាន​គណនី​ហ្វេ​ស​បុក​ឈ្មោះ «​បង​ឋាន ទិញស្រូវ​» ដែល​បាន​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​ពាក់ព័ន្ធ​នឹង​ការយកពន្ធ​លើ​ការ​នាំចូល​ស្រូវ របស់​កម្ពុជា​ទៅ​ទីផ្សារ​វៀតណាម ដែល​ព័ត៌មាន​នេះ​បង្ក​ការភាន់ច្រឡំ និង​ជះឥទ្ធិពល​អវិជ្ជមាន​ចំពោះ​អាជីវកម្ម​ស្រូវ របស់​ប្រជាកសិករ និង​អាជីវករ​កម្ពុជា ដែលមាន​អាជីវកម្ម​នាំចេញ​ស្រូវ អង្ករ​ទៅ​ប្រទេស​វៀតណាម ។​

​ក្រសួងពាណិជ្ជកម្ម​បញ្ជាក់ថា​យោងតាម​កិច្ចសម្របសម្រួល​ជំរុញ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​រាជរដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​វៀតណាម ដែល​បាន​ចុះហត្ថលេខា​កាលពី​ថ្ងៃទី​២៨ ខែមេសា ឆ្នាំ​២០២៥ នៅ​រដ្ឋធានី​ហាណូយ នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ដែល​មានចែង​ក្នុង​ប្រការ​១ ប្រការ​២ និង​ប្រការ​៣ នៃ​កិច្ចសម្របសម្រួល​នេះ នូវ​បញ្ជី​មុខទំនិញ​ត្រូវ​ទទួលបាន ភាពអនុគ្រោះ​ពន្ធ​នាំចូល​ពិសេស​តាម​អត្រា​ស្មើ​សូន្យ ដែល​ក្នុងនោះ​ទំនិញ​អង្ករ​ត្រូវបាន​កំណត់ កូតា​នាំ​ចូលទៅ​វៀតណាម​ក្នុង​ឆ្នាំ​២០២៥ ស្មើនឹង ៣០​ម៉ឺន​តោន ហើយ​ភាគី​ទាំងពីរ​ឯកភាព​កំណត់​គិត​ជា​មធ្យម ភាគ​សម្រាប់ ២​គីឡូក្រាម​ស្រូវ​ស្មើនឹង ១​គីឡូក្រាម​អង្គរ ។​

មានការ​កត់សម្គាល់ថា​កច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ដែល​យក​ព​ន្ធ័​សូន្យ​រវាង​កម្ពុជា​និង​វៀតណាម​គឺ​កើតឡើង​តែ​ប៉ុន្មាន​ខែ​ប៉ុណ្ណោះ​មុននឹង​កម្ពុជា​ប្រកា​សបិទ​ការនាំ​ចូល​ល​ទំនិញ​ពី​ប្រទេស​ថៃ​ដែល​ក្នុង​១​ឆ្នាំៗ​មានតម្លៃ​ប្រមាណ​៥​ពាន់​លាន​ដុល្លា​រា​មេ​រិ​ក​។​ឯ​ទំនិញ​ខ្មែរ​នាំទៅ​ថៃ​វិញ​ប្រមាណ​១​ពាន់​លាន​ដុល្លារ​អាមេរិក​ក្នុងនោះ​ទីផ្សារ​ស្រូវ​ខ្មែរ​ក៏មាន​នាំចេញ​ទៅ​ថៃ​ដែរ​។​ចឹ​ង​កម្ពុជា​ត្រូវ​បង្កើន​ការនាំ​ចូល​ពី​ប្រទេស​វៀតណាម​និង​ចិន​ដែល​ក្រុមហ៊ុន​ដឹកជញ្ជូន​វិ​រៈ​ប៊ុន​ថាំ​កាលពីពេល​ថ្មីៗ​នេះ​ប្រកាស​ពី​សេវា​ដឹកជញ្ជូន​តាម​ឡាន​ពី​ចិន​កាត់​តាម​ឡាវ​មក​ស្រុក​ខ្មែរ​តែ​១​សប្តាហ៍​ប៉ុណ្ណោះ​។​a meat vn a meat vn2 a meat vn3 a meat vn4 a meat vn5 

​