» សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់សាលាពលទាហានដែលមានភារកិច្ចហ្វឹកហ្វឺនត្រូវបង្កើតបរិយាកាសអំណោយផលដល់ការហ្វឹកហាត់របស់យោធិនកាតព្វកិច្ចយោធា » មង្គលការមួយដែល​គ្មាន​កូន​កំលោះ​ ដោយ​សារ​ខាងប្រុស​ខឹងខាងស្រីថាថ្ងៃការហើយមានស្រីទៀត!? » ប្រជាពលរដ្ឋសម្រុកទៅ បន្តសុពលភាពបណ្ណបើកបរ របស់ក្រសួងសាធារណការ តែមិនមានបញ្ហារអ៊ូ » លោកវង្សី វិស្សុតរដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី ជំរុញឱ្យបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ » លោក រតនៈ វិសិដ្ឋ តារាចម្រៀងនិងជាអ្នកសម្តែងស្លាប់តែម្នាក់ក្នុងនបន្ទប់ជួលនៅអាមេរិកដោយគ្មានអ្នកណាដឹង! » សិស្សស្រីអាយុ១៦ឆ្នាំម្នាក់បានស្លាប់ដោយសារជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដួលបោកក្បាល » មេបង្ក្រាបបង្ហើបពីការធ្វើកិច្ចសហការជាមួយ FBI និង Interpolដើម្បីបង្ក្រាបscam! » ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយហ្វ្ាសស៊ីង តវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!?

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3378 នាក់

ម្សិលមិញ 12477 នាក់

សរុប 21123054 នាក់

អាជ្ញាធរ​ខេត្តកណ្តាល​ដាក់​វិធានការ​ឲ្យ​ម្ចាស់​ទីតាំង​រណ្តៅ​ដី​ក្នុងភូមិ​សាស្ត្រ ឃុំ​រលាំង​កែន ស្រុក​កណ្ដាលស្ទឹង កែសម្រួល​ឡើងវិញ​

 

​កណ្តាលៈ គណៈកម្មាធិការ​ចម្រុះ​ដើម្បី​គ្រប់គ្រង​ការធ្វើ​អាជីវកម្ម​ខ្សាច់ រណ្ដៅ​ដី ថ្ម គ្រួស នៃ​រដ្ឋបាល​ខេត្តកណ្តាល​បាន តម្រូវឱ្យ​ម្ចាស់​ទីតាំង​រណ្ដៅ​ដី​មួយកន្លែង​ស្ថិតក្នុង​ភូមិសាស្ត្រ ឃុំ​រលាំង​កែន ស្រុក​កណ្ដាលស្ទឹង ស្ដារឡើងវិញ​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​ទទួលរង​ការខូចខាត​ពីរ​ណ្ដៅ​ដី​មួយ​នេះ ក្រោយ​ពិនិត្យឃើញថា កំពុង​អនុវត្តន៍​ផ្ទុយ​ពី​អាជ្ញារ​ប័ណ្ណ​។a dick land

​លោក ណុប ដា​រ៉ា អភិបាលរង​ខេត្តកណ្ដាល និង​ជា​ប្រធាន​គណៈកម្មាធិការ​ចម្រុះ ដើម្បី​គ្រប់គ្រង​ការធ្វើ​អាជីវកម្ម​ខ្សាច់ រណ្ដៅ​ដី ថ្ម គ្រួស នៅ​ថ្ងៃទី ២៦ ខែវិច្ឆិកា បាន​ដឹកនាំ​កម្លាំងចម្រុះ​មន្ទីរ​ពាក់ព័ន្ធ រួមទាំង​អជ្ញាធរ​ស្រុក ចុះ​ពិនិត្យមើល​ទីតាំង​រណ្ដៅ​ដី​ក្នុងភូមិ​សាស្ត្រ ឃុំ​រលាំង​កែន ស្រុក​កណ្ដាលស្ទឹង ដែល​កំពុង​អនុវត្តន៍​ផ្ទុយ​ពី​អាជ្ញាប័ណ្ណ និង​តម្រូវឱ្យ​ស្ដារឡើងវិញ​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​ទទួលរង​ការខូចខាត​ពីរ​ណ្ដៅ​ដី​មួយ​នេះ​។​

​លោក​អភិបាលរង​ខេត្តកណ្តាល បាន​ណែនាំ​ដល់​ម្ចាស់​អាជីវកម្ម​ថា ពាក់ព័ន្ធ​នឹង​ហេ​ដ្ឋា រចនាសម្ព័ន្ធ​ដែលមាន​ផ្លូវ និង​ប្រឡាយទឹក​ដែល​រង​ការប៉ះពាល់​ពី​រណ្ដៅ​មួយ​នេះ​តម្រូវឱ្យ​ម្ចាស់​អាជីវកម្ម​ត្រូវ​បង្ខិត​ព្រំដី​មកវិញ និង​ចាក់ដី​ធ្វើ​ជើងទេរ​ដើម្បី​ពង្រីក​ផ្លូវ​ប្រឡាយ​ឱ្យបាន ១០ ម៉ែត្រ ព្រោះនេះ​ជា​សុវត្ថិភាព​ប្រជាពលរដ្ឋ​ធ្វើដំណើរ​ទៅមក​ជាពិសេស​ពេលយប់​។​

​លោក ណុប ដា​រ៉ា បាន​បន្តថា ការធ្វើ​ការស្តារ​ប្រឡាយ​ទំនប់​នេះ​ឡើងវិញ ដើម្បី​ឱ្យមាន​ផ្លូវទឹក​ចរាចរណ៍ ជាពិសេស​មិនត្រូវ​បូម​ទឹករ៉ែ​ទាំងនេះ​បង្ហូរ​ចូលក្នុង​ស្រែ​របស់​ប្រជាពលរដ្ឋ​ទេ ព្រោះ​ទឹករ៉ែ​ទាំងនេះ​មិនដឹងថា​មាន​សារជាតិ​អ្វីខ្លះ​នោះទេ​ដែល​ធ្វើឱ្យប៉ះពាល់​ស្រែ​របស់​ពួកគាត់​។ «​ត្រូវ​លាង​សម្អាត​កង់ឡាន​ឱ្យបាន​ស្អាត​ពេល​ចេញពី​ដេប៉ូ ត្រូវ​គ្រប​ឱ្យបាន​ជិត​ល្អ កុំ​ដឹក​លើស​ទម្ងន់ បើកបរ​ដោយ​ក្រមសីលធម៌ ត្រូវ​លាង​សម្អាត​ផ្លូវ​ដែល​ប្រឡាក់​ឱ្យបាន​ស្អាត ក្នុងករណី​ម្ចាស់​អាជីវកម្ម​ណា​ដែល​នៅតែ​ប្រព្រឹត្ត​ល្មើសច្បាប់ ធ្វើឱ្យ​ផ្លូវ​ខូច ត្រូវ​ទទួលខុសត្រូវ​ជួសជុល​ផ្លូវ​ឱ្យបាន​ស្អាត​ឡើងវិញ រង​ការផាកពិន័យ ឬ​បិទ​អាជីវកម្ម​តែម្ដង​»​។​

លោក ណុប ដា​រ៉ា ក៏បាន​ជំរុញ​ដល់​មន្ទីរ​ពាក់ព័ន្ធ និង​កងកម្លាំង​មាន​សមត្ថកិច្ច ត្រូវ​បន្ត​ចាត់វិធានការ​ឱ្យបាន​ម៉ឺងម៉ាត់ ដល់​ម្ចាស់​អាជីវកម្ម ឱ្យ​អនុវត្តតាម​កិច្ចសន្យា និង​ច្បាប់​ពាក់ព័ន្ធ​នានា រាល់​ការដឹក​ខ្សាច់ ដឹក​ដី ត្រូវ​អនុវត្តតាម​បទដ្ឋាន​បច្ចេកទេស​ត្រឹមត្រូវ ដឹក​កុំឱ្យ​ហុយ និង​ជ្រុះ​ខ្សាច់​មកលើ​ផ្លូវ ដែល​ធ្វើឱ្យប៉ះពាល់​ដល់​អ្នកធ្វើដំណើ​រ និង​ប្រជាពលរដ្ឋ​រស់នៅ​តាម​ដង​ផ្លូវ​។​ «​ត្រូវ​រួមសហការ​គ្នា​ចុះ​ពិនិត្យ​ដល់ទី​តាំង អាជីវកម្ម​រណ្ដៅ​ដី ដើម្បី​ដឹងថា​តើ ម្ចាស់​អាជីវកម្ម​ទាំងនោះ មានច្បាប់ និង​អាជ្ញាប័ណ្ណ​ត្រឹមត្រូវ​ហើយ​ឬ​នៅ បើ​ម្ចាស់​អាជីវកម្ម​ណាមួយ​មិន​សហការ គ្មាន​អាជ្ញាប័ណ្ណ ឬ​អាជ្ញាប័ណ្ណ​ហួស​សុពលភាព ត្រូវអនុវត្ត​តាមច្បាប់​ដោយ​គ្មាន​ការយោគយល់​ឡើយ​»៕

​