» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 776 នាក់

ម្សិលមិញ 11753 នាក់

សរុប 21095691 នាក់

បែកធ្លាយ​រឿងអាស្រូវ ពុករលួយ​របស់លោក​វរសេនីយ៍ទោ ពៅ ថា​ន អធិការរង នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ពារាំង ខេត្តព្រៃវែង​


​ខេត្តព្រៃវែង : យោងតាម​ផេ​ក​ឈ្មោះ Pheng Vanak News បាន​បង្ហោះ​នូវ​ឯកសារ​រឿងអាស្រូវ នៃ​ការប្រព្រឹត្ត​អំពើពុករលួយ​របស់លោក​វរសេនីយ៍ទោ ពៅ ថា​ន អធិការរង​ផ្នែក​សេនាធិការ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ពារាំង ខេត្ត ព្រៃវែង បាន​ប្រព្រឹត្ត​អំពើរ​ពុករលួយ​នៅក្នុង​អង្គភាព​ការកេងប្រវ័ញ្ច ពី​មន្ត្រី​នៅក្នុង​អង្គភាព រួមមាន​:a po pearaing

១/​របប​ប្រេងសាំង​ក្នុង​មួយ​ត្រីមាស​មួយផ្នែក​ជំនាញ​ទទួល​បានតែ ៣០​លីត្រ​ទេ ប៉ុន្តែ​លោក​អធិការ និង​លោក​អធិការរង​ផ្នែក​សេនាធិការ​លោក​វរសេនីយ៍ទោ ពៅ ថា​ន បាន​ឲ​មក​ផ្នែក​ជំនាញ​តែ ២០​លីត្រ​ប៉ុណ្ណោះ ។ ចំណែក​តាម​ប៉ុស្តិ៍​ទទួលបាន​របប ១៥០​លីត្រ​ក្នុង មួយ​ត្រីមាស ប៉ុន្តែ​លោក​អធិការរង​សេនាធិការ​បើក​ឲ​តែ ១១០​លីត្រ​តែប៉ុណ្ណោះ ។​២/​ការបើក​ឯកសណ្ឋាន និង​សម្ភារៈ​ផ្សេងៗ លោក​វរសេនីយ៍ទោ ពៅ ថា​ន អធិការរង​សេនាធិការ តម្រូវ​ឲ្យ​មន្ត្រី​ដែល​មក​បើ​ត្រូវ​បង់លុយ​ទៅ​សេនាធិការ​ម្នាក់ ២០០០០៛ បាន​បើក​ឲ្យ​បើ​មិន​ឲ្យ​គឺ​មិន​បើក​សម្ភារៈ​ឲ្យ​នោះទេ ។​

៣/​ថវិការ​រដ្ឋបាល​ក្នុង​អង្គភាព​ដើម្បី​ដោះស្រាយ​បញ្ហា​ទឹក​ភ្លើង​ក្នុង​អធិការ មួយ​ត្រីមាស​ទទួលបាន ១​លាន​៥០​ម៉ឺន​រៀល ដើម្បី​ផ្គត់ផ្គង់ ប៉ុន្តែ​លោក​អធិការរង​សេនាធិការ​រូបនេះ មិនដឹង​យកលុយ​នេះ​ទៅណា​នោះទេ ដោយ​បែ​ជា​បង្គាប់​ឲ្យ​កម្លាំង​ចំណុះ​ឲ្យ​អធិការដ្ឋាន​ចេញ​លុយ​ថ្លៃ​ទឹក​ភ្លើង​នេះ​ទៅវិញ ដោយ​ក្នុង​ម្នាក់​ត្រូវ​បង់​ឲ្យ​ទៅ​សេនាធិការ​ចំនួន ៣០០០០៛​ក្នុង​មួយខែ ។ មិនដឹងថា​លុយ​ដែល​លោក​អធិការរង ពៅ ថា​ន បញ្ជា​តម្រូវ​ឲ្យ​ត្រូវតែ​បង់​ពី​មន្ត្រី​ចំណុះ​ឲ​អធិការដ្ឋាន​ម្នាក់ ៣០ ០០០៛​នេះ លោក​អធិការរង​សេនាធិការ​យកទៅ​ធ្វើ​អ្វី ឬមួយ​ក៏​យកទៅដាក់​ក្នុង​ហោប៉ៅ​ខ្លួនឯង ។

ដោយឡែក​នៅតាម​អធិការដ្ឋាន​ទាំងអស់​នៅក្នុង​ខេត្តព្រៃវែង គឺ​ពុំមាន​ធ្វើបែបនេះ​ទេ គឺមាន​តែ​អធិការដ្ឋាន​នគរបាល​ស្រុក​ពារាំង​មួយ​តែប៉ុណ្ណោះ ដែលមាន​ភាពមិនប្រក្រតី​បែបនេះ អស់​រយៈពេល ២​ឆ្នាំ​មកហើយ​ចាប់ពី​ពេល​លោក​អធិការ ស៊ុំ សីហា ឡើងមក ព្រោះ​លោក​អធិការ ស៊ុំ សីហា និង​លោក​អធិការរង​សេនាធិការ ពៅ ថា​ន ជា​បងប្អូន​ធ​ម៍​និង​គ្នា ជំនាន់​អធិការ​មុនៗ​មិនមាន​ការគាបសង្កត់ កេងប្រវ័ញ្ច និង​តម្រូវ​ឲ​មន្ត្រី​ចាំ​ណុះ​ឲ្យ​អធិការដ្ឋាន​បង់លុយ​ឲ​បែបនេះ​ទេ ។ បន្ទាប់ពី​បញ្ជា​ឲ្យ​មន្ត្រី​ចំណុះ​អធិការដ្ឋាន​បង់លុយ​នេះ​ជា​រៀងរាល់ខែ​រយៈពេល ០២​ឆ្នាំ​មក កម្លាំង​ទាំងអស់​ក៏មាន​ការសួរនាំ​រក​ឬ​សគល់​នៃ​ការចំណាយ​ដែល​ផ្នែក​សេនាធិការ​ចំណាយ​ពីព្រោះ​លុយ​ផ្គត់ផ្គង់​អង្គភាព​ក្នុង​មួយខែ ៥០០០០០៛ ពីមុនមក​មិនដែល​តម្រូវ​ឲ​មន្ត្រី​ដែល​ខំ​មក​បម្រើ​ការងារ​ជូន​ប្រជាពលរដ្ឋ និង​សង្គម​ហើយ​បែ​ជា​ចេញ​លុយ​ថ្លៃ​ទឹក​ភ្លើង​ជំនួស​រដ្ឋ​ទៀត​នោះទេ​ព្រោះ​ក្រសួង​មាន​លុយ​ទម្លាក់​ឲ្យ ។

ពេលនោះ​លោក​អធិការ​ក៏បាន​ហៅ​កម្លាំង​ទាំងអស់​មក​ប្រជុំ​នៅ​ថ្ងៃទី​១៦ ខែឧសភា ឆ្នាំ​២០២៥ វេលា​ម៉ោង ៨ និង ០០​នាទី​ព្រឹក ដើម្បី​ឲ្យ​លោក វរសេនីយ៍ទោ ពៅ ថា​ន បកស្រាយ​ទៅលើ​បញ្ហា​នេះ​ទៅដល់​មន្ត្រី​ដែល​ចូលរួម​កិច្ច​ប្រជុំបាន​យល់ ប៉ុន្តែ​កិច្ចប្រជុំ​នេះ​ដំណើរការ​បានតែ ៣០​នាទី​ប៉ុណ្ណោះ ក៏ត្រូវ​បាន​បិទ​បញ្ចប់​វិញ និង​បាន​លេ​ី​ក​ពេល​ទៅ​ថ្ងៃក្រោយ​វិញ ដោយសារ​លោក​វរសេនីយ៍ទោ ពៅ ថា​ន អធិការរង​ទទួល​ផ្នែក​សេនាធិការ​បកស្រាយ​មិន​ចេញ ពីព្រោះ​បើ​គិត​ទៅលើ​ការចំណាយ​គឺ​ពុំមាន​ការចំណាយ​អ្វី​ច្រើន​នោះទេ​ក្រៅតែពី​បង​ទឹក និង​ភ្លើង ព្រោះ​ការបញ្ចេញ​ឯកសារ មាន​ម៉ាស៊ីន​ព្រី​ន និង​ក្រដាស​ស្រាប់ ។

ហើយ​លោក ពៅ ថា​ន ក៏បាន​សុំ​ដកឃ្លា​បកស្រាយ​សិន​ព្រោះ​រក​នឹក​កុហក​អំពី​ការចំណាយ​មិនឃើញ​។ យោងតាម​របាយ ការណ៍​ខាង​លេ​ី​នេះ គឺជា​ព័ត៌មាន ដែល​មន្ត្រី​ន​នគរបាល​តូចតាច នៃ​អធិការដ្ឋាន​ស្រុក​ពារាំង​បា​បាន​លួច​ផ្ដលអោយ​អ្នកកាសែត ត្រង់​ថា ជាការ​ពិត ឬ ម​មិន​ពិត​នោះ ? អង្គភាព សារព័ត៌មាន គេហទំព័រ មាតុភូមិ រង់ចាំ​ការបកស្រាយ​បំភ្លឺ​ពី​លោក អធិការរង ពៅ ថា​ន ជានិច្ច តាម រយ​: Tel : 016 953 222 /012 953 824 / 088 55 34 100 តាមច្បាប់​ស្តីពី​របប​សារព័ត៌មាន ៕ ដោយ​: ស៊ុន សុផល​a po pearain3 a po pearaing1 

​