» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 790 នាក់

ម្សិលមិញ 11753 នាក់

សរុប 21095705 នាក់

តើ​អាណា​គេ​ថ្លើមធំហ៊ានបន្លំដឹក​អ្នកបើកបរ​ល្មើសច្បាប់​ទៅ​ដាក់បញ្ចាំ​ទូរ​សព្ទ ដើម្បី​យកលុយ​មក​បង់ថ្លៃ​ផាកពិន័យ ?

​ភ្នំពេញ​៖ ក្រោយពី​ជួប​ទល់មុខ​គ្នា​រវាង​មន្ត្រី​ទាំងអស់​នៅ​គោលដៅ​កួច​កាណុង​នៅ​ស្នងការដ្ឋាន​នគរបាល បុរស​អ្នកបើក​ម៉ូតូ​កង់​៣​ដែល​ត្រូវ​នគរបាល​ចរាចរ​ផាកពិន័យ បានបញ្ជាក់​យ៉ាងច្បាស់​ថា ជន​ស៊ីវិល​ដែល​ដឹក​គាត់​ទៅ​បញ្ចាំ​ទូរ​សព្ទ ហើយ​យកលុយ​ពី​គាត់ ជំនួស​នគរបាល​។a moto po1

ប្រភពីសមត្តកិច្ចប្រាប់ថា កាលពី​ថ្ងៃទី​២០ ខែកញ្ញា ឆ្នាំ​២០២២ វេលា​ម៉ោង​ប្រហែល ១០:៣០​នាទី​ព្រឹក មាន​អ្នកបើកបរ​ម៉ូតូ​កង់​បី​ដឹកទំនិញ​ម្នាក់ បាន​បើកបរ​ទិសដៅ​ពី​វត្តភ្នំ គោលដៅ​ឆ្លងស្ពាន​ជ្រោយចង្វារ លុះ​មកដល់​គោលដៅ​រង្វង់​មូល​កួច​កាណុង ក៏​ស្រាប់​តែមាន​មន្ត្រីនគរបាល​ចរាចរ​ណ៍​ឃាត់​ធ្វើការ​ផាកពិន័យ ករណី​ពាក់មួក​សុវត្ថិភាព​ដែរ​តែ​មិន​កិប​គន្លឹះ​មួកសុវត្ថិភាព​។ ពេលនោះ​មន្ត្រី​អនុវត្ត​ច្បាប់ បាន​បញ្ជាក់ថា តាមច្បាប់​លើ​ករណីនេះ​ត្រូវ​ផាកពិន័យ ៦០,០០០​រៀល​។ ពេលនោះ​គាត់​ក៏បាន​និយាយថា គាត់​គ្មាន​ប្រាក់​ដើម្បី​បង់ពិន័យ​នោះទេ រួចមក​គាត់​ក៏​ទូរ​សព្ទ​ទៅ​និយាយ​ជាមួយ​ថៅកែ​របស់គាត់ បន្ទាប់មក​គាត់​ក៏​ហុច​ទូរ​សព្ទ​ជូន​មន្ត្រី​ដើម្បី​និយាយ​គ្នា​ជាមួយ​ថៅកែ​របស់គាត់ គោលបំណង​ស្នើសុំ​មន្ត្រីនគរបាល​ចរាចរ​ណ៍​កុំ​ផាកពិន័យ ត្រឹមតែ​អប់រំ​ទៅបាន​ហើយ​។

ភ្លាមនោះ​មន្ត្រី​ក៏បាន​ប្រគល់​ទូរ​សព្ទ​ជូន​គាត់​វិញ ព្រមទាំង​អនុញ្ញាត​ឲ្យ​រូបគាត់​ទៅដោយ​មិនបាន​ផាកពិន័យ​។ ឆ្លៀត​ពេលនោះ​មាន​ជន​ឱកាសនិយម ស្លៀកពាក់​ស៊ីវិល​ឆ្លៀតឱកាស ហៅ​បុរស​នោះ​ចេញទៅ​ក្រៅ ដោយ​ប្រាប់​ថាបើ​អត់លុយ​គាត់​អាច​នាំទៅ​កន្លែង​បញ្ចាំ ដើម្បី​បង់ថ្លៃ​ល្មើស​ស​ចរាចរណ៍​។ ករណី​យ៍​នេះ​ម្ចាស់​ម៉​តូ​កង់​បី​ប្រាប់ថា​មិន​ចាប់អារម្មណ៍ ហើយ​ប្រញាប់​ផង ក៏​ជឿ​មិនបាន​គិត ក៏បានផ្តល់​លុយ​នោះ​ទៅ​ឲ្យ​ជន​ស៊ីវិល​ដែល​បន្លំ​ខ្លួន​ជា​សមត្ថកិច្ច​អនុវត្ត​ច្បាប់​ទៅ​?​។

ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក បានធ្វើការ​ស្រាវជ្រាវ និង​បាន​អញ្ជើញ​ប្រធាន​គោលដៅ មន្ត្រី​ទាំងអស់​នៅ​គោលដៅ​កួច​កាណុង និង​អ្នកបើកបរ​មក​បំភ្លឺ​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក ព្រមទាំង​បាន​អញ្ជើញ​គ្រប់ភាគី​ពាក់ព័ន្ធ​ចុះទៅ​សួរនាំ និង​ឆែក​កា​មេ​រា សុវត្ថិភាព​នៅ​ហាង​បញ្ចាំ​យីហោ​៥៨៥ ទទួលបាន​លទ្ធ​ផលប​ញ្ជា​ក់​របស់​ម្ចាស់​ហាង​បញ្ចាំ​ថា នៅវេលា​ម៉ោង​ប្រហែល​ជិត ១១:០០​នាទី ថ្ងៃទី​២០ ខែកញ្ញា ឆ្នាំ​២០២២ មាន​ជន​ស៊ីវិល​ចំនួន​២​នាក់ បាន​ជិះ​ម៉ូតូ​ម៉ាក PCX មិន​ចាំ​ផ្លាកលេខ យក​ទូរ​សព្ទ​មក​ដាក់បញ្ចាំ​នៅ​ហាង​របស់គាត់​ពិតប្រាកដ​មែន ប៉ុន្តែ​គាត់​បាន​បដិសេធថា ជន​ទាំង ២​នាក់​ខាងលើ មិនមែនជា​មន្ត្រីនគរបាល​ចរាចរណ៍​នោះទេ​។​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក កំពុង​ស្រាវជ្រាវ​រកមុខ​ជនខិលខូច​ខាងលើ ដែល​មិនមែនជា​សមត្ថកិច្ច ដើម្បី​យកមក​សួរនាំ​បញ្ជាក់​ឲ្យ​បាន​ច្បាស់​ថា តើ​មាន​ជាប់​ពាក់ព័ន្ធ​ជាមួយនឹង​មន្ត្រីនគរបាល​ចរាចរ​ណ៍​ណា​ម្នាក់​នៅ​គោលដៅ​ខាងលើ​ដែរ ឬ​អត់​? ដើម្បី​រក​ការពិត និង​ផ្តន្ទាទោស​តាមច្បាប់​។

ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ក៏បាន​ណែនាំ​ដល់​មន្ត្រី​ទាំងអស់​ត្រូវ​ប្រើប្រាស់​កាយវិការ និង​ពាក្យសំដី​ឲ្យ​បាន​សមរម្យ ជាមួយ​ប្រជាពលរដ្ឋ ទោះជា​កំពុង​រវល់ ឬ​ហត់នឿយ​ក្នុងការ​បំពេញ​តួនាទី​ភារកិច្ច​យ៉ាងណាក៏ដោយ​។ ម្យ៉ាងវិញទៀត ត្រូវអនុវត្ត​ការងារ​ប្រកបដោយ​សីលធម៌ និង​ណែនាំ​អប់រំ​បន្ថែម​អំពី​ច្បាប់​ចរាចរណ៍ ត្រូវ​ចូលរួម​គោរព​ច្បាប់​ទាំងអស់គ្នា ដើម្បី​ការពារ​អាយុជីវិត និង​ទ្រព្យសម្បត្តិ​របស់​ប្រជាពលរដ្ឋ​។

​សូមបញ្ជាក់ថា​កាលពី​អង្គហេតុ​ដំបូង​គឺ នៅ​ព្រឹក​ថ្ងៃទី​២០ ខែកញ្ញា ឆ្នាំ​២០២២​នេះ មាន​ហេតុការណ៍​នគរ​បាលច​រា​ចរណ៍​នៅ​គោលដៅ​រង្វង់​មូល​ស្ពាន​ជ្រោយចង្វារ (​រង្វង់​មូល​គូ​ច​កាណុង​ស្តា​ត​ចាស់​) ចាប់​ផាកពិន័យ​បុរស​ម្នាក់​ដែល​កំពុងបើក​កង់​បី​ដឹកទំនិញ ដោយសារ​មិនបាន​ពាក់​គន្លឹះ​ត្រឹមត្រូវ ដោយ​តម្រូវ​ឲ្យ​បង់ប្រាក់​ផាកពិន័យ​ចំនួន​៥​ម៉ឺន​រៀល​។ ប៉ុន្ដែ​អ្នកបើក​កង់​បី​នោះ បាន​ប្រាប់​នគរបាល​ចរាចរ​ណ៍​ថា ខ្លួន​មានតែ​លុយ​៤៥០០ រៀល​ទេ​នៅក្នុង​ហោប៉ៅ​។ ដោយ​ខ្លួន​កំពុង​ដឹក​ឥ​វ៉ាន់​ដើម្បី​ដាក់ជូន​ភ្ញៀវ​នោះ ហើយ​ខ្លាច​មិនទាន់​ពេល​ក៏​ប្រាប់​ប៉ូលិស​ថា ខ្លួន​មានតែ​ទូរស័ព្ទ​មួយ​នេះ ចឹ​ង​មានតែ​យកទៅដាក់​បញ្ចាំ​។ ដំណោះស្រាយ​នេះ ក៏ត្រូវ​បាន​នគរបាល​ចរាចរណ៍​ឯកភាព​ហើយក៏​ដឹក​តាម​ម៉ូតូ នាំ​អ្នកបើក​កង់​បី​ទៅ​បញ្ចាំ​ទូរស័ព្ទ បាន​៦​ម៉ឺន​រៀល រួច​ក៏​ដក​លុយ​៥​ម៉ឺន​រៀល​ឲ្យ​ប៉ូលិស និង​ទុក​១​ម៉ឺន​នៅក្នុង​ខ្លួន​៕a moto po a moto po2 

​