» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 193 នាក់

ម្សិលមិញ 11753 នាក់

សរុប 21095108 នាក់

កាសែត​បរទេស​ផ្សាយ​ថា «​រជ្ជទាយាទ​កម្ពុជា​» ស្នើ​ទិញ​ក្លឹប​បាល់ទាត់ AS Saint-Etienne​ធ្វើ​ឲ្យ​រាជវាំង​មិន​សប្បាយចិត្ត​

ភ្នំពេញ​៖ ក្រសួងព្រះបរមរាជវាំង នៅ​ថ្ងៃទី​២០ ខែកញ្ញា ឆ្នាំ​២០២១​នេះ បាន​ប្រតិកម្ម​នឹង​កាសែត​បរទេស​មួយចំនួន ដែល​បាន​ប្រើប្រាស់​ពាក្យ «​រជ្ជទាយាទ​» នៃ​ព្រះមហាក្សត្រ​កម្ពុជា នៅក្នុង​អត្ថបទ​របស់ខ្លួន ដែល​ពាក់ព័ន្ធ​នឹង​សែស្រឡាយ រាជវាំង​មួយអង្គ​ស្នើ​ទិញ​ក្លឹប​បាល់ទាត់ AS Saint-Etienne នៅ​លី​គ​កំពូល​របស់​បារាំង​។​a prince buy foot ball1 

សេចក្តីប្រកាស​របស់​ព្រះបរមរាជវាំង ដែល​កាសែត ទទួលបាន​បកស្រាយ​ថា «​យោងតាម​រដ្ឋធម្មនុញ្ញ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ច្បាប់​ស្តីពី​ការរៀបចំ និង​ការប្រព្រឹត្តិទៅ​របស់​ក្រុមប្រឹក្សារាជសម្បត្តិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា មិនមាន​ចែង​អំពី​ការចាត់តាំង ព្រះ​រជ្ជទាយាទ “Prince Héritier” ហើយក៏​ពុំមាន​ចែង​អំពី​ស្ថាប័ន ឬ​បុគ្គល​ណាមួយ​មាន​សិទ្ធិអំណាច​ចាត់​តាំងពី​រជ្ជទាយាទ​ឡើយ​»​។​​ការភាន់ច្រឡំ​ថា «​រជ្ជទាយាទ​» នៃ​ព្រះមហាក្សត្រ​កម្ពុជា កើតឡើង​ដោយសារ​ព័ត៌មាន​បរទេស ចុះផ្សាយ​អំពី ព្រះអង្គម្ចាស់ នរោត្តម រ៉ាវី​ចក្រ បានដាក់​សំណើ​ចំនួន ១០០ លាន​អឺរ៉ូ កាលពី​ថ្ងៃ​សុក្រ ដល់​ធនាគារ KPMG បញ្ជាក់​ពី​បំណង​ធ្វើជា​ម្ចាស់​ក្លិប AS Saint-Etienne ។ សារព័ត៌មាន​ទាំងនោះ បាន​ប្រើប្រាស់​នូវ​ពាក្យ​ថា «​រជ្ជទាយាទ​» ដោយ​សំដៅលើ​ព្រះអង្គម្ចាស់ នរោត្តម រ៉ាវី​ចក្រ​។​

​យោងតាម​រដ្ឋធម្មនុញ្ញ ត្រង់​មាត្រា ១៣​ថ្មី បញ្ជាក់ថា ការជ្រើសរើស​ព្រះមហាក្សត្រ ត្រូវធ្វើឡើង​ក្នុង​រយៈវេលា​៧​ថ្ងៃ​យ៉ាងយូរ ដោយ​ក្រុមប្រឹក្សា​រាជ្យសម្បត្តិ​។ សមាសភាព នៃ​ក្រុមប្រឹក្សា​រាជ្យសម្បត្តិ​មាន​៖* ប្រធានព្រឹទ្ធសភា​* ប្រធានរដ្ឋសភា​* នាយករដ្ឋមន្ត្រី​* សម្ដេចព្រះសង្ឃរាជ​គណៈ មហានិកាយ និង​គណៈធម្មយុត្តិកនិកាយ​* អនុប្រធាន ទី​១ និង​អនុប្រធាន​ទី​២ ព្រឹទ្ធសភា​* អនុប្រធាន ទី​១ និង អនុប្រធាន​ទី​២ រដ្ឋសភា​
* ការរៀបចំ និង​ការប្រព្រឹត្តទៅ នៃ​ក្រុមប្រឹក្សា​រាជ្យសម្បត្តិ នឹងមាន​កំណត់​ក្នុង​ច្បាប់​មួយ​។​

​បន្ថែម​លើ​នេះ​បើតាម​មាត្រា​១៤ កំណត់ថា ត្រូវបាន​ជ្រើសរើស​ជា​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​សមា​ជិ​ក នៃ​ព្រះរាជវង្សានុវង្ស​ខ្មែរ​ដែលមាន​ព្រះ​ជន្មាយុ​យ៉ាងតិច​៣០​ព្រះវស្សា ហើយ​ដែលជា​ព្រះរាជ​បច្ឆាញាតិ​នៃ​ព្រះមហាក្សត្រ​អង្គឌួង ឬ​ព្រះមហាក្សត្រ​នរោត្តម ឬក៏​ព្រះមហាក្សត្រ​ស៉ី​សុវត្ថិ​។​


​សូមបញ្ជាក់ថា​កាសែត​បារាំង Le Parisien បាន​ចុះផ្សាយ​កាល​ថ្ងៃ​សៅរ៍​ទី​១៨​ខែកញ្ញា​ថា ព្រះរាជ​នត្តា (​ចៅប្រុស​) នៃ​សម្ដេចព្រះ​ន​រោ​ត្ដម សីហនុ គឺ​ព្រះអង្គម្ចាស់ នរោត្តម រ៉ាវី​ចក្រ (Norodom Ravichak) បានដាក់​សំណើ​តម្លៃ​១០០​លាន​អឺរ៉ូ​ទៅ​ម្ចាស់​ក្លិប Saint-Etienne ដើម្បី​ទិញយក​ក្លិប Ligue 1 មួយ​នេះ​មក​គ្រប់គ្រង​ដោយ​ព្រះអង្គ​ផ្ទាល់​។ នេះ​ជាការ​ដេញថ្លៃ​ដ៏​កម្រ​ពី​សំណាក់​ជនជាតិខ្មែរ​និង​ក្នុង​បរិបទ​កូ​វីដ​១៩​នេះ​។​​ក្រុមប្រឹក្សាភិបាល​ក្លិប Saint-Etienne មិនទាន់​ឆ្លើយតប​យ៉ាងណា​នៅឡើយ​ទេ តែ​នឹង​អាចមាន​ការពិភាក្សាគ្នា​នា​ប៉ុន្មាន​ថ្ងៃ​ខាងមុខ​។​

Le Parisien បញ្ជាក់ថា​ព្រះអង្គម្ចាស់ នរោត្តម រ៉ាវី​ចង់ ទ្រង់​សព្វព្រះរាជហឫទ័យ (​ស្រឡាញ់​) ប្រទេស​បារាំង​ដូច​ព្រះ​អយ្យកោ (​ជីតា​) របស់​ព្រះអង្គ​៕a prince buy ball a prince buy ball2 a prince buy ball1 

​