» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 63 នាក់

ម្សិលមិញ 11753 នាក់

សរុប 21094978 នាក់

ទាល់តែ​ផ្ទុះ​ឆេះ​របួស​ប្រជាជន​និង​ភ្ញៀវ​ទើប​ដឹងថា​ស្ថា​នី​បញ្ចូល​ហ្គាស​រថយន្ត​នៅ​សៀមរាប​អត់ច្បាប់​!

 

​ខេត្តសៀមរាប​៖​បែក​រឿង​ពុករលួយ​ក្នុង​ការបើក​ឲ្យ​សង់​ស្ថា​នី​បញ្ចូល​ហ្គាស​រថយន្ត​នៅតាម​ផ្លូវ​លោកតា​ណឺ​យ ទល់មុខ​អតីត​មន្ទីរពេទ្យ​នាគ​ទេព ក្នុងភូមិ​បន្ទាយ​ចាស់ សង្កាត់​ស្លក្រាម​ក្រុង​សៀមរាប ដែល​បាន​ផ្ទុះ​កាលពី​វេលា​ម៉ោង​១​និង​១៥​នាទី​រសៀល ថ្ងៃទី​១៤ ខែសីហា ឆ្នាំ​២០១៩​បណ្តាល​ឲ្យ​មនុស្ស​ចំនួន​១៣​នាក់​រងរបួស​គឺ​គ្មាន​ច្បាប់​អនុញ្ញាត​។​a fire sra 

​អ្នករងរបួស​ចំនួន​១៣​នាក់​នាក់ ស្រី​ចំនួន​០៣​នាក់ ក្នុងនោះ​របួសធ្ងន់​ចំនួន​០៦ នាក់ ហើយ​ក្នុង​ចំ​ម​ណោម​អ្នករងរបួស​ចំនួន​១៣​នាក់​នេះ មាន​ជនជាតិ​បរទេស ចំនួន​០២​នាក់​។​​ម្ចាស់​ហាង​បញ្ចូល​ហ្គាស​រថយន្ត​មានឈ្មោះ ឈុ​ក ឈុនលី ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ មុខរបរ​លក់​ហ្គាស មាន​ទីលំនៅ​បច្ចុប្បន្ន នៅ​ភូមិ​គោក​ស្រុក ឃុំ​ពួក​ស្រុក​ពួក ខេត្តសៀមរាប ហើយ​បាន​ជួល​ផ្ទះ​កន្លែង​ហេតុ បើកហាង​បញ្ចូល​ហ្គាស​រថយន្ត​បាន​បិទ​សាប៊ូ​បាត់​ហើយ​។​

​តែ​អ្វីដែល​គួរ​ឲ្យ​ហួសចិត្ត​គឺ​ក្រសួង​រ៉ែ​និង​ឋា​ម​ពល​នៅថ្ងៃទី១៥សីហានេះប្រកាសថា​ស្ថានីយ៍​នេះ​សង់​អត់​ច្បាប់​?​។ បើ​ចឹ​ង​មែន​តើ​អ្នកណា​ទទួលខុសត្រូវ​រឿង​អ​សម​ត្តភាព​ឬ​ករណី​ឃុ​ប​ឃឹ​ត​គ្នា​ពុករលួយ​ឃុ​ប​ឃឹ​ត​គ្នា​អនុញ្ញាត​ឲ្យ​សាងសង់​ស្ថានីយ៍​បញ្ចូល​ហ្គាស​ដែលជា​សម​ត្ត​កិច្ច​ត្រួតពិនិត្យ​របស់​មន្ទីរជំនាញ​និង​អាជ្ញាធរ​ដែនដី​ចឹ​ង​?​។​ដើម្បី​អនុវត្តន៍​អភិក្រម​ទី​៥​របស់​នាយករដ្ឋមន្ត្រី​គេ​ត្រុ​វ​ស្រាវជ្រាវ​រកមុខ​មន្ត្រី​ពុករលួយ​ដែល​យកលុយ​ពី​ថៅកែ​ស្ថានីយ៍​បញ្ចូល​ហ្គាស​មួយ​នេះ​។​

​ករណី​យ៍​ជនរងគ្រោះ​សមត្ថកិច្ច​បានឱ្យដឹងថា លោក ទៀ សីហា អភិបាលខេត្ត​សៀមរាប​បាន​ជួ​សម្របសម្រួល​បញ្ជូនទៅ​ព្យាបាល​របួស ទាំង​នៅ​មន្ទីរពេទ្យ​រដ្ឋ និង ពេទ្យ​ឯកជន រួច​បាន​បញ្ជូន​បន្តទៅ​ព្យាបាល​នៅ​ប្រទេស​ថៃ ចំនួន​០៧​នាក់​(​នគរបាល​ម្នាក់​) ក្នុងនោះ​ជនជាតិ​បរទេស​ចំនួន​ម្នាក់​បញ្ជូនទៅ​ព្យាបាល​នៅ​រាជធានី​ភ្នំពេញ និង​ជនបរទេស​ម្នាក់ទៀត​កំពុង​សម្រាក​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​ខេត្ត​, ចំនួន​០៤​នាក់​សំរាក​នៅ​ពេទ្យ​ឯកជន​ក្នុង​ខេត្ត និង​សុំ​សម្រាក​ព្យាបាល​ជំងឺ​នៅផ្ទះ​ម្នាក់​។​a fire sra1 a fire sr2 a fire sr3 a fire sr6 a fire sra2 
​