» សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់សាលាពលទាហានដែលមានភារកិច្ចហ្វឹកហ្វឺនត្រូវបង្កើតបរិយាកាសអំណោយផលដល់ការហ្វឹកហាត់របស់យោធិនកាតព្វកិច្ចយោធា » មង្គលការមួយដែល​គ្មាន​កូន​កំលោះ​ ដោយ​សារ​ខាងប្រុស​ខឹងខាងស្រីថាថ្ងៃការហើយមានស្រីទៀត!? » ប្រជាពលរដ្ឋសម្រុកទៅ បន្តសុពលភាពបណ្ណបើកបរ របស់ក្រសួងសាធារណការ តែមិនមានបញ្ហារអ៊ូ » លោកវង្សី វិស្សុតរដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី ជំរុញឱ្យបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ » លោក រតនៈ វិសិដ្ឋ តារាចម្រៀងនិងជាអ្នកសម្តែងស្លាប់តែម្នាក់ក្នុងនបន្ទប់ជួលនៅអាមេរិកដោយគ្មានអ្នកណាដឹង! » សិស្សស្រីអាយុ១៦ឆ្នាំម្នាក់បានស្លាប់ដោយសារជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដួលបោកក្បាល » មេបង្ក្រាបបង្ហើបពីការធ្វើកិច្ចសហការជាមួយ FBI និង Interpolដើម្បីបង្ក្រាបscam! » ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយហ្វ្ាសស៊ីង តវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!?

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 625 នាក់

ម្សិលមិញ 12477 នាក់

សរុប 21120301 នាក់

ព្រះមហាក្សត្រ យាង​ជា​ព្រះរាជាធិបតី​ដ៏​ខ្ពង់ខ្ពស់​បំផុត ក្នុង​ព្រះ​រាជពិធី​ច្រត់ព្រះនង្គ័ល នៅ​ខេត្តកំពង់ឆ្នាំង


​កំពង់ឆ្នាំង​៖ នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ៤​រោច ខែ​ពិសាខ ឆ្នាំម្សាញ់ សប្ដស័ក ព​.​ស​.២៥៦៩ ត្រូវ​នឹង​ថ្ងៃទី​១៥ ខែឧសភា ឆ្នាំ​២០២៥​នេះ ព្រះករុណា ព្រះបាទ សម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត​បាន យាង​ជា​ព្រះរាជាធិបតី​ដ៏​ខ្ពង់ខ្ពស់​បំផុត ក្នុង​ព្រះ​រាជពិធី​ច្រត់ព្រះនង្គ័ល ដែល​ប្រារព្ធ​ធ្វើឡើង​នៅ​ទីវាល​ព្រះ​ស្រែ​ក្នុង​កីឡដ្ឋាន​ក្រុង​កំពង់ឆ្នាំង ស្ថិតនៅ​ទី​រួម​ខេត្តកំពង់ឆ្នាំង​។​a king plaughing3 

​ក្នុង​ព្រះ​រាជពិធី​នេះ មានការ​អញ្ជើញ​ដង្ហែ​ព្រះរាជដំណើរ​ព្រះមហាក្សត្រ ដោយ​សម្ដេច​តេ​ជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា​នៃ​កម្ពុជា​, សម្តេច​មហារដ្ឋ​សភា​ធិ​ការ​ធិបតី ឃួន សុ​ដា​រី ប្រធានរដ្ឋសភា​កម្ពុជា​, សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​កម្ពុជា ព្រមទាំង​មានការ​អញ្ជើញ​ចូលរួម​ពី​សំណាក់​ឧ​ត្ត​ម​ទីប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ មន្ត្រីជាន់ខ្ពស់​រាជរដ្ឋាភិបាល ឯកអគ្គរាជទូត​/​រដ្ឋទូត​នៃ​បណ្តា​ប្រទេស​ជា​មិត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ និង​ប្រជាពលរដ្ឋ​ក្នុង​ខេត្តកំពង់ឆ្នាំង​យ៉ាងច្រើន​កុះករ​។​

​នៅក្នុង​ព្រះរាជ​ពិធី​ច្រត់ព្រះនង្គ័ល​ឆ្នាំនេះ លោក ស៊ុន សុ​វណ្ណា​រិ​ទ្ធិ អភិបាលខេត្ត​កំពង់ឆ្នាំង និង​លោកស្រី ផាត សុ​ផាន្នី ទទួលបាន​ព្រះ​បរម​រាជានុញ្ញាត​ពី​ព្រះមហាក្សត្រ ធ្វើជា​ស្តេច​មាឃ និង​មេ​ហួ ដើម្បី​ប្រារព្ធ​កិច្ច​ច្រត់ព្រះនង្គ័ល និង​សាបព្រោះ​គ្រាប់​ពូជស្រូវ និង​ពូជ​ដំណាំ​នានា ទៅតាម​ព្រះរាជ​បវេណី​នៃ​ព្រះ​រាជពិធី​តាំងពី​បុរាណកាល​តរៀងមក​។​​ព្រះ​រាជពិធី​ច្រត់ព្រះនង្គ័ល ធ្វើឡើង​ក្នុង​គោលបំណង​ផ្សង មើល​ពី​ប្រផ្នូល​ស្រុកទេស និង​ការ​បង្កបង្កើនផល ទៅតាម​ការបរិភោគរ​បស់​គោ​ឧសភរាជ​។ ពិធី​នេះដែរ​ក៏​ជាការ​ដាស់តឿន ក្រើនរំឭក​ដល់​ប្រជាពលរដ្ឋ​ខ្មែរ ដែល​ពឹងផ្អែក​លើ​របរ​កសិកម្ម​ជា​ចម្បង​ឱ្យដឹងថា​រដូវរ​ស្សា ជា​រដូវ​ធ្វើស្រែ​ចម្ការ​បាន​ចូលមក​ដល់​ហើយ​។​

​សូមបញ្ជាក់ថា ព្រះ​រាជពិធី​ច្រត់ព្រះនង្គ័ល ត្រូវបាន​គេ​ប្រារព្ធ​ធ្វើ​ឡើងជា​រៀងរាល់ឆ្នាំ នៅក្នុង​ខែ​ពិសាខ​។ ច្រត់ព្រះនង្គ័ល គឺជា​ព្រះ​រាជពិធី​មួយ សំខាន់បំផុត បន្ទាប់ពី​ព្រះរាជា​អភិសេក ហើយក៏​ជា​ព្រះរាជ​ពិធី​មួយ​ស្ថិតក្នុង​ចំណោម​ព្រះ​រាជពិធី​ផ្សេងៗ​ឯទៀត​ប្រចាំឆ្នាំ ដែល​ចាត់​ចូល​ជា​ព្រះរាជ​ពិធី​ទ្វារ​ទស​មាស​។​​តាម​ទម្លាប់​ព្រះរាជ​ពិធី​នេះ ធ្វើឡើង​ក្នុងការ​ផ្សង មើល​ប្រ​ថ្នូ​ល​របស់​ស្រុកទេស ទៅតាម​ការបរិភោគរ​បស់ «​គោ​ឧសភរាជ​»​។ គោ​១​នឹម ដែល​ទឹម​ច្រត់ព្រះនង្គ័ល​នោះ គេ​ហៅថា «​គោ​ឧសភរាជ​» ក៏មាន​កំណត់​ក្នុង​លក្ខណៈ​តាមបែប​និយម​បច្ចុប្បន្ន គឺ​សម្បុរ​ខ្មៅ ស្នែង​រាង​ជ្រ​ពាស់ ឈ្នក់ ឬ ប្រក់​នាគ គឺ​រាង​ខុប​ទៅមុខ​បន្ដិច ហើយ​វាត់​ចុង​ទៅលើ​បន្ដិច​។ គោ​២ នឹម​ទៀត ដែល​សម្រាប់ ហែ​មុខ​ហែរ​ក្រោយ​ឃើញថា មិនទាន់​កំណត់​លក្ខណៈ តែ​តាម​ដែល​ធ្លាប់ប្រើ​មក ហើយ​ឃើញ​ច្រើនតែ​សម្បុរ​ក្រហម​។ ឯ «​គោ​ឧសភរាជ​» នោះ​វេលា​ទឹម​ច្រត់ព្រះនង្គ័ល គេ​ប្រដាប់​ដោយ​គ្រឿង​គឺ​ពាក់​ស្រោម​មុខ​ស្រោមស្នែង និង​ពាក់​សំពត់​កម្រាល សម្បុរ​ក្រហម​លើ​ខ្នង​ផង​។ ឯ​ព្រះ​នង្គ័ល​ទាំង​៣​នោះ គេ​លាបថ្នាំ​ពណ៌​ខ្មៅ​កាត់​ខ្សែ​ក្រហម​ដោយ​អន្លើៗ ឯ​ចន្ទោល​ព្រះ​នង្គ័ល សម្រាប់​អ្នកតំណាង​ព្រះអង្គ​នោះ​មាន​លក្ខណៈពិសេស គឺ​ធ្វើជា​រូប​នាគ លាបថ្នាំ​ពណ៌​លឿង​បែបយ៉ាង​ពណ៌​មាស​។ នៅត្រង់​ក​នាគ​មាន​ភូ​ធ្វើ​ពី​រោមសត្វ​សម្បុរ បែប​ភូ​ទួន​។​

​ទាក់ទិន​នឹង​ការ​ផ្សង​គោ​ឧសភរាជ គឺ​ព្រាហ្មណ៍​ព្រះរាជ​គ្រូសូត្រ​ពាក្យ​អធិដ្ឋាន​ផ្សង​គោ​ឧសភរាជ ដែល​ទឹម​ច្រត់ព្រះនង្គ័ល​នោះ ឱ្យ​បរិភោគ និង​ផឹក​អាហារ​៧​យ៉ាង ដែល​រៀប​ដាក់​តុ​ប្រាក់​ធំៗ តាំង​ទុក​នៅ​ទី​មុខ​ព្រះ​ពន្លា គឺ​គ្រាប់ស្រូវ ១​តុ គ្រាប់សណ្ដែក ១​តុ គ្រាប់ពោត ១​តុ គ្រាប់ល្ង ១​តុ ស្មៅ​ស្រស់ ១​តុ ទឹក ១​តុ ស្រា ១​តុ​។ សូត្រ​ចប់​ព្រាហ្មណ៍​ព្រះរាជ​គ្រូ​យក​ទឹកមន្ដ​ប្រោះ​ក្បាល​ព្រះ​គោ​ទាំងពីរ ហើយ​មន្ដ្រី​ម្នាក់​ដែល​កាន់​នង្គ័ល​ស្ដេច​មាឃ ដឹកគោ​ឧសភរាជ​ទាំងពីរ​ទៅឱ្យ​បរិភោគ និង​ផឹក អាហារ​ទាំង​៧​យ៉ាង​។ គោ​ឧសភរាជ​ចូល​ចិ​ត្ដ​បរិភោគ និង​ផឹក​អ្វី គេ​មិន​បង្ខំ​ឱ្យ​នោះឡើយ​។ គោ​ឧសភរាជ​បរិភោគ និង​ផឹក​អ្វី ព្រាហ្មណ៍​ក៏​ទាយ​ផល​ប្រ​ផ្នូ​នៃ​ភោគផល​ធ្វើស្រែ​ចម្ការ​ក្នុងឆ្នាំនេះ ទៅតាម​ការបរិភោគ ឬ​ផឹក របស់​គោ​ឧសភរាជ​៕a king plaughing a king plaughing10 a king plaughing2 a king plaughing4 a king plaughing5 a king plaughing6 a king plaughing7 a king plaughing8 

​